វិធីសាស្ត្រ ៣យ៉ាងក្នុងការចរចាដើម្បីឲ្យមេដំឡើងប្រាក់ខែ​



ធ្វើ​ការ​ងារនៅកន្លែង​មួយ​គឺ​តែង​ចាប់​ផ្តើម​ពី​កម្រិត​តួ​នាទីតូច​តាច ប្រាក់​ខែ​ទាប​ល្មម​រួច​ទើប​អ្នក​អាច​វិវឌ្ឍខ្លួន​ទៅកាន់​តំណែង​ធំ​ពីមួយ​កម្រិតទៅមួយកម្រិត ហើ​យផ្លាស់​ប្តូរ​ប្រាក់​ខែ​ពី​តិចទៅ​ច្រើន​ដូចគ្នា។ ជាទៅ​ទៅ​ការ​សាក​ល្បង​ការ​ងារ​តែង​មានរយៈ​ពេល​កំណត់ បីខែ ឬ​ ៦ខែ តាម​ការ​កំណត់​របស់​ក្រុម​​ហ៊ុន​នី​មួយ ហើយ​ពេល​បញ្ចប់​កិច្ច​សន្យា​សាក​ល្បងហើយ​បេក្ខជន​ព្រម​បំពេញ​ការងារពេញ​ម៉ោង​ជូន​ក្រុម​ហ៊ុន ក៏​នឹង​មានការ​គិត​គូរ​ប្រាក់​ខែ​ឡើង​វិញ​ដែរ វា​ស្ថិត​តាម​សមត្ថ​ភាព​របស់​បេក្ខ​ជន​នោះ។ តែ​ខណៈ​នោះ​ក៏​មាន​​​នៅ​មានក្រុម​ហ៊ុន​មួយ​ចំនួន​បាន​កេង​ចំនេញ លើ​សមត្ថ​ភាព​បុគ្គលិកដែរទោះ​បី​ជាគាត់​បំពេញ​ការងារ​ល្អ​យ៉ាង​ណា ចប់​កិច្ច​សន្យា​សាក​ល្បង​យូរ​ហើយ​ក្តីក៏​នៅផ្តល់​ប្រាក់​ខែ​ដដែល​ដល់​បុគ្គលិក។

 

មាន​វិធី​សាស្រ្តមួយចំនួន​ជួយ​អ្នកចរចា​ជា​មួយ​មេ​ក្នុ​ងកា​រតម្លើ​ងប្រាក់​ខែ​ បើ​សិន​ជាជួប​បញ្ហា​ទាំង​នេះ៖

១) មានការ​រៀប​ចំ​ត្រៀម​ជា​ស្រេច​បង្ហាញពី​បំណង​ចង់​ឲ្យ​មេតម្លើង​ប្រាក់​ខែ

ត្រៀម​ក្នុ​ងន័យ​នេះ​មិន​មែន​ឲ្យអ្នករៀប​ចំ​ឈុត​ឆាក​សេណារីយោ​អ្វី​ទេ តែ​ការ​ងារ​ដែល​អ្ន​កធ្វើ​ជា​ប្រចាំ​នេះហើយជា​អ្វីដែលអ្នក​ត្រូវ​ត្រៀម។ មេរបស់អ្នកមិនមែន​មិនដឹង​ថា​រាល់​ថ្ងៃអ្នក​បាន​ធ្វើ​អ្វី​ខ្លះ សមត្ថភាព​អ្នក​មាន​កម្រិត​ណា អ្នក​បាន​ជួយ​អ្វី​ខ្លះដល់​ស្ថាប័ន​ទេ គ្រាន់​តែ​ពេល​ខ្លះ​គាត់​មមាញឹក​ការ​ងារពេក​ភ្លេចគិត​ពី​រឿង​អ្នក​។ ហេតុ​នេះអ្នកគួរ​រក​ពេល​វេលា​មួយ​សក្តិ​សម​ជជែក​ជាមួយ​គាត់​ពី​បញ្ហា​នេះ ហើយ​ប្រាប់​ពី​ហេតុ​ផលជាក់​ស្តែងចំពោះ​ពេល​វេលា​បម្រើការ​ងារ​របស់​អ្នក​ អ្វីខ្លះ​ដែល​អ្នក​មាន​បំពេញ​ដើម្បីឲ្យ​មេរបស់អ្នក​ដឹង​ថា​អ្នកមាន​ជំ​នឿលើ​សមត្ថភាព​រ​បស់​អ្នក។ ចៀស​វាង​ការ​ប្រើ​ពាក្យ​សម្តី​មិនសម​រម្យ កាយវិការ​មិ​នគប្បី ឬ​ទឹក​មុខ​ហាក់​អន់​ចិត្ត​ឬ​ទង្វើ​ណាមួយប៉ះ​ពាល់​ដល់​អារម្មណ៍​។​​

 

២) មិនស្រលាញ់​ពេក

ការ​ចូល​បម្រើ​ការ​ងារណា​មួយ ​ដំបូង​អ្នក​អាច​ព្រម​ទទួល​យក​ជម្រើស​ប្រាក់​ខែក្នុ​ងកម្រិត​ទាបក៏​ដោយ​សារ​អ្នក​ចង់​ទទួល​បាន​ឱកាស​ការ​ងារ​ ស្វែង​រក​បទពិសោធន៍ និង​ដើម្បីអភិ​វឌ្ឍ​ន៍ខ្លួន​ពី​មួយ​កម្រិត​ទៅមួយ​កម្រិត។ តែ​បន្ទាប់​ពី​អ្នក​មាន​បទពិសោធន៍គ្រប់​គ្រាន់​គិត​ថាអ្នក​អាច​ផ្លាស់​ប្តូរឋានៈ​តួនាទី និង​កម្រិត​ប្រាក់​ខែ អ្នកគួរ​តែ​ធ្វើ​ការ​ចរចា​ជា​មួយ​អ្នកគ្រប់​គ្រង​អ្នក​ បើ​ក្រុម​ហ៊ុន​មិនអា​ចផ្តល់​តួ​នាទី និង​ប្រាក់​ខែសមរម្យ​សម្រាប់​អ្នក​បាន​ទេ អ្នកគួរ​ស្វែង​រក​ឱកាស​ការ​ងារថ្មីដែល​សម​ស្រប​ទៅ​នឹង​ចំណេះ​ដឹង​ សមត្ថ​ភាពនិង​បទពិសោធន៍​ដែល​អ្នកមាន​​ ចៀស​វាង​ការ​ស្រលាញ់​ការ​ងារ​ជ្រុលពេក។ ត្រូវ​បង្ហាញទៅអ្នក​គ្រប់គ្រង​ថា​អ្នក​មានជម្រើស​ច្រើន​ ហើយ​មាន​កន្លែង​ល្អ​ជាង​នេះ​ដែល​អាច​ផ្តល់​ឱកាស​ឲ្យ​អ្នក​អភិ​វឌ្ឍ​ខ្លួន​ទាំង​ចំណេះ​ដឹង និងប្រាក់​ខែជាង​កន្លែង​មួយ​នេះ។

 

៣) ឆ្លង​ស្ពាន តែ​កុំ​ដុត​ស្ពាន​ចោល

វាជា​ការ​ល្អ​បំផុត​ដែល​អ្នក​ធ្វើ​ឲ្យ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​តែ​ស្ថិត​ក្នុ​ងភាព​ល្អ​ប្រសើ​រមួយ​រវាងទំនាក់​ទំនង​មេ​និ​ងកូន​ចៅ ហើយ​អ្នក​នៅតែ​ធ្វើ​ការក្នុ​ងក្រុម​ហ៊ុន​ដដែល មុខ​ដំណែង​ដដែល ជា​មួយមនុស្ស​ដដែល។ ទោះ​បី​ថា​​មិន​មានលទ្ធ​ផល​ពី​ការ​ចរចា​ចំពោះ​ប្រាក់​ខែ​ក៏​ដោយ​អ្នក​និ​ង​មេ​នៅ​តែ​មើល​មុខគ្នា​ត្រង់ មិន​បាន​យក​ចិត្ត​គុំ​គួន ខឹង​សម្បារ ឬ​មាន​បំណង​អាក្រក់​និយាយដើម​ណាមួយ​ឡើយ។ វាអាច​ជា​រឿង​មួយ​ដែល​ពិបាក​ណាស់​ដោយ​ថា​មិ​នឲ្យ​ខ្នក់​ចិត្ត​អ្វី​បន្តិ​ចសោះ​នោះ តែ​បើ​អ្នក​ធ្វើ​តាម​អ្វី​ដែល​ណែ​នាំ​បាន​ អ្នក​នឹង​ទទួល​បាន​ផល​ធំ​ជាង​អ្វី​ដែល​ជា​ប្រាក់​ខែអ្នក​ចង់​បាន​នោះទៀត។ ត្រូវ​ចាំ​ថាគុណ​ធម៌ សីល​ធម៌នឹង​ដឹក​ដៃ​អ្នក​ទៅ​រក​ភាព​រីកចម្រើន ពោរ​ពេញដោយ​សន្តិភាព​ផ្លូវ​ចិត្ត នឹង​សម្រេច​បាន​ជោគ​ជ័យ​ធំ​នៅថ្ងៃ​ខាង​មុខ។ ពាក្យ​មួយ​ដែល​អ្នក​ត្រូវ​ចង​ចាំគឺ “ឆ្លង​ស្ពាន​ហើយ​ដល់​ត្រើយ​កុំ​ដុត​ស្ពាន​ចោល”៕

 

ដោយ​៖ យ៉ា​យ៉ា

X
5s