អ្នកត្រូវសុំមតិរិះគន់ពីការងាររបស់អ្នកដោយវិធីណា ហើយគួរសុំនៅពេលណា?​



ជីវិត​កា​រងារ​មួយ​រីក​ចម្រើន​ទទួល​ជោគជ័យ​បាន​អាស្រ័យ​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់អ្នក​ផ្ទាល់​ទន្ទឹម​នោះ​វា​ក៏​បាន​មកពី​ការកែ​លម្អ​ពី​សំណាក់​អ្នក​នៅជុំ​វិញ​ខ្លួន​លើ​ការងារ​របស់​អ្នក​។ វា​ជាការ​ល្អ​បំផុត​ដែលអ្នក​ចេះ​ស្វែង​រក​ចំនុចខ្វះ​ខាត​របស់​ខ្លួន​ តាម​រយៈ​ការ​សួរ​នាំ​ពី​អ្នក​ដទៃ​ដើម្បី​កែ​ប្រែនិង​ដើរ​លើ​ផ្លូវ​មួយ​ត្រឹម​ត្រូវ។

ស្របពេល​ដែលអ្នក​ចង់​បាន​ការ​ណែ​នាំ មតិ​រិះគន់ពី​អ្នកជុំ​វិញ​ខ្លួន​នៅ​កន្លែង​ការ​ងារ​ ពិសេស​អ្នកគ្រប់​គ្រង​ អ្នក​គួ​រគិតជា​មុន​សិន​ថា​ពេល​ណា​ដែល​អ្នក​គួ​រសុំ ហើយ​អ្នក​គួ​រស្នើ​យោ​បល់​ត្រលប់​ពី​នរណា?

១) មុន​ពេលអ្នក​ធ្វើ​អ្វី​មួយ​

មុន​ពេល​អ្នក​សុំ​មតិ​ត្រលប់ feedback អ្នក​ត្រូវ​ចេះ​ធ្វើ​ការ​សាក​សួរ​ព័ត៌​មាន​ជាមុន​សិន​ ពិនិត្យឡើងវិញនូវចេតនាគោលបំណងនិងជំនឿ ឬការសន្និដ្ឋានណាមួយដែលអ្នកកំពុងមាន​។ វាអាច​នឹង​មាន​ការ​កំណត់​ជាក់​លាក់​ណាមួយ​ក្នុ​ងកា​រផ្តល់​អ្វីដែល​អាច​ឲ្យ​អ្នក​ដឹង​ថា ការងារ​របស់​អ្នក​ទទួល​បាន​លទ្ធ​ផល​តាម​អ្វីដែលអ្នក​គ្រប់​គ្រង​អ្នក​ចង់​បាន​ឬទេ ពេល​ខ្លះគាត់​អាចមិននិយាយអ្វី​សោះ​ពី​ការងារ​អ្នក​ តែ​គាត់​ក៏​មិន​បាន​បង្ហាញ​ពី​លក្ខណៈល្អ​ប្រសើរ​ណាមួយ​ដល់​អ្នក​ដែរ។

២) អ្នក​ត្រូវ​សុំ feedback ពី​អ្នកណា?

ជ្រើស​រើស​មនុស្ស​ដែល​ត្រឹម​ត្រូវ​ដើម្បី​សុំ​ feedback អាច​យក​គាត់​ធ្វើ​ជា​អ្នក​បង្វឹក​ការ​ងារ​អ្នក​បាន​កាន់​តែ​ប្រសើរ​ជាង​មុន​ គាត់​អាច​ចែក​រំ​លែក​ចំណេះ​ដឹង​បទ​ពិសោធន៍ និង​រីក​រាយ​ជាមួយ​កា​រណែ​នាំ​អ្នក​។

៣) សួរ​ដោយ​របៀបណា

គ្រាន់តែ​សុំ​មតិ​ត្រលប់​វាមិនពិ​បាក​ទេ តែ​ការ​សុំ​ដោយ​ត្រឹម​ត្រូវ​ទើប​ពិបាក តើ​យើងគួ​រសួរ​ដោយ​របៀបណា​ទើប​ផ្តល់​ប្រយោជន៍​ដល់​ខ្លួន? ត្រូវ​ចេះ​រកគន្លឹះ​សុំ​ការ​ណែនាំ​ពី​អ្នក​ដែល​គួ​រឲ្យ​ទុក​ចិត្ត​នោះ ហើយ​គាត់​អាច​បង្រៀន​ការងារអ្នក​បាន​កាន់​តែ​រីក​ចម្រើន រាល់​សំណើរ​របស់​អ្នក​ត្រូវ​ប្រាកដ​ថា​ពាក់​ព័ន្ធនឹង​ការ​ងាររបស់អ្នក​។ ឬ​ពេល​ខ្លះ​វា​ជា​ការងារ​ដទៃទេ តែ​វា​អាច​ផ្តល់​ប្រយោជន៍​និង​ជំរុញ​ដល់​ការ​ងារ​អ្នក​ប្រចាំ​ថ្ងៃ​ដូចគ្នា​។

៤) គួ​រសុំ​ feedback នៅពេលណា?

ពេលដែល​គួរ​សុំ feedback គឺ​ពែល​ដែល​អ្នក​ធ្វើ​ការ​ងារ​មួយ​ជោគ​ជ័យ​ឬ​បរាជ័យ។ ពេល​ជោគ​ជ័យ​អ្នក​ត្រូវ​សុំ feedback ពី​ចំនុច​ដែល​នៅ​ខ្វះ​ខាត​ព្រោះ​ទោះ​បី​ការងារ​ល្អ​យ៉ាង​ណា​ក៏​នៅ​មាន​ចំនុច​ខ្សោយ​ដែរ។ ជាង​នេះ​ទៀត​ពេល​បរាជ័យ​ អ្នក​រឹត​តែ​ត្រូវ​ការ​ការ​កែ​លម្អដើម្បី​ទទួល​ជោគ​ជ័យ​៕

 

ដោយ៖ យ៉ាយ៉ា

X
5s