ទ្វីបអាហ្រិ្វកនឹងក្លាយជាប្រទេសមានទីផ្សារធំរួមបំផុតក្នុងលោក ក្នុងរយៈពេល២២ថ្ងៃទៀត​



ទ្វីបអាហ្វ្រិកជាប់ចំណាត់ថ្នាក់គឺជាទ្វីបក្រីក្រជាងគេ និងត្រូវបានគេចាត់គេថាជាទ្វីបដែលមានកម្មករធ្វើការដោយកម្លាំងពលកម្មច្រើនគេបំផុតក្នុងពិភពលោក។ ផលិតផលក្នុងស្រុកក្នុងសរុប (GDP per capita) របស់ប្រជាជនសរុបក្នុងមួយម្នាក់ មានត្រឹមតែ ១ពាន់ដុល្លាសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។ ទ្វីបអាហ្រ្វិករងគ្រោះដោយសារសង្រ្គាមផ្ទៃក្នុង អំពើរពុករលួយ របបនយោបាយផ្ដាច់ការ ដែលសុទ្ធសឹងតែជាមូលហេតុធ្វើឲ្យទ្វីបអាហ្វ្រិក ធ្លាក់ចូលទៅក្នុងជ្រោះនៃភាពក្រីក្រ។​

នៅពាក់កណ្ដាលសតវត្សរ៍ទី ២០ ទ្វីបអាហ្វ្រិកស្ថិតក្នុងស្ថានភាពដុនដាបទៅៗដោយសារតែសង្គ្រាមត្រជាក់នៅក្នុងប្រទេសនិងបញ្ហានយោបាយ ដែលធ្វើទ្វីបមួយនេះសម្បូរទៅដោយអ្នកមានជីវភាពក្រខ្សត់ច្រើនជាងអ្នកមាន។ ហើយកាលពីថ្មីនេះផងដែរ ប្រទេសមួយចំនួននៅក្នុងទ្វីបអាហ្រិ្វកដែលត្រូវបានគ្រប់គ្រងដោយ អ្នកដឹកនាំផ្ដាច់ការ កំពុងធ្វើការកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធឺណេតចេញពីប្រទេសរបស់ខ្លួន ពុំឲ្យមានអ្នកប្រើប្រាស់អ៊ីធឺណេតទៀតនោះទេ បើសិនជាមានក៏មានក្នុងតម្លៃខ្ពស់ខ្លាំងផងដែរ។

ដោយឡែកសព្វថ្ងៃនេះទ្វីបមួយនេះបានប្រែក្លាយមុខមាត់ទៅជាទ្វីបដែលមានតំបន់ពាណិជ្ជកម្មសេរីកណ្ដាល(The Africa Continental Free trade Area​ )នៅថ្ងៃទី ៣០ ឧសភាខាងមុខនេះ។ មានការរំពឹងទុកមួយថា បើសិនជាប្រទេសនៅក្នុងទ្វីបអាហ្រិ្វកទាំងអស់ចូលរួមក្នុងការសម្រេចឲ្យទ្វីបអាហ្រ្វិកក្លាយជា តំបន់ពាណិជ្ជកម្មសេរីកណ្ដាល ទ្វីបអាហ្រិ្វកនឹងក្លាយជាទ្វីបមួយដែលមានទីផ្សាររួមតែមួយ(Single Market )ដ៏ធំជាងគេ ក្នុងពិភពលោក។

AfCFTA នឹងជួយបង្កើតសហគ្រិនកាន់ច្រើនឡើងបន្ថែមទៀតនិងកាត់បន្ថយភាពក្រីក្រនៅក្នុងទ្វីបអាហ្រិ្វក បានច្រើនជាងមុន  ព្រោះAfCFTA ផ្ដល់ជាអត្ថប្រយោជន៍ជាច្រើនដល់សហគ្រិនក្នុងទ្វីបអាហ្រិ្វកដោយជួយឲ្យពូកគេមានទីផ្សារក្នុងការធ្វើពាណិជ្ជកម្មកាន់តែធំជាងមុនទ្វេរដង។

ជាមួយគ្នានេះផងដែរសហគ្រិនអាហ្រ្វិកក្នុងប្រទេសមួយចំនួនក្នុងទ្វីបអាហ្រ្វិកនូវមានភាពពិបាកខ្លាំងក្នុងការចូលរូមជាមួយនឹងទម្រង់ពាណិជ្ជកម្មសេរីមួយនេះ ដោយសារពួកគេខ្វះនូវការគាំទ្រពីសំណាក់រដ្ឋាភិបាលរបស់ពួកគេ​។ ចំពោះបញ្ហាមួយនេះអង្គការការងារ International Labour Organization បានលើកឡើងថា​ បើសិនជារដ្ឋាភិបាលនៃប្រទេសនីមួយៗចូលរួមជាមួយសហគ្រិនរបស់ខ្លួនតាមប្រទេសនីមួយៗដោយ បង្ហាត់បង្រៀនពីបៀបប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ទម្រង់ហិរញ្ញវត្ថុ ប្រតិបិត្ដិការក្នុងក្រុមហ៊ុនតាមលក្ខណៈស្ដង់ដានិងមិនស្ដង់ដាដែលសុទ្ធតែផ្នែកមួយជួយឲ្យទីផ្សារពាណិជ្ជកម្មរបស់ប្រជាជនពួកកាន់តែធំជាងមុន។

ជាថ្មីម្ដងទៀតប្រទេសនៅក្នុងទ្វីបអាហ្រិ្វក ជាង៧០ ភាគរយឯនោះសុទ្ធតែជាប្រទេសដឹកនាំដោយនយោបាយផ្ដាច់ការ ដែលជាហេតុផលមួយធ្វើឲ្យប្រទេសមួយភាគធំមានភាពពិបាកខ្លាំងក្នុងអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនឲ្យកាន់តែមានភាពរីកចម្រើនជាងមុន និងពិបាកខ្លាំងក្នុងទាក់ទាញវិនិយោគិនបរទេសមកវិនិយោគក្នុងទ្វីបមួយនេះ។ ចំណែកឯប្រទេសមួយចំនួន​ដូ​ចជា ប្រទេសអេត្យូពី ប្រទេសរ្វ៉ាន់ដា និងប្រទេសកាណា កំពុងទទួលបានសេដ្ឋកិច្ចរីកចម្រើនខ្លាំងពីមួយថ្ងៃទៅមូយទៅ ដោយប្រទេសទាំងបីស្ថិតនៅក្នុងប្រទេសទាំងដប់ជាប្រទេសមានការអភិវឌ្ឍលឿនជាងគេប្រចាំឆ្នាំ ២០១៩៕

ដោយ៖ ច័ន្ទលាភ

X
5s