ធនាគារ BIDC រួមចំណែកឧបត្ថម្ភថវិកាដល់កាកបាទក្រហមកម្ពុជាចំនួន ៥មុឺ​នដុល្លារសហរដ្ឋអាមេរិក​



ក្នុងឱកាសដ៏ល្អប្រពៃនេះ ដើម្បីអបអរពិធីរំលឹកខួបទី ១៥៦ នៃការបង្កើតកាកបាតក្រហមកម្ពុជាពិភពលោក ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភី អិល ស៊ី (BANK FOR INVESTMENT AND DEVELOPMENT OF CAMBODIA PLC)  ហៅកាត់ថា BIDC បានពាំនាំថវិកាចំនួន ៥មុឺនដុល្លារ សហរដ្ឋអាមេរិក ដើម្បី រួមចំណែកឧបត្ថម្ភដល់ កាកបាតក្រហមកម្ពុជា។ 

ដោយសម្លឹងឃើញថា កន្លងមកកាកបាតក្រហមកម្ពុជាដែលដឹកនាំដោយ លោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានជួយគំាទ្រយ៉ាងខ្លាំងក្លា ផ្តល់ទាំងជំនួយស្មារតី ព្រមទាំងហរិញ្ញវត្ថុ ដល់ទុរគតជនទាំងឡាយ និង រួមចំណែកនូវកម្មវិធីមនុស្សធម៌ផេ្សងៗទៀត ក្នុងសង្គម។ 

ទង្វើទាំងអស់នេះហើយ គិតពីឆ្នាំ២០១៩ មក ធនាគារ BIDC  តែងតែចូលរួមថវិកាមួយចំនួនតូចដល់កាកបាតក្រហមជានិច្ច។ ក្រៅពីនេះ មួយរយៈកន្លងមកធនាគារនេះ ក៏បានខិតខំចុះចែកអំណោយសង្រ្គោះ ដល់ជនរងគ្រោះ និង ជនទុរគតដល់មូលដ្ឋានរងគ្រោះផ្ទាល់ផងដែរ តួយ៉ាង គ្រួសារដែលទទួលរងគ្រោះពីទឹកជំនន់ គ្រោះរាំងស្ងួត និង ខ្យល់ព្យុះ ជាដើម។ 

ដោយ៖ Oscar 

ធនាគារ BIDC លូតលាស់មកដល់បច្ចុប្បន្នដោយសារតែ ទទួលបានការយកចិត្តទុកដាក់ គាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក៌ដូចជាការជ្រោមជ្រែងគាំទ្រពី ធនាគារជាតិនៃកម្ពូជា គិតមកដល់ពេលនេះ BIDC បានបើកដំណើរការ អភិវឌ្ឍន៍អាជីវកម្មនៅទឹកដីកម្ពុជា អស់រយៈពេលជិតគម្រប់ដប់ឆ្នាំមកហើយ ក្នុងនោះ BIDC ទទួលបានលទ្ធផល​ និងកំណើនអាជីវកម្មគួរកត់ សម្គាល់ជាខ្លាំង ជាក់ស្តែង BIDC ទទួលបានទ្រព្យសកម្មសរុប 722 លានដុល្លារ, ចលនាទុនសរុប​ 245 លានដុល្លារ និងឥណទានសរុប 558 លានដុល្លារ។ អស់រយៈពេលដំណើរការជិតដប់ឆ្នាំមកនេះ BIDC តែងតែគោរពអនុវត្តន៍តាម អនុលោមតាមយ៉ាងខ្ជាប់ខ្ជួននូវរាល់ច្បាប់ បទបញ្ញត្តិ វិធាន សារាចរណ៍ បទកំណត់ នានារបស់រាជរដ្ឋាភិបាល ក៌ដូចជារបស់ធនាគារជាតិនៃកម្ពុជា ដោយមិនបង្កកំហុសណាមួយកើតឡើងជា យដ្ឋាហេតុឡើយ។

ទន្ទឹមនឹងនេះ ធនាគារ BIDC តែងតែអនុវត្តន៍តាមគោលការណ៍ស្នូលរបស់ខ្លួនដែលបាន ដាក់ចេញតាំងតែពីថ្ងៃដំបូងដោយផ្សារភ្ជាប់សម្មភាពអាជីវកម្ម ជាមួយការចូលរួមចំណែកលើកកំពស់ អភិវឌ្ឍន៍ សកម្មភាពសម្បុរធម៌ មនុស្សធម៌ ជួយសង្គ្រោះ និងឧបត្ថម្ភជនទុរគតផងដែរ។ 

X
5s