ឥណ្ឌូនេស៊ីដាក់ផែនការដោះស្រាយបញ្ហាកាកសំណល់ផ្លាស្ទិកឲ្យបានត្រឹមឆ្នាំ ២០២៥​



ក្នុ​ងនាម​ជា​ប្រទេស​ដែល​មាន​សក្តា​នុពល​សេដ្ឋ​កិច្ច​ខ្លាំង​ក្នុ​ងតំបន់អាស៊ាន ឥណ្ឌូ​នេ​ស៊ីក៏មាន​តំណែង​ជា​ប្រទេស​ដែលមាន​ការ​បំពុល​ដោយ​សំណល់​ប្លា​ស្ទិចកខ្លាំង​ជាង​គេ​ដែរ​ក្នុ​ងតំបន់​មួយនេះ។ សំណល់​ប្លាស្ទិក​ប្រមាណ ២០០,០០០ ត្រូវ​បាន​គេ​យក​ចេញ​ពីមហា​សមុទ្រកាលពី​ពេល​កន្លង​ទៅ ក្នុងនោះទន្លេ​ចំនួន​ ៤ នៅ​ក្នុ​ងប្រទេស​នេះ​បាន​ជាប់​នៅក្នុង​បញ្ជី​ទន្លេ​ទាំង​ ២០ ដែល​មានកម្រិត​បំពុល​ពិ​ភព​លោក​ខ្លាំង​ជាងគេ។ តាម​រូប​ភាព​ដែ​លបង្ហាញ​ដោយ ASEAN Today បាន​ឲ្យ​ដឹង​ពី​កាកសំណល់​ប្លាស្ទិកកក្នុង​មហា​សមុទ្រ ក៏​ដូចជាប្រភព​ទឹកនានា​។

ចាប់តាំងពីពេលនោះមករដ្ឋាភិបាលបានសន្យាផ្តល់ប្រាក់ចំនួន ១ ប៊ីលានដុល្លារក្នុងមួយឆ្នាំដើម្បីកាត់បន្ថយកាកសំណល់និងសម្អាតទឹក។ ទន្ទឹម​នេះ​រដ្ឋា​ភិ​បាល​មាន​បំណង​កាត់​បន្ថយកាក​សំណល់​ប្លាស្ទិកប្រមាណ ៧០% ពី​មហា​សមុទ្រត្រឹមឆ្នាំ ២០២៥។

ឥណ្ឌូ​នេ​ស៊ី​បាន​ចាប់​ផ្តើម​សកម្ម​ភាពក្នុ​ងការ​សម្អាត​ និងកាត់​បន្ថយ​កាកសំណល់​

សកម្ម​ភាព​នៃ​ការ​សម្អាត​ត្រូវ​បាន​ចាប់​ផ្តើម​ ដោយមានកាក​សំណល់​រាប់​តោន​ត្រូវ​បានយក​ចេញ​ពី​ផ្នែក​សំខាន់​ៗ​នៃ​ប្រភព​ទឹកនានា​។ រយៈ​ពេល​ ៤​ ខែ​កាល​ពីឆ្នាំមុន (ចុង​ឆ្នាំ ២០១៨) សម្រាម​ ៣ តោន​ត្រូវ​បាន​យក​ចេញ​ពី​កោះប៊ូណាកេន  (Bunaken Island)។ រដ្ឋាភិ​បាល​ប្រទេសនេះបាន​ដាក់​វិធាន​ការ​មួយ​ដោយ​យក​សម្រាម​មក​កែច្នៃឡើង​វិញ​ឲ្យ​អស់​ពីលទ្ធ​ភាព​ កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់ ឬ​ផលិត​ផល​ធ្វើ​ពី​ប្លាស្ទិកតាមដែល​អាចធ្វើ​ទៅ​បាន​។ រដ្ឋា​ភិ​បាល​បាន​ចេញ​កញ្ចប់​ថវិកាសម្រាប់គម្រោង​សម្អាត​បរិ​ស្ថាន និងរៀប​ចំ​យុទ្ធនាការ​អប់រំជា​សាធារណៈពី​បញ្ហា​សំណល់​ប្លាស្ទិចផងដែរ។ 

កា​រកាត់​បន្ថយ​សំណល់​ប្លាស្ទិក​ទូទាំង​ប្រទេស​ជាកិច្ច​ខិត​ខំប្រឹងប្រែង​ដ៏​ខ្លាំង​ក្លា​មួយ​

វាហាក់​មានភាព​យឺត​យ៉ាវ​បន្តិច ក្នុ​ងការ​អនុ​វត្ត​គោល​នយោ​បាយ​កាត់​បន្ថយ​សំណល់​ប្លាស្ទិ​ចនេះ តែសកម្ម​ភាព​នៃ​ការ​សម្អាត​នៅតែ​មាន​ជា​បន្ត​បន្ទាប់​តាម​តំបន់សំខាន់ៗ​ក្នុ​ងប្រទេស។ ក្រោយ​មក​​ការបំផុស​គំ​និត​លើ​បញ្ហា​បរិ​ស្ថាន​ក៏​កាន់​តែរីក​ធំ​ឡើងៗ ក្រៅ​ពី​តំបន់​ដែល​ជា​ទីក្រុង​ធំៗ រហូតទៅ​ដល់​តំបន់​កោះ។ តែ​គិត​មើល​ទៅថា ១៧,០០០ កោះ​នៅក្នុ​ងប្រទេស តើ​រដ្ឋាភិ​បាល​អាច​ដោះ​ស្រាយ​បាន​ដោយ​វិធីណា​ ត្រូវចំណាយ​អស់​ប៉ុន្មាន និង​ត្រូវ​ប្រើ​រយៈ​ពេល​សម្អាត​យូរ​ដល់​កម្រិត​ណា​ទៅ?

         

ប្រជាជនរស់​នៅ​ក្នុ​ង​តំបន់​ទាំង​អស់​ដើ​រតួ​នាទី​យ៉ាង​សំខាន់​ក្នុ​ងកា​សម្អាត

ការ​សម្អាត​បរិស្ថាន​វា​មិនអាច​ធ្វើ​ទៅបាន​ទេ ប្រសិ​ន​បើ​អ្នក​ក្នុ​ងតំបន់​មិន​ចូល​រួម​សកម្មភាព​ទាំងនេះ ទោះ​បីមន្ត្រី​ពី​ស្ថាប័ន​ណា​ មាន​គ្នា​ច្រើ​ន​យ៉ាងណា​ក៏ មិនអាច​សម្អាត​អស់​ដែរ។ អ្វី​ដែល​សំខាន់​បំផុត​គឺ​ការ​អប់​រំដល់​ប្រជាពល​រដ្ឋ​ឲ្យ​មានការ​យល់​ដឹងពី​ការ​ប្រើ​ប្រាស់​ផលិត​ផល​ប្លាស្ទិច​ និ​ងការប្រើ​ប្រាស់​ឡើង​វិញ​ឲ្យ​អស់​លទ្ធ​ភាព ក៏​ដូចជា​ការ​បោះ​ចោល​សំណល់​តាម​របៀប​ត្រឹម​ត្រូវ​ចៀស​វាង​ការ​បំផ្លាញ​បរិស្ថានធ្ងន់​ធ្ងរ។

ការ​ធ្វើ​បែប​នេះ​ព្រោះឥណ្ឌូ​នេស៊ី ជា​ប្រទេស​មួយ​ដែល​មាន​សក្តា​នុពល​ទេស​ចរណ៍​ តាម​ប្រជុំ​កោះ និងរមនីយដា្ឋននានា។ ប្រសិន​បើ​បរិស្ថាន​មិនស្អាត​ ពោរ​ពេញ​ដោយ​កាកសំណល់​ពិសេស​សំណល់​ប្លាស្ទិកទៀត​នោះ ភាព​ទាក់​ទាញ​ពីវិស័យ​ទេសចរណ៍​នឹង​ត្រូវ​ធ្លាក់​ចុះជាមិនខាន។ ខាង​ក្រោម​នេះជា​រូប​ភាព​បង្ហាញ​ពី​កាកសំណល់​ប្លាស្ទិច​លើ​កោះប៊ូណាកេន  (Bunaken Island)។

គោលនយោបាយរបស់រដ្ឋាភិបាលគឺជាចំណុចចាប់ផ្តើម។ សាជីវកម្មនិងអង្គការមិនមែនរដ្ឋាភិបាលផ្តល់មូលនិធិនិងការគាំទ្រធ្វើឱ្យសកម្មភាពក្នុងតំបន់និងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍។ គោលដៅត្រូវបានជួបប្រជុំគ្នា និងការធ្លាក់ចុះ​បរិ​មាណ​កាកសំណល់ប្លាស្ទិក ហើយ​វាគឺជាការផ្លាស់ប្តូរដ៏ធំធេងតាំងពីឆ្នាំ ២០១៧។ ដើម្បីទទួលបាន​ការសម្អាត​កាកសំណល់ប្លាស្ទិក ១០០% មិនមានភាពងាយស្រួលទេ។ មានបញ្ហាប្រឈមជាច្រើនចំពោះរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជា​អ្នក​រស់នៅក្នុ​ងមូល​ដ្ឋាន​ ដើម្បីខំ​ប្រឹង​ប្រែ​ងបន្ថែម​ទៀត​លើ​​បញ្ហា​នេះ៕

 

ដោយ៖ យ៉ាយ៉ា

 

 

X
5s