ជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានលើកទី៣៤នេះ ថៃគួរគាំទ្រដល់រដ្ឋសមាជិកក្នុងការការពារសិទ្ធិមនុស្សក្នុងតំបន់​




កិច្ច​ប្រជុំ​កំពូល​អាស៊ានលើក​ទី ៣៤ នឹង​ប្រព្រឹត្ត​ទៅចាប់ពី ថ្ងៃទី ២០ ដល់​​ ២៣ ខែមិថុនា ឆ្នាំ២០១៩ ​នៅក្នុង​ប្រទេស​ថៃខាងមុខនេះ ដោយមាន លោក​ ប្រាយុទ្ធ ចាន់​អូឆា ជាអ្នក​ដើរ​តួ​នាទី​ជា​អ្នក​ដឹក​នាំក្នុ​ងកិច្ច​ប្រជុំ​នេះ។

បច្ចុ​ប្បន្ន​ សិទ្ធិ​មនុ​ស្ស​និង​ការ​រំ​លោភ​បំពាន​កំពុង​តែជាបញ្ហាចោទខ្លាំង ដូច​ជា ការ​រំលោភ​សិទ្ធិ​មនុស្ស​លើ​ជនជាតិ រ៉ូ​ហ៊ីនយ៉ា ​នៅប្រទេស​មី​យ៉ាន់​ម៉ាជាដើម​។ ដូច​នេះ​ក្នុ​ងនាម​ជា​ប្រធានអាស៊ាន​ក្នុង​ការ​ដឹក​នាំ​កិច្ច​ប្រជុំ​កំពូល​លើក​ទី ៣៤ នេះ​ ប្រទេស​ថៃគួរ​ចូល​រួម​ក្នុ​ងសកម្ម​ភាព​ការពារ​សិទ្ធិ​មនុស្ស​ និង​ការ​រំលោភ​បំពាន​នេះ​ឲ្យបានយ៉ាងខ្លាំងក្លាបំផុត។


បញ្ហា​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​វិបត្តិនានា​ក្នុ​ងប្រទេស បាន​កំណត់​ប្រសិទ្ធិ​ភាព​របស់​អាស៊ាន​
ក្រឡែក​ទៅមើល​មីយ៉ាន់​ម៉ា អសមត្ថភាព​ ឬ​កា​រគ្មា​ន​ឆន្ទៈ​ក្នុ​ងការការ​ពារ​សិទ្ធិ​លើ​ជន​ជាតិ​រ៉ូ​ហ៊ីន​យ៉ា បាន​នឹង​កំពុង​​បង្ក​ជា​វិបត្តិនៅ​ក្នុងប្រទេសនេះ និង​មាន​ការ​ប៉ះ​ពាល់​ដល់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុ​ងតំបន់​អាស៊ានទាំងមូល​។ សូម្បី​ប្រទេសថៃខ្លួន​ឯង​ក៏នឹងស្ថិតក្រោមការយកចិត្តទុកដាក់ផងដែរនៅឆ្នាំ ២០១៩នេះ ។ ពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រថៃ និងការបោះឆ្នោតសកលហាក់​កំពុងស្ថិតនៅលើបំពង់បំភាយផ្សែង​ពុល​មួយ​​ ដែលទាំងអស់នេះអាច​នឹង​បង្ក​ភាពចលាចលស៊ីវិលដល់​ប្រទេសខណៈ​ដែល​ថៃក្លាយជាប្រធានអាស៊ាន។ ​

ពេល​ដែល​ថៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុ​ងកិច្ច​ប្រជុំ​កំពូលកាល​ពីឆ្នាំ ២០០៩ អ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងក្រុមនយោបាយជឿនលឿនផ្សេងទៀតបានធ្វើបាតុកម្មកិច្ចប្រជុំនេះ។ ពួក​គេ​បង្ខំឲ្យ​មាន​ការ​បោះ​ឆ្នោត​សារជា​ថ្មី ហើយ​ក៏ត្រូវ​បាន​បង្ក្រាប​រាល់​សកម្ម​ភាព​ដោយ​អតីត​នាយក​រដ្ឋ​មន្រ្តី​​ អាភី​ស៊ីត វីចាជីវ៉ា។ ដូចនេះ ប្រសិន​បើ​ប្រទេសថៃ និង​អាស៊ាន​ចង់​សម្រេចឈាន​ទៅ​កា​រភ្ជាប់​ទំនាក់​ទំនង​លក្ខណៈ​តំបន់​បាន​ល្អ​ រដ្ឋ​ដែល​ជា​សមាជិក​អាស៊ាន​ទាំង​អស់​ចាំ​បាច់​ធ្វើ​ការ​បើក​ចំហរ​ទំនាក់​ទំនង​ និង​ជួយ​គ្នាទៅ វិញ​ទៅ​មក​ពីបញ្ហា​សិទ្ធិ​មនុស្ស​នេះ។ នេះត្រូវចាប់ផ្តើមជាមួយការឃ្លាំមើលនិងការការពារការរំលោភបំពានសិទ្ធិមនុស្ស អាស៊ានត្រូវកសាងនូវអ្វី​ដែល​ជា​ប្រសិទ្ធភាព ក៏​ដូចជា​កិច្ចព្រមព្រៀងស្តីពីគណនេយ្យភាពនិងតម្លាភាព។

ដរាប​ណា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​តែ​បន្តរីក​រាល​ដា​ល​ គំនិត​ផ្តួច​ផ្តើម​ក្នុ​ង​ការងារ​មួ​យ​នេះ​នឹង​លែង​មានការ​គាំ​ទ្រ ហើយ​រដ្ឋាភិ​បាល​ប្រទេស​ដែល​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នោះ​ នឹង​ត្រូវ​ចាត់​ជា​រដ្ឋាភិ​បាល​ដែល​អសមត្ថ​ភាព​។ បញ្ហា​ប្រឈម​ទាំង​នេះ​នឹ​ង​បន្ត​ស្ថិត​ក្នុ​ងរបៀប​វារៈ​កិច្ចប្រជុំ​អាស៊ាន ហើយ​វា​ក៏​នៅតែជា​បញ្ហា​គួរ​ឲ្យ​ឈឺ​ក្បាល​មួ​យសម្រាប់​ប្រទេស​ថៃ​ ក្នុ​ងការ​ពិភាក្សា​ពី​បញ្ហា​ទាំងអស់នេះ​ជា​មួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​ដទៃទៀត។ ​អ្នកនយោបាយខ្លះនឹងជំទាស់ថា វាជាការទន្ទ្រានក្នុងតំបន់ស្តីពីបញ្ហាក្នុងស្រុកដូចជាសិទ្ធិមនុស្ស គំរាមកំហែងដល់អធិបតេយ្យភាពរបស់រដ្ឋាភិបាលជាសមាជិកជាដើម​ ប៉ុន្តែនេះគឺជាតុល្យភាពរបស់បណ្ដាប្រទេសសមាជិក​អាស៊ានដែល​ត្រូវតែលូក​ដៃ​ដោះ​ស្រាយ​បញ្ហា​ចំពោះ​មុខ។

ភាពជាដៃគូក្នុងតំបន់ត្រូវតែចាប់ផ្តើមជាមួយនឹងតម្រូវការរបស់ប្រជាជន
មេដឹកនាំពិភពលោកនឹងតាមដានការរីកចម្រើនរបស់អាស៊ាន លើបញ្ហាសំខាន់ៗដែលជាការចង្អុលបង្ហាញថាតើ ប្រទេសថៃនឹងទទួលបានជោគជ័យក្នុងនាមជាប្រធានអាស៊ាន​ដែរឬយ៉ាងណា? ដោយ​ប្រទេស​ថៃ កំពុ​ងធ្វើ​ការ​ផ្តោត​សំខាន់​លើ​ការ​អភិ​វឌ្ឍជាតិ​ប្រកប​ដោយ​ស្ថិរ​ភាព ឌីជីថល​តិចណូ​ឡូជី និង​គម្រោង​សេដ្ឋ​កិច្ច​បៃតង។ រដ្ឋជាសមាជិកអាស៊ានបានប្តេជ្ញាជំរុញតាមរយៈកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ហើយប្រមុខរដ្ឋជាច្រើននឹងផ្តល់អាទិភាពលើកិច្ចព្រមព្រៀងនានាដើម្បីធានាបានលើ​បញ្ហា​ សមុទ្រចិនខាងត្បូងនិងការបំផ្លិចបំផ្លាញ ការឈ្លានពានរបស់កូរ៉េខាងជើង។


តែទោះ​ជា​យ៉ាង​ណា​វា​នៅតែ​ជារឿង​មួយ​ដ៏​ពិ​បាក​សម្រាប់​ប្រទេស​ថៃ ដែល​ត្រូវ​មក​ផ្តោត​ការ​ងារ​សំខាន់​មួយដោះ​ស្រាយ​​ផ្នែក​សិទ្ធិបន្ថែម​ទៀត​ក្នុ​ងតំបន់​អាស៊ាន​ទាំង​មូល។ ប្រទេសថៃនឹងដឹកនាំគណៈកម្មាធិការសិទ្ធិមនុស្សអន្តររដ្ឋាភិបាលអាស៊ាន (
AICHR) ហើយមានឱកាសប្រើយន្តការនេះនិងយន្តការផ្សេងទៀតដើម្បីកសាងទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយការរំលោភសិទ្ធិនិងការពារសំឡេងរបស់សហគមន៍មូលដ្ឋាននៅទូទាំងតំបន់។

ដើម្បី​ជួយ​សម្រាល​បន្ទុក​ដល់​ប្រទេស​ថៃ ក៏​ដូចជា​ដើម្បី​សន្តិ​សុខ​ សុវត្ថិ​ភាព​ក្នុ​ងតំបន់​អាស៊ាន​ទាំង​មូល ប្រទេស​ជា​សមាជិក​ទាំង​អស់​ត្រូ​វរួម​ចំណែក​ការ​ពារ​សិទ្ធិ​មនុស្ស​ក្នុ​ងប្រទេស​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​បំផុត។ អាស៊ានអាចគាំទ្រពួកគេក្នុងការបង្កើតយន្តការថ្នាក់តំបន់សម្រាប់គណនេយ្យភាពភាព ជាដៃគូឆ្លងដែនដ៏ល្អបំផុតសម្រាប់និរន្តភាពត្រូវបានបង្កើតឡើងនៅពេលភាគីទាំងពីរដឹងពីអ្វីដែលកំពុងកើតមាន នៅផ្នែកម្ខាងទៀតនៃព្រំដែននិងអាចជួយគ្នាទៅវិញទៅមកដើម្បីដោះស្រាយបញ្ហារបស់ពួកគេ៕


ដោយ៖ យ៉ាយ៉ា

X
5s