ត្រឹម​៧​ឆ្នាំ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-អង់គ្លេស​កើន​ឡើង​​ជាង​១ពាន់​លាន​ដុល្លារ​



ក្នុង​រយៈពេល​៧​ឆ្នាំ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជានិង​ចក្រភព​អង់គ្លេស​បាន​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ពី ​៥០០លាន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ​២០១២ មក​ដល់​ជាង​១ពាន់​លាន​ដុល្លាអាមេរិក​ក្នុង​ឆ្នាំ​២០១៨​  នេះ​បើ​តាម​ការ​អះអាង​របស់ ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តី​ស្តីទី​​ក្រសួង​ពាណិជ្ជកម្ម នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយគណៈប្រតិភូ​ផ្នែក​ការពារ​ជាតិ​នៃ​ចក្រភព​អង់គ្លេស

 

នៅ​ក្នុង​ជំនួប​ជា​មួយ​មេបញ្ជាការ​រង​កងទ័ព​ជើង​អាកាស ឧត្តមសេនីយ៍ Marshal John Philliban នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តីស្តីទី កឹម ស៊ីថន បាន​ថ្លែង​អំណរគុណ​ដល់​ចក្រភព​អង់គ្លេស ដែល​បាន​គាំទ្រ​ផលិតផល​របស់​កម្ពុជា និង​បាន​ស្នើ​សុំពាណិជ្ជករ និង​ប្រជាជន​ចក្រភព​អង់គ្លេស បន្ត​គាំទ្រ​ទិញ​ទំនិញ​ពីកម្ពុជា​ថែម​ទៀត​ទៅ​ថ្ងៃ​អនាគត ដើម្បី​បង្កើន​ទំហំពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។

 

ជា​ការ​ឆ្លើយ​តប លោកឧត្តម​សេនីយ៍ និងគណៈប្រតិភូ ក៏​បាន​សន្យា​ពាំនាំ​សំណើ​របស់ ឯកឧត្តមរដ្ឋមន្រ្តីស្តីទីទៅ​ជម្រាប​ជូនរាជរដ្ឋាភិបាលនិង​ប្រជាជន​ចក្រភព​អង់គ្លេសដើម្បី​បន្ត​សហការនិង​ជួយ​គាំទ្រ​ទិញទំនិញ​របស់​កម្ពុជាផងដែរ

 

ដោយ៖ ជួប ស្រីរ័ត្ន

X
5s