សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ចសំខាន់ៗ​​ប្រចាំ​សប្ដាហ៍​



សប្ដាហ៍​នេះ​Bizkhmer សូម​លើក​យក​នៅ​ការ​សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់ៗ​ពី​កាសែត​ក្នុង​ស្រុក​ល្បីៗ​នឹង​គួរ​ឲ្យ​ទុក​ចិត្ត​ ចំនួន​៥ ដើម្បី​ជា​ជំនួយ​ដល់​ចំណេះ​ដឹង​ផ្នែក​សេដ្ឋកិច្ច ក៏​ដូច​ជា​ការ​ជំនួយ​ដល់​ការ​ធ្វើ​មុខ​ជំនួញ និង​អាជីវកម្ម​របស់​លោក​អ្នក​ផង​ដែរ។

 

កាល​ពី​ថ្ងៃ​ទី០៩ ខែ​ឧសភា ឆ្នាំ​២០១៩ សាព័ត៌មាន​ខ្លីខ្លីបាន​ចុះ​ផ្សាយ​ស្ដី​អំពី កម្ពុជារំពឹងថា​នឹង​អាច​ផលិត​ចេកអំបូងលឿង បាន​ដល់១លាន​តោន​នៅឆ្នាំ​២០៣០៖ លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ថ្លែងថា នៅឆ្នាំ​២០៣០ កម្ពុជានឹង​អាចផលិត​ចេកអំបូង​លឿង បាន​ប្រមាណ​ជាង១លាន​តោន។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុងពិធី​សម្ពោធ​ការនាំចេញ​ផ្លែចេកអំបូង​លឿង​ស្រស់​កម្ពុជា ទៅកាន់​ទីផ្សារ​ប្រទេសចិន នាព្រឹក​ថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ទីស្នាក់​ការ​ក្រុមហ៊ុន ហ៊ុន ទី ស្ថិតក្នុង​ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

 

តាម​រយៈ​សាព័ត៌មាន​ខាង​លើ កាល​ពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ផ្សាយ​អំពី បឹងស្នោរ​ជិត​មាន​អគារ​ពាណិជ្ជកម្ម​កម្ពស់ ៣៨ជាន់ ដែលមាន​តម្លៃ​ ២០០លាន​ដុល្លារ៖ អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ និង​លំនៅឋាន​ដ៏ទំនើបទាន់​សម័យដែលមាន​តម្លៃរហូត ២០០លាន​ដុល្លារ​នឹងផុសឡើង​នៅ​តំបន់ បឹងស្នោរ​ក្បែរផ្លូវជាតិ​លេខ១ ក្នុងពេល​ដ៏ខ្លីឆាប់ៗ​ខាងមុខ​នេះ។ យោងតាម​ការចុះផ្សាយ​របស់ AKP ឱ្យដឹងថាអគារ​ពាណិជ្ជកម្ម​ចម្រុះ One Central Tower នេះ មាន​កម្ពស់​៣៨​ជាន់ នៅលើ​ផ្ទៃដី ២៤ ០០០ម៉ែត្រ​ការ៉េ ត្រូវ​បានចាប់ផ្តើម​សម្ពោធ​បុកគ្រឹះ​ធ្វើ​ការសាង​សង់​ហើយ កាលពី​ព្រឹក​ថ្ងៃទី០៦ ខែ​ឧសភា ឆ្នាំ២០១៩។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

 

ដោយ​ឡែក​សម្រាប់​កាសែត កោះសន្តិភាព កាល​ពី​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៩ ចេញ​ផ្សាយ​អំពី៣​ឆ្នាំទៅ​មុខ​កំណើន សេដ្ឋកិច្ច​កម្ពុជា​នឹង​នៅ​តែ​រឹង​មាំ តែ​ក៏​ប្រឈម​នឹង​ហានិភ័យ​មួយ​ចំនួន៖ រយៈពេល​បី​ឆ្នាំទៅ​មុខ​ទៀត​កំណើនសេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​នៅ​តែ​ល្អ​ប្រសើរ​និង​មាន​ភាពរឹងមាំ ប៉ុន្តែ​ក៏​មាន​ហានិភ័យ​មួយ​ចំនួន​ផង​ដែរ ដែល​ទាមទារ​ឲ្យមានការ​ប្រុង​ប្រយ័ត្ន និង​ទប់ស្កាត់​ចំពោះ​ហានិភ័យ​ទាំងនោះ ។ នេះ​បើ​យោង​តាម​ការ​ព្យាករណ៍​របស់​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា (World Bank)​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

 

តាម​ប្រភព​ខាង​លើ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ដដែល​នោះ​ បាន​ផ្សាយ​អំពី ក្រសួងពាណិជ្ជកម្ម​៖ ក្រុមហ៊ុន​កម្ពុជា​ចំនួន ២០ ត្រូវ​បាន​អា​មេ​រិ​កលុប​ចេញពី​បញ្ជី​នាំ​ទំនិញ​ចូល តែ​មាន​ផល​ប៉ះពាល់​តិចតួច៖ ថ្មី​ៗ​នេះ​ក្រុមហ៊ុន​នាំ​ផលិតផល​ចំណីអាហារ​របស់​ប្រទេស​កម្ពុជា​ចូល​សហរដ្ឋអាមេរិក​ចំនួន២០ត្រូវ​បាន​អាជ្ញាធរ​ចំណីអាហារ​និង​ថ្នាំពេទ្យ​សហរដ្ឋអាមេរិក ហៅ​កាត់​ថា (U.S.FDA) សម្រេច​លុបឈ្មោះ​ចេញពី​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​របស់​ខ្លូ​ន​សម្រាប់​ឆ្នាំ ២០១៩ នាំ​ឲ្យ​ចំនួន​ក្រុមហ៊ុន​កម្ពុជា​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ចំនួន​តែ ៣៦ ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

 

មួយ​វិញ​ទៀត​សម្រាប់​កាសែត រស្មី​កម្ពុជា កាល​ពី​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ផ្សាយ​អំពី កម្ពុជា​-​ចិន រៀបចំ​ពិរ​ពណ៍​ពាណិជ្ជកម្ម​ចម្រុះ​អន្តជាតិ ដើម្បី​រឹតចំណង​មិត្តភាពរ​វា​ង​អាស៊ី និង​ប៉ាស៊ីហ្វិក​៖ ក្នុងន័យ​លើកកម្ពស់​ពាណិជ្ជកម្ម​រវាង​អាស៊ី និង​ប៉ាស៊ីហ្វិក ហើយក៏​ដូចជា​ដើម្បី​ឆ្លើយតប​យ៉ាងសកម្ម​នូវ​យុទ្ធសាស្ត្រ​ «​ខ្សែក្រវ៉ាត់​មួយ វិថី​មួយ​» កម្ពុជា-​ចិន​បានរៀបចំ​ពិព័រណ៍ពាណិជ្ជកម្ម​អន្តរជាតិ​លើក​ទី ២​នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ សូម​ចុច​ទី​នេះ​ដើម្បី​អានព័ត៌មាន​លម្អិត

 

យោង​តាម​កាសែត​ភ្នំពេញប៉ុស្តិ៍​វិញ កាល​ពី​ថ្ងៃ​ទី០៩ ខែ​ឧសភា ឆ្នាំ​២០១៩​ បាន​ចេញ​ផ្សាយ​អំពី ពាណិជ្ជកម្ម​រវាង​កម្ពុជានិង​អង់គ្លេស​​ នៅ​​បន្ត​ភាព​ខ្លាំង​នៅ​ឆ្នាំ ២០១៨៖ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា ពាណិជ្ជកម្ម​​ទ្វេភាគី​រវាង​កម្ពុជា​និង​ចក្រភព​អង់គ្លេស នឹង​នៅ​បន្ត​រឹងមាំបើ​​ទោះ​បី​ជា​អង់គ្លេស​នឹង​ត្រូវ​​ចាក​​ចេញ​ពី​សហភាព​អឺរ៉ុប​ក៏​ដោយ​ ស្រប​ពេល​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រទេស​ទំាង២បាន​កើន​​លើស១​ពាន់​លាន​ដុល្លារ​រួច​​ទៅ​ហើយ​កាល​ពី​ឆ្នាំ​មុន។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

 

ចុង​ក្រោយ​គឺ​សារព័ត៌មាន Dep News កាល​ពី​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី ក្រុមហ៊ុន​យក្ស​ចិន​ចំនួន៣​ ​ប្រកាស​សាងសង់​​ ទីក្រុង​រណប​ នៅ​ក្រុង​បាវិត៖ ក្រុមហ៊ុន​យក្ស​ចិន​ចំនួន៣​ ​បាន​ប្រកាស​បង្កើត​ ទីក្រុង​រណប​លើ​ទំហំ​ប្រមាណ​ ​៨០៣​ហិ​ក​តា​ ​នៅ​ទីក្រុង​បាវិត​ ​ខេត្តស្វាយរៀង​ ​ដែល​ជំហាន​ដំបូង​លើ​ផ្ទៃដី​ទំហំ​ ​៥០ហិ​ក​តា​ ​គឺ​មានឈ្មោះ​ថា​ ​OBC​ ​ជា​គម្រោង​បែប​អាជីវកម្ម​អន​ឡាញ​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ទូលំទូលាយ​មាន​រួមបញ្ចូល​គ្នា​នូវ​ឧស្សាហកម្ម ល្បែង​អន​ឡាញ​ផង​ដែរ​៕សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

 

ដោយ៖ ជួប ស្រីរ័ត្ន

X
5s