នៅពេលឈានដល់វ័យខ្ទង់២០ឆ្នាំ អ្នកគួរផ្លាស់ប្ដូរទម្លាប់ជីវិតឲ្យបាន ២៨ ចំណុចនេះ
សម្រាប់អ្នកដែលឆ្លងកាត់វ័យខ្ទង់ ២០ ទើបអាចដឹងច្បាស់ថា ជីវិតក្នុងវ័យនេះគឺមានភាពស្មុគស្មាញបែបណាខ្លះ។ ទាំងការសិក្សា ជីវិតគួរ ការងារ និងគោលដៅជីវិតដែលថា នឹងត្រូវធ្វើអ្វីនៅពេលខាងមុខ គឺសុទ្ធតែជាប្រធានបទសំខាន់ៗដែលអ្នកអាចឆ្លងកាត់។ ថ្វីត្បិតតែតែមនុស្សកើតមកក្នុងស្ថានភាពផ្សេងគ្នាក៏ពិតមែន ក៏ប៉ុន្តែបំណងប្រាថ្នារបស់មនុស្សតែមួយគត់គឺមិនចង់បានអ្វីក្រៅតែពីចង់ឲ្យអនាគតរបស់ខ្លួនជោគជ័យនោះទេ។
បើនេះជាបំណងប្រាថ្នារបស់អ្នក អ្នកគួរសាកល្បងបង្កើតទម្លាប់ល្អៗ ២៨ ចំណុចខាងក្រោមនេះ។ បើទោះបីជាវាមិនបានលម្អិតយ៉ាងក្បោះក្បាយក៏ពិតមែន ក៏ប៉ុន្តែវាអាចជាត្រីវិស័យដ៏ល្អមួយដែលជួយដល់អ្នកដើម្បីស្វែងយល់ថា តើគួរធ្វើអ្វីខ្លះចាប់ពីវ័យខ្ទង់ ២០នេះទៅ?
១.ចាប់ផ្តើមសរសេរពីគោលដៅជីវិតរបស់អ្នកថា អ្នកចង់បានអ្វីនៅ១ ឆ្នាំ ១០ ឆ្នាំ ឬ ១៥ ឆ្នាំ ខាងមុខ
២.ចាប់ផ្តើមអានឲ្យបានច្រើនតាមដែលអាចធ្វើបាន
៣.ឈប់រស់នៅក្នុងជីវិតមួយដែលដើរតាមតែគន្លងរបស់អ្នកដទៃ
៤.ឈប់មានវិប្បដិសារីនូវរឿងរ៉ាវមិនល្អក្នុងអតីតកាល
៥.យកចិត្តទុកដាក់ និងបង្ហាញក្តីស្រលាញ់ទៅកាន់មនុស្សសំខាន់របស់អ្នក
៦.យកចិត្តទុកដាក់លើសុខភាពរបស់អ្នក
៧.ចាប់ផ្តើមរៀនសន្សំប្រាក់សម្រាប់ពេលអនាគត ឬចូលនិវត្តន៍
៨.រៀនបង្កើតចម្ងល់ និងសាកសួរដេញដោលជាមួយមនុស្សជុំវិញខ្លួន
៩.លៃលកពេលវេលាមួយចំនួនដើម្បីរៀនសមាធិ ធ្វើចិត្តឲ្យស្ងប់
១០.ចាប់ផ្តើមរៀនអាន និងវិភាគលើទិន្នន័យបែបវិទ្យាសាស្ត្រ
១១.រៀនធ្វើម្ហូបដោយខ្លួនឯង
១២.ចូលប្រឡូកឲ្យបានច្រើនក្នុងវគ្គសិក្សាខ្លីៗ សិក្ខាសាលា និងកម្មវិធីបណ្តុះបណ្តាលផ្សេងៗទៀត
១៣.រៀនតាមដានព័ត៌មាន ឬព្រឹត្តិការណ៍ផ្សេងៗនៅលើសាកលលោកប្រចាំថ្ងៃ
១៤.ចាប់ផ្តើមធ្វើដំណើរកម្សាន្តឲ្យបានច្រើន
១៥.ចំណាយពេលនៅម្នាក់ឯងដើម្បីស្តាប់ពីបេះដូងរបស់អ្នក
១៦.ចាប់ផ្តើមកត់ត្រា តាមដាន និងវិភាគលើសមិទ្ធផលការងារប្រចាំសប្តាហ៍របស់អ្នក
១៧.រៀនចេះឲ្យតម្លៃលើភាពបរាជ័យរបស់អ្នក
១៨.ចាប់ផ្តើមបង្កើតអារម្មណ៍វិជ្ជមានចំពោះខ្លួនឯងឲ្យបានកាន់តែច្រើនឡើង
១៩.ចាប់ផ្តើមចេះប្រើពាក្យបដិសេធន៍រាល់សំណើរបស់អ្នកដទៃប្រកបដោយភាពសមរម្យ និងមានហេតុផល
២០.ចាប់ផ្តើមរៀនបំផុសគំនិតចេញពីក្នុងខ្លួនឲ្យបានច្រើន
២១.ឈប់ខ្វាយខ្វល់ ឬឲ្យតម្លៃខ្លាំងលើទំនាក់ទំនងស្នេហាដែលមិនល្អ
២២.ចាប់ផ្តើមរៀនពីរបៀបគ្រប់គ្រងពេលវេលារបស់អ្នកឲ្យមានប្រសិទ្ធភាព
២៣.ចាប់ផ្តើមគ្រប់គ្រងសកម្មភាពប្រចាំថ្ងៃរបស់អ្នកឲ្យមានប្រសិទ្ធភាព
២៤.ឈប់យកលេសដោះសាមិនចេះចប់មិនចេះហើយ
២៥.បើសិនជាអាច អ្នកគួររៀនចំណាយពេលឲ្យបានច្រើននៅជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក
២៦.រៀនហើយរៀនទៀត រៀនជាប្រចាំរហូតដល់ជីវិតចុងក្រោយ
២៧.ចាប់ផ្តើមចូលប្រឡូកក្នុងការងារសង្គម ឬកិច្ចការមនុស្សធម៌នានា
២៨.ចាបផ្តើមរៀនរស់នៅពេញចិត្តនឹងជីវិតរបស់អ្នកនៅក្នុងថ្ងៃនេះ៕
ប្រភព៖ Businessinsider