ប្រទេសទាំង ១០ ដែលប្រើប្រាស់ការទូទាត់ប្រាក់លើទូរសព្ទដៃច្រើនជាងគេ ឆ្នាំ២០១៩​



ការទូទាត់ប្រាក់E-payment ដើរតួនាទីសំខាន់ក្នុងកាទូរទាត់ថ្លៃចំនាយនៅក្នុងពិភពលោក ជាពិសេសគេសង្កេតឃើញថានៅកប្រទេសចិនបានដើរតួរជាប្រទេសដែលមានការរីកចម្រើនខ្លាំងទៅលើវិស័យមួយនៅក្នុងពិភពលោក។ ទំហំទឹកប្រាក់ទូរទាត់សរុបតាមរយៈ E-payment មានរហូតដល់ទៅ ១២,៧៧ ទ្រីលានដុល្លារសហរដ្ឋអាមេរិកឯណោះ។

យោងតាមរបាយការណ៍ Statista Digital Market Outlook ប្រជាជនសឹងកន្លះពាន់លាននាក់ក្នុងប្រទេសចិនធ្វើការទូរទាត់ថ្លៃចំនាយផ្សេងៗទៅតាមរយៈទូរស័ព្ទដៃរបស់ពួកគេនៅក្នុងឆ្នាំនេះទាំងអស់ វាជាអត្រានៃប្រើប្រាស់ខ្ពស់ជាងគេជាង ៣៥%នៅក្នុងពិភពលោក ។

ប្រព័ន្ធនៃការទូរទាត់ប្រាក់ដែលវាយលុកទីផ្សារបានធំជាងគេគឺគ្របដណ្ដប់ដោយបងធំទីផ្សារចំនួនពីររូប គឺ Alipay និង Wechat pay។ កម្មវិធីទូរទាត់លុយទាំងពីរនេះ ត្រូវបានអ្នកលក់ដូរនៅក្នុងប្រទេសចិនប្រើប្រាស់ច្រើនជាងគេ មិនថានៅតាម ភោជនីយដ្ឋាន ហាងលក់ទំនិញជាដើម។ បើគិតជាភាគរយនៃការប្រើប្រាស់កម្មវិធីទូរទាត់មួយនេះមានប្រមាណជាង​ ៩០ភាគរយនៃចំនួនអ្នកប្រើប្រាស់។

ការសិក្សាមួយបានបង្ហាញថាបច្ចុប្បន្នប្រជាជនចិនយកលុយតាមខ្លួនមិនលើសពី ១៦ដុល្លារសហរដ្ឋអាមេរិកនោះទេ ដោយភាគច្រើនពួកគេចាយលុយតាមកម្មវិធីទូរសព្ទដៃ E-payment ច្រើនជាង។

យោងតាមគេហទំព័រ Weforum បានបង្ហាញឲ្យឃើញថា ដំណើរការនៃការទូរទាត់ថ្លៃចំនាយរបស់មនុស្សម្នាក់នៅក្នុងប្រទេសអាមេរិក និង អង់គ្លេសគឺខ្ពស់ជាងនៅក្នុងប្រទេសចិន។ ចំណែកឯប្រទេស ឥណ្ឌូនេស៊ី និង ឥណ្ឌាវិញដែលជាប្រទេសមានកម្មវិធីទូរទាត់សាច់ប្រាក់ទំនើប និងច្រើនជាងគេ បែរមានអ្នកប្រើប្រាស់តិចជាងគេ។

ខាងក្រោមនេះគឺជាប្រទេសទាំង១០ដែលមានការទូទាត់ការចាយវាយលើទូរស័ព្ទដៃក្នុងមនុស្សម្នាក់៖ 

១) ប្រទេសចិន មនុស្សម្នាក់ចំនាយសរុបជាទឹកប្រាក់ ១ ១៦២,៧ដុល្លារ

២)​ ប្រទេសឥណ្ឌា មនុស្សម្នាក់ចំនាយសរុបជាទឹកប្រាក់ ១៤,៨ ដុល្លារ

៣) ប្រទេសឥណ្ឌូនេស៊ី មនុស្សម្នាក់ចំនាយសរុបជាទឹកប្រាក់ ១៤,២ ដុល្លារ

៤) ប្រទេសអ៊ីស្រ្តាអែល មនុស្សម្នាក់ចំនាយសរុបជាទឹកប្រាក់ ១ ៤៨៨,២ ដុល្លារ

៥) ប្រទេសរុស្ស៊ី មនុស្សម្នាក់ចំនាយសរុបជាទឹកប្រាក់ ១៩៤,២ ដុល្លារ

៦) សហរដ្ឋអាមេរិក មនុស្សម្នាក់ចំនាយសរុបជាទឹកប្រាក់ ២ ៩៩៣,៨ ដុល្លារ

៧) ប្រទេសប្រេស៊ីល មនុស្សម្នាក់ចំនាយសរុបជាទឹកប្រាក់ ៣៧៦,៥ ដុល្លារ

៨) ប្រទេសអេស្ប៉ាញ មនុស្សម្នាក់ចំនាយសរុបជាទឹកប្រាក់ ៥៦៧,៥ដុល្លារ

៩) ប្រទេសអង់គ្លេស មនុស្សម្នាក់ចំនាយសរុបជាទឹកប្រាក់ ២ ៤៦៤,៦ ដុល្លារ

១០) ប្រទេសបារាំង មនុស្សម្នាក់ចំនាយសរុបជាទឹកប្រាក់ ១ ១៨០,៤ ដុល្លារ៕

ដោយ ច័ន្ទលាភ

 

X
5s