សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ចសំខាន់ៗ​​ប្រចាំ​សប្ដាហ៍​



ការ​សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​សប្ដាហ៍​នេះ Bizkhmer សូម​លើក​យក​ព័ត៌មាន​ពី​ស្ថាប័ន​សារព័ត៌មាន​ចំនួន​៤ គឺ កាសែត​រស្មីកម្ពុជា កាសែត​កោះ​សន្តិភាព កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ និង​សារព័ត៌មាន​ខ្លីៗ ដើម្បី​ជា​ជំនួយ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​របស់​លោក​អ្នក។

 

យោង​តាម​កាសែត រស្មីកម្ពុជា កាល​ពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពីវិស័យ​ឯកជន​នៅ​កម្ពុជា សុំ​ពេល​សិក្សា​គ្នា​សិន មុននឹង​សម្រេច​បើក​ពាណិជ្ជកម្ម​ជាមួយ​នេ​ប៉ាល់​៖ ក្រុម​វិស័យ​ឯកជន​ក្នុងប្រទេស​កម្ពុជា​បានលើកឡើង​ស្រដៀង​គ្នា​ថា នៅពេលនេះ​សុំ​ពេល​សិក្សា​និង​ស្វែងយល់​គ្នា​បន្ត​សិន មុននឹង​សម្រេចចិត្ត​ដោះដូរ​ពាណិជ្ជកម្ម​ណាមួយ​រវាង​កម្ពុជា​និង​នេ​ប៉ាល់ ខណៈដែល​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ចាប់ផ្ដើម​ចងសម្ព័ន្ធភាព​ជា​មួយ​គ្នា​បន្ថែម ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​​ទៅវិញទៅមក​។​ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

 

តាម​ប្រភព​ខាង​លើ​កាល​ពី​ថ្ងៃ​ទី១៤ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី អង្គការ​អ្នកប្រជាធិបតេយ្យ ស្នើ​ឲ្យ​សហភាព​អឺរ៉ុប ផ្ដល់​ភាពយុត្តិធម៌​ដល់​កម្ពុជា៖ អង្គការ​អ្នកប្រជាធិបតេយ្យ​កណ្ដាល​អន្តរជាតិ (Centrist Democrats International (IDC-CDI) ស្នើសុំ​ឲ្យ​សហភាព​អឺរ៉ុប (EU) ផ្ដល់​ភាពយុត្តិធម៌​ដល់​កម្ពុជា ក្នុងករណី​ក្របខណ្ឌ «​អ្វី​ទាំងអស់​ក្រៅពី​សព្វាវុធ (EBA)»​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

 

ដោយ​ឡែក​សម្រាប់​កាសែត ភ្នំពេញប៉ុស្ដិ៍​ វិញ​កាល​ពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​ពី មន្ត្រី៖ កម្ពុជា​ហាក់​នៅ​មិន​ទាន់​ទទួល​បាន​ផល​ ពី​ទេសចរ​ណ៍តាម​នាវា៖ ខណៈ​ចំនួន​កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធំៗ ​ដែល​មក​ចូល​ចត​នៅ​​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​មាន​​ការ​​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ​នោះ​កម្ពុជា​ហាក់​នៅ​មិន​ទាន់​​​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​​ការ​មក​ដល់​របស់​​ភ្ញៀវ​ទេសចរ​​ទាំង​អស់​នេះ​ទេ។​ នេះ​បើ​យោង​តាម​មន្ត្រី​ក្រសួង​ទេសចរណ៍​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

 

មួយ​វិញ​ទៀត​សម្រាប់​កាសែត កោះសន្តិភាព កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី កម្ពុជា​ស្នើ​វិនិយោគិនដាក់​ទុន​ផ្នែក​កសិ​កម្មតែ​ប្រឈម​ឧបសគ្គ​ធំ​សម្រាប់​ការ​នាំ​ចេញ​ទៅទី​ផ្សារ​អឺរ៉ុប៖ ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​ក៏​ដូច​ថ្នាក់ដឹកនាំ​ថ្នាក់​ក្រោម​ជាតិ​ស្នើ​សុំ​វិនិយោគិន​ក្នុង​និង​ក្រៅ​ស្រុក ឲ្យ​ដាក់​ទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​តាម​ខេត្ត ជា​ពិសេស​ដំណាំ​តំណាង​ខេត្ត សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ផង និង​ទីផ្សារ​ក្រៅប្រទេស​ផង ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

 

ចំណែក​ឯ សារព័ត៌មាន​ខ្លីៗ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី ក្រុមហ៊ុន​ចិន១ រៀបចំ​ដី​ជាង ២ពាន់​ហិកតានៅ​ខេត្ត​កំពង់ធំ សម្រាប់​ដាំដុះ និង​វេចខ្ចប់ អង្ករ ស្វាយ និង​ស្វាយចន្ទី៖ ក្នុង​ជំនួប​ជាមួយ​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នាព្រឹក​ថ្ងៃទី១៦ ខែ​ឧសភា ឆ្នាំ​២០១៩ លោក He Jianping ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន ជីប៊ីអាយ អិនធើណេសិនណល អិនវេសមិន ឯ.ក បាន​បង្ហាញ​ពី​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​ ក្នុងការ​កែច្នៃ វេចខ្ចប់ ពិសេស​ការ​បំពេញ​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម​ពី​ចំណុច​ផ្តើម រហូតដល់​ការ​នាំចេញ​តែម្តង ហើយអ្វី​ដែល​សំខាន់​នោះ ការធ្វើ​ពាណិជ្ជកម្ម និង​ទីផ្សារ​កសិផល​ គឺតាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណេត​ ដែល​អាចកាត់​បន្ថយ​ពេលវេលា ការ​ចំណាយ និង​បង្កើន​ភាព​ទូលំទូលាយ​ជូន​គ្រប់​ភាគី​ពាក់ព័ន្ធ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

 

ដោយ៖ ជួប ស្រីរ័ត្ន

X
5s