ទីក្រុងទាំង ១០ ដែលមានអំណាចជាងគេនៅលើលោក ២០១៨​



បើនិយាយអំពីទីក្រុងដែលទិដ្ឋភាពស្រស់ស្អាត បរិយាកាសល្អ គ្មានអ្នកណាអាចយកឈ្នះទីក្រុងឡុង បាននោះទេ។ ឡុង មិនត្រឹមតែជាទីក្រុង ដែលទាក់ទាញប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ជាទីក្រុងដែលមានសន្ទស្សន៍អំណាចសកលលោកធំជាងគេ ក្នុងរយៈ៧ឆ្នាំ មកនេះ។

សន្ទស្សន៍អំណាចសកលលោក (Global Power City Index ) គឺការវិភាគមួយតាក់តែងឡើងដោយវិទ្យាស្ថានយុទ្ធសាស្រ្ដ Urban  សម្រាប់ប្រើប្រាស់វិភាគជ្រើសរើសទីក្រុងដែលមានការអភិវឌ្ឍន៍បែបច្នៃប្រឌិត សម្បូរទៅដោយធនធានមនុស្ស ទាក់ទាញការវិនយោគច្រើន សមត្ថភាពក្នុងការបង្កើនមូលធនក្នុងស្រុក សហគ្រិនភាព និង ពាណិជ្ជកម្ម ជាដើម។

កត្ដាទាំង៦ ដែលត្រូវបានគេពិនិត្យយ៉ាងល្អិតល្អន់គឺ កត្ដាសេដ្ឋកិច្ច កត្ដាសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ វប្បធម៌ បរិស្ថាន ជីវិតនៃការរស់ សំភារៈសម្រាប់ការប្រើប្រាស់។ គេយកកត្ដាទាំងអស់នោះយកមកវិភាគ នឹងដាក់ពិន្ទុយ៉ាងល្អិតល្អន់ ដោយវិទ្យាស្ថាន Mori Memorial ទីក្រុងដែលជាប់ចំណាត់ថ្នាក់ជាទីក្រុងដែល​មានអំណាច ត្រូវតែមានលំដាប់ពិន្ទុចាប់ ២៦០០ពិន្ទុឡើងទៅ។

ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ  ២០០៨ វិទ្យាស្ថាន Urban បានវិភាគរកឃើញពីចំនុចខ្លាំងនិងខ្សោយពីទីក្រុងចំនួន ៤៤ ទីក្រុងដែលមានការទទួលស្គាល់ច្រើន និង ជាទីក្រុងដែលទទួលបានការចូលចិត្ដពីសំណាក់ភ្ញៀវទេសចរណ៍។ ប៉ុន្ដែនៅក្នុងនោះមានទីក្រុងចំនួន ១០ តែប៉ុនោះដែលទទួលបានការចាប់អារម្មណ៍ខ្លាំង និង ជាប់ចំណាត់ថ្នាក់ជាទីក្រុង មានសន្ទស្សន៍មហាអំណាចធំជាងគេក្នុងពិភពលោក កាលពីឆ្នាំ ២០១៨ ទៅនេះមានទីក្រុងចំនួន ១០ ដែលមានជាប់ឈរជាទីក្រុងដែលមានអំណាចខ្លាំងជាងក្នុងពិភពលោកមានដូចជាទីក្រុង៖

1.     ទីក្រុងឡុងជាប់ចំណាត់ថ្នាក់លេខមួយ

2.      ទីក្រុង ញូវយ៉ក

3.      ទីក្រុង ត្យូក្យូ

4.      ទីក្រុង ប៉ារីស

5.      ទីក្រុង សិង្ហបុរី

6.      ទីក្រុង អេស្ទ័ដាម

7.      ទីក្រុង សេអ៊ូល

8.      ទីក្រុង ប័លីន

9.      ទីក្រុង ហុងកុង

10.  ទីក្រុង ស៊ីដនី

 

 

 

 

 

 

 

 

 

ដោយ​ ច័ន្ទលាភ

X
5s