ក្រុមហ៊ុនផ្គត់ផ្គង់អេឡិចត្រូនិករបស់អាមេរិក កំពុងពិចារណាផ្អាកការផ្គត់ផ្គង់ទៅដល់ Hauwei បន្តបន្ទាប់​



ក្រុមហ៊ុនទូរស័ព្ទយក្ស Hauwei របស់ប្រទេសចិនកំពុងតែឈឺក្បាលខ្លាំងពីក្រុមហ៊ុនដៃគូផ្គត់ផ្គង់របស់ខ្លួន ក្រោយពីលោក ដូណាល់ត្រាំ ប្រកាសចាត់ទុកក្រុមហ៊ុនបច្ចេកវិទ្យានិងគ្រឿងផ្គត់ផ្គង់អេឡិចត្រូនិកផ្សេងៗដែលនាំចូលពីប្រទេសចិន កត់ចូលទៅក្នុងបញ្ជីខ្មៅទាំងអស់។

យោងតាមគេហទំព័រ Bloomberg  ក្រុមហ៊ុនដែលជាដៃគូរផ្គត់ផ្គង់ Chip និង មានស្ដង់ដារខ្ពស់លំដាប់ពិភពលោក របស់ Hauwei មានដូចជា Qualcomm, Xilinx, Broadcom  និង Semiconductor   ក្រោយពីមានការប្រកាសពីលោកប្រធានាធិបតីដូណាល់ត្រាំរួចមកហើយនោះមានក្រុមហ៊ុនទាំងនោះ កំពុងតែផ្អាកការផ្គត់ផ្គង់ភ្លាមៗទៅកាន់ក្រុមហ៊ុន Huawei។ ចំពោះក្រុមហ៊ុន Google វិញក៏បានផ្អាកកម្មវិធីប្រើប្រាស់ មួយចំនួនពីកម្មវិធី Android  របស់ខ្លួនទៅកាន់ទូរស័ព្ទ Huawei ផងដែរ។

ការផ្អាកនូវការផ្គត់ផ្គង់បន្ទះឈីប និង ផ្ដាច់ប្រព័ន្ធដំណើរការ Android របស់ក្រុមហ៊ុន Google ទៅលើក្រុមហ៊ុន Huawei  Google អាចធ្វើឲ្យបាត់ទីផ្សារស្មាតហ្វូនមួយចំណែកធំដែលប្រើកម្មវិធី Android ផងដែរ។ ការធ្វើបែបនេះដូចជាបង្ខំឲ្យចិនធ្វើជាដៃគូរប្រកួតប្រជែងខាងបច្ចេកវិទ្យាដ៏ធំក្នុងពិភពលោកអ៊ីចឹង។

ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុន Huawei ក៏បានត្រៀមខ្លួនរួចជាស្រេចទាំងបីខែមុនមកម្លេះ ដោយក្រុមហ៊ុន Huawei បានធ្វើការបញ្ជារទិញបន្ទះ Chip ពីក្រុមហ៊ុនយកមកស្ដុកក្នុងក្រុមហ៊ុនរបស់ខ្លួនរួចជាស្រេច ដែលបរិមាណដែលស្ដុកទុកវាអាចគ្រប់គ្រាន់សម្រាប់ការផលិតទម្រាំតែក្រុមហ៊ុន អាចបង្កើតយុទ្ធសាស្រ្ដថ្មីសម្រាប់ក្រុមហ៊ុនរបស់ខ្លួន។

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន Huawei ក៏មាន Laptop ផងដែរប៉ុន្ដែ Huawei បានទិញប្រព័ន្ធប្រតិបត្ដិការរបស់ក្រុមហ៊ុន Microsoft ។ ប៉ុន្ដែសម្រាប់ក្រុមហ៊ុន Microsoft នូវមិនទាន់ចេញមុខ​ ថានឹងផ្អាកការសហការជាមួយក្រុមហ៊ុន​ Huawei ឬ​ក៏បន្ដសហការគ្នាទៀតនូវឡើយទេ សម្រាប់ប្រព័ន្ធប្រតិបត្ដិការនៅក្នុងកុំព្យូទ័រយួរដៃរបស់ Huawei ។ បើតាមការប្រមាណក្រុមហ៊ុន Microsoft ក៏មិនខុសគ្នាពីក្រុមផ្គត់ផ្គង់បន្ទះឈីប និង Google នោះដែរ គឺពួកគេត្រូវគោរពតាមបញ្ជាររបស់អ្នកដឹកនាំពួកគេ។

រដ្ឋាភិបាលរបស់អាមេរិកមានគម្រោងផ្អាកមិនឲ្យទូរស័ព្ទ Huawei នាំចូលមកក្នុងប្រទេសពូកគេយូរមកហើយ ដោយអាមេរិកចោទ Huawei បង្កើតទូរស័ព្ទចង់លួចយកព័ត៌មានផ្ទៃក្នុងរបស់ខ្លួន។ ភាពវឹកវរនៅពេលនេះរឹតតែធ្វើឲ្យប៉ះពាល់ទៅដល់សង្រ្គាមពាណិជ្ជកម្មកាន់តែខ្លាំងឡើង រដ្ឋមន្រ្ដីមួយចំនួននៅក្នុងប្រទេសទាំងក៏កំពុងទាមទារឲ្យមានការចរចាឡើងវិញចំពោះសង្រ្គាមជះទឹកដាក់គ្នាមួយនេះ វាមិនត្រឹមធ្វើសេដ្ឋកិច្ចរបស់ជាតិទាំងសងខាងបង់តែប៉ុនោះទេ វាថែមទាំងជះឥទ្ធពលដល់ប្រទេសមួយចំនួននៅក្នុងពិភពលោកផងដែរ៕

 

 

 

 

X
5s