សង្រ្គាមពាណិជ្ជកម្មចិនអាមេរិកនៅតែជាបញ្ហារ៉ាំរ៉ៃ ប៉ុន្តែអាចមានការចរចានៅខែក្រោយ
យោងតាមគេហទំព័រ CNBC ក្រសួងហិរញ្ញវត្ថុចិន នឹងធ្វើការតម្លើងពន្ធចំនួន ៦០ពាន់លានដុល្លារសហរដ្ឋអាមេរិកទៅលើទំនិញដែលនាំចូលពីសហរដ្ឋអាមេរិកជាង ៥០០០មុខ ចាប់ពី ២០ភាគរយ ទៅ ២៥ភាគរយ ក្នុងការសងសឹកចំពោះការសម្រេចរបស់អាមេរិកក្នុងការតំឡើងពន្ធលើទំនិញរបស់ចិនបន្ថែបទៀតនាពេលថ្មីៗនេះ។ អាមេរិកបានតម្លើងពន្ធទំនិញដែលនាំចូលរបស់ចិនចំនួន ២៥ភាគរយ ស្មើនឹង ៣២៥លានដុល្លារសហរដ្ឋអាមេរិក។
តាមការថ្លែងមតិនៅក្នុងសារព័ត៌មាន Fox News លោក Larry Kudlow ទីប្រឹក្សាយោបល់ផ្នែកសេដ្ឋកិច្ចរបស់លោកប្រធានាធិបតីដូលណាល់ត្រាំបានលើកឡើងថា សង្គ្រាមតម្លើងពន្ធមួយនេះវាមានយុត្ដិធម៌ហើយ ព្រោះប្រទេសទាំងសងខាងត្រូវបង់ពន្ធស្មើគ្នា គ្មានប្រទេសមួយណាដែលមិនបង់នោះទេ។
ជាមួយគ្នានេះដែរយោងតាមគណនី Tweeter របស់លោកដូលណាល់ត្រាំ កាលពីថ្ងៃចន្ទបានលើកឡើងថា “គ្មានហេតុផលអីដែលប្រជាជនអាមេរិកត្រូវបង់ពន្ធទៅលើទំនិញនោះទេ បើអ្នកមិនទិញទំនិញពីប្រទេសដែលជាប់ពន្ធ ឬក៏អ្នកអាចទំនិញក្នុងអាមេរិកទៅបានហើយ”។
លោកបងមហាអំណាចសេដ្ឋកិច្ចធំៗទាំងពីរប្រចាំពិភពលោក មានការលំបាកលំបិនមែនទែនក្នុងការសម្រេចចិត្ដចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមពាណិជ្ជកម្ម ដែលបានគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។
ផលិតផលកសិផលរបស់កសិករអាមេរិក រាប់សិបតោនត្រូវដាំក្បាលចុះវិញដោយសារលោកប្រធានាធិបតី ដូលណាល់ត្រាំ បានប្រកាសសង្គ្រាមពាណិជ្ជកម្មជាមួយនឹងចិន។ ទោះជាយ៉ាងណាក៏ដោយ អគ្គលេខាធិការធនាគារ Steven Mnuchin បានប្រាប់ស្ថានីយទូរស្សន៍ CNBC ថា អាមេរិកនិងចិននៅតែបន្ដចរចាគ្នាបន្ដទៅទៀតទៅលើបញ្ហាមួយនេះ លោកក៏បានបន្ដទៀតថា លោក ដូណាល់ត្រាំ និងលោក ស៊ី ជីនពីង នឹងមានកិច្ចប្រជុំម្ដងទៀតនៅខែក្រោយក្នុងប្រទេសជប៉ុន៕
ដោយ៖ ច័ន្ទលាភ