ផ្សារភាគ​ហ៊ុនសកលកំពុងមានកំណើនឡើងវិញបន្ទាប់ពី ដូណាល់ត្រាំដាក់បំរាមលើ Huawei​



បន្ទាប់​ពីលោក​ដូ​ណាល់​ត្រាំ​ដាក់បំរាម​លើ​ក្រុមហ៊ុន Huawei និង​ដាក់​ក្រុម​ហ៊ុននេះ​ទៅ​ក្នុង​បញ្ជីខ្មៅ​ គេ​សង្កេត​ឃើញ​ថា​ទីផ្សារ​ភាគ​ហ៊ុន​សកល​កំពុង​មាន​កំណើន​គិត​ចាប់​ពី​ថ្ងៃអង្គារសប្តាហ៍​នេះ។ ​​

ទីផ្សារ​ភាគ​ហ៊ុន​នៅ​សហ​រដ្ឋ​អាមេរិក អឺ​រ៉ុប និង​នៅ​តំបន់អាស៊ី​ហាក់​មាន​ការ​កើន​ឡើង​ នេះ​បើ​យោង​តាម​ការ​ចេះ​ផ្សាយ​ដោយ​សារ​ព័ត៌​មាន​ Market Insider។ ដូច​ដែល​បាន​ដឹង​មក​ហើយយ​ថា​ ការ​ដាក់​ក្រុម​ហ៊ុន​ Huawei ក្នុង​បញ្ជី​ខ្មៅ​នេះ​ សហ​រដ្ឋ​អា​មេរិក​បាន​ហាម​ប្រាមក្រុម​ហ៊ុនក្នុង​ប្រទេស​​របស់​ខ្លួន​ ក៏​ដូច​ជា​ក្រុម​ហ៊ុន​មួយចំនួន​ទៀតដែល​ស្ថិត​ក្នុង​ប្រទេស​មាន​សម្ព័ន្ធ​មិត្ត​ជាមួយ​អាមេរិក​ត្រូវ​​ផ្អាក​សកម្មភាព​អាជីវកម្ម​ជាមួយ​ក្រុម​ហ៊ុន Huawei ​នេះ​ស្ទើរ​តែ​ទាំង​ស្រុង។​ ទាំង​ការ​ផ្គត់​ផ្គង់​បច្ចេក​វិទ្យា​ បរិក្ខារ និង​ គ្រឿង​បង្គុំនានា អ្វី​ៗ​ផ្សេងៗ​ដែល​ជា​ផលិត​ផល​របស់​អាមេរិក ឬ​ផលិត​ផល​ដែល​នាំ​វត្ថុធាតុ​ពី​អាមេរិក​ទៅ​ផលិត​ក៏​ត្រូវ​បានគេ​ហាមឃាត់​ដែរ។

ខាង​ក្រោម​នេះ​ជា​ការ​បង្ហាញ​ពីកា​រកើនឡើង​នូវ​ភាគ​ហ៊ុន​សកល​មួយ​ចំនួន​៖

ក) សម្រាប់​ទីផ្សារ​សហ​រដ្ឋ​អាមេរិក៖

-       Dow Jones Industrial Average មានការ​កើន​ឡើង ០.៥%

-       S&P 500 កើន​ឡើង ០.៨%

-       Nasdaq មានកា​រលោត​ឡើង ១.១%

ខ) សម្រាប់​ទីផ្សារ​អឺ​រ៉ុប៖

- DAX របស់​ប្រទេស​អាឡឺ​ម៉ង់ កើន​ឡើង​ ០.៩%

- FTSE 100 របស់​អង់​គ្លេសលោត​ឡើង ០.៣%

- និង Euro Stoxx 50 ក៏​មាន​ការ​កើន​ឡើង ០.៥% ដូចគ្នា​ដែរ។

គ) ចំណែក​ឯទីផ្សារ​នៅ​អាស៊ី​វិញ​

- Shanghai Composite មានការ​កើន​ឡើង ១.២% ខណៈដែល

- SZSE Component លោតឡើង​ខ្ពស់រហូត​ទៅ​ដល់ ១.៩% ហើយ

- Hang Seng របស់​ហុង​កុងក៏​មានកំណើន ១.៣%ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ដាក់​បម្រាម​លើ​ក្រុម​ហ៊ុន​ Huawei នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​តំឡើង​ពន្ធ​នាំ​ចូល​ទំនិញ​របស់​ប្រទេស​ចិន​ទៅកាន់​សហ​រដ្ឋ​អាមេរិក​ ដែល​អា​មេរិកធ្វើ​ការ​​កំណត់ពន្ធ​នាំ​ចូលនេះ​ជា​លើក​ទី​ពីរលើ​ទឹក​ប្រាក់​ចំនួន​ ២០០ ប៊ីលាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ហើយ​ក៏​គំ​រាម​ថា​នឹងអាចបន្តតំឡើង​រហូត​ទៅ​ដល់ ៣០០ ប៊ីលាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ជា​ការ​ឆ្លើយ​តប​ចិន​ក៏​ធ្វើ​ការ​បង្កើន​ពន្ធសម្រាប់​ទំនិញ​របស់​សហ​រដ្ឋ​អាមេរិក​ដូចគ្នា​ដែlគិត​ជា​ទឹក​ប្រាក់ប្រមាណ ៦០ ប៊ី​លាន​ដុល្លារដែល​នឹង​ចាប់​អនុវត្ត​ពី​ខែ​មិថុនា​ខាង​មុខ​នេះ។

ពេល​នេះ​គ្មាននរណា​ម្នាក់​អាច​ទស្សន៍​ទាយ​បានទេថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​សេដ្ឋ​កិច្ច​យក្ស​​ទាំង​ពី​រ​នៅ​ពេល​នេះ​ អ្នកណា​ចាញ់​ ហើយ​អ្នក​ណា​ឈ្នះ​ឲ្យ​ពិត​ប្រាកដ អ្វីៗ​មាន​តែ​ចាំ​តាម​ដាន​ទាំង​អស់​គ្នា​ថា​តើ​នឹង​មាន​អ្វី​កើត​ឡើង​ជា​បន្ត៕

ដោយ៖ យ៉ាយ៉ា

X
5s