បុរសជាអ្នកពន្លត់អគ្គិភ័យជនជាតិថៃម្នាក់បានរួចជីវិតពីពិសពស់វែកដ៏សាហាវ​



វាជាសំណាងមួយក្នុងមួយលានគ្រោះថ្នាក់ហើយ ដែលបុរសជាអ្នកពន្លត់អគ្គីភ័យជនជាតិថៃម្នាក់បានរួចផុតជីវិតបន្ទាប់ពីសត្វពស់វែក (king Cobra)ចឹកក្នុងពេលប្រតិបត្តិការការងាររបស់លោក។

យោងសារព័ត៌មាន CNN បានឲ្យដឹងថា បុរសជាអ្នកពន្លត់អគ្គិភ័យជនជាតិថៃម្នាក់បានសង្គ្រោះទាន់ពេល បន្ទាប់ពីគាត់ត្រូវពស់វែកចឹក។ បន្ទាប់ពីលោក Pinyo Pookpinyo ត្រូវពស់នោះចឹកនៅត្រង់មេដៃស្តាំ លោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុងបាងកកភ្លាមៗក្នុងអំឡុងពេល ១៥នាទី។ លោក ត្រូវបានទទួលការសង្គ្រោះភ្លាមៗ ដោយការដាក់សេរ៉ូមដើម្បីបណ្តេញជាតិពិសចេញពីឈាមនិង ចៀសវាងការជ្រាបជាតិពិសចូលទៅក្នុងប្រព័ន្ធប្រសាទរបស់លោក។  

 

អ្នកពន្លត់អគ្គិភ័យលោក Pinyo Pookpinyo ប្រភពពី៖ CNN

លោក Pinyo Pookpinyo បានប្រាប់ឲ្យដឹងថា “គ្រូពេទ្យមិនជឿទេនៅពេលដែលខ្ញុំប្រាប់ថា ខ្ញុំត្រូវពស់សាហាវនេះចឹក តែខ្ញុំចេះវិធីសង្គ្រោះបឋមសម្រាប់ពិសពស់មួយនេះច្បាស់ណាស់”។ លោកក៏បានបន្ថែមទៀតដែរថា “វាមិនមែនទើបតែកើតពីរទៅបីថ្ងៃទេ តែខ្ញុំត្រូវ King Cobra នេះចឹកពីរខែមកហើយ។ ទោះបីការសង្គ្រោះត្រូវបានធ្វើទៅដោយជោគជ័យក្នុងការដាក់សេរ៉ូមបង្ហូរជាតិពិសចេញពីសរសៃឈាមខ្ញុំក៏ដោយ តែខ្ញុំត្រូវមកមន្ទីរពេទ្យពីរដងដើម្បីធ្វើការវះកាត់ក្រពេញជាតិពិសពស់ចេញដើម្បីប្រាកដថាវាមិនបង្កជាគ្រោះថា្នក់ដល់ខ្ញុំនៅថ្ងៃណាមួយ”។ ខាងក្រោមនេះជាស្ថានភាពដៃរបស់លោក Pinyo Pookpinyo ក្រោយការវះកាត់៖

ស្ថានភាពដៃរបស់លោក Pinyo Pookpinyo ក្រោយការវះកាត់ ប្រភពពី៖ CNN

គួរបញ្ជាក់ថាពស់វែក King Cobra ជាប្រភេទពស់ដែលមានពិសសាហាវបំផុត ដោយពស់ប្រភេទនេះមានច្រើននៅតាមតំបន់ព្រៃក្នុងប្រទេសឥណ្ឌា។ មនុស្សតិចណាស់ដែលអាចរួចជីវិតពីពិសពស់ប្រភេទនេះបន្ទាប់ពីវាចឹក ហើយក៏មានមនុស្សមិនច្រើនដែរ ដែលចេះពិតប្រាកដពីវិធីទប់ស្កាត់ពិសពស់ភ្លាមៗបន្ទាប់ពីពស់ចឹក៕

ដោយ៖ យ៉ាយ៉ា

 

X
5s