ចរិតទាំង ១០ របស់មនុស្សស្រីឯករាជ្យរឹងមាំ មិនងាយមានស្នេហាដូចគេ​



មនុស្សស្រីមិនច្រើនប៉ុន្មានទេដែលអាចក្លាយជាមនុស្សដែលឯករាជ្យ និងរឹងមាំ។ តែអ្នកមានធ្លាប់សង្កេត ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីមនុស្សស្រីដែលរឹងមាំឯករាជ្យមិនងាយនឹងមានស្នេហាដូចនារីដទៃ? ប៉ុន្មានចំនុចខាងក្រោមនឹងស្រាយចម្ងល់អ្នក ហើយអាចយល់បានពីចរឹតពិតរបស់មនុស្សស្រីរឹងមាំឯករាជ្យនេះ៖

១) នាងអាចជាមនុស្សឯកាបន្តិច៖ ដោយសារមនុស្សស្រីមួយចំនួនគិតថាជីវិតមនុស្សស្រីមានន័យពេលមានមនុស្សប្រុស តែចំពោះនាងវិញ នាងគិតថានាងអាចមានអ្វីៗដែលខ្លួនចង់បានដោយគ្មានមនុស្សប្រុស មិនថាមានបញ្ហាអ្វី ការងារអ្វីនាងអាចដោះស្រាយបានដោយខ្លួនឯង ដូច្នេះគ្មានអ្វីដែលនាងត្រូវចំណាយពេលគិតរឿងមនុស្សប្រុសច្រើនពេកទេ។

២) នាងមិនងាយបញ្ចេញអារម្មណ៍៖ នាងជាមនុស្សស្រីរឹងមាំ អាចគ្រប់គ្រងអារម្មណ៍ និងមើលថែខ្លួនឯងបានយ៉ាងល្អ ដូចនេះនាងមិនងាយបង្ហាញភាពទន់ជ្រាយឲ្យនរណាម្នាក់ឃើញឡើយ។

៣) នាងមិនចូលចិត្តស្វែងរកជំនួយ៖ នាងមិនមែនជាប្រភេទមនុស្សស្រីដែលចូលចិត្តពឹងឲ្យអ្នកដទៃមកជួយនេះជួយនោះទេ ចង់បានអ្វីមួយចង់សម្រេចការងារមួយ នាងត្រូវស្វែងរក និងធ្វើវាដោយខ្លួនឯង។

៤) នាងអាចដោះស្រាយបញ្ហាផ្ទាល់ខ្លួនបានយ៉ាងល្អ៖ ដោយសារតែនាងមិនចូលចិត្តពឹងពាក់អ្នកដទៃ នាងតែងដោះស្រាយបញ្ហាផ្ទាល់ខ្លួនដោយខ្លួនឯង ហើយក៏មិនឲ្យនរណាដឹងថានាងកំពុងជួបការលំបាកណាមួយដូចគ្នា។

៥) នាងមិនត្រូវការស្នេហាបែបលេងសើច៖ បើអ្នកគ្រាន់តែត្រូវការស្នេហាបែបកំដរអារម្មណ៍ លេងសើចមួយពេលៗ នោះនាងមិនមែនជាជម្រើសរបស់អ្នកទេ ព្រោះអ្នកក៏មិនមែនជាជម្រើសរបស់នាងដូចគ្នា។ ត្រូវចាំថាមនុស្សស្រីប្រភេទនេះមុនសម្រេចចិត្តទទួលយកនរណាម្នាក់ នាងចំណាយពេលស្វែងយល់ពីដៃគូមិនតិចជាង ៣ នាក់ទេ ដើម្បីដឹងពីចរឹត និងភាពពិតរបស់មនុស្សប្រុស។

៦) នាងជាមនុស្សអត្មានិយម៖ ដោយសារនាងជាមនុស្សម្នាក់ហ្មត់ចត់ នាងគិតលើការងារច្រើន មិនសូវខ្វល់ពីសម្តីអ្នកដទៃ ពិសេសនាងកាន់តែមិនខ្វល់ពីមនុស្សប្រុសដែលគ្រាន់តែចង់លេងសើចជាមួយនាង។ អាចនិយាយបានថាមនុស្សស្រីបែបនេះមានភាពរឹងរូសបន្ថែមលើភាពរឹងមាំរបស់នាងទៀត។

៧) នាងមិនមែនជាមនុស្សខ្ជិលទេ៖  មនុស្សស្រីរឹងមាំតែងដាក់កម្រិតឲ្យខ្លួនឯងនៅក្នុងលំដាប់ A ជានិច្ច បើអ្នកចង់ស្រលាញ់នាងទាល់តែអ្នកពូកែជាងនាង។

៨) បើអ្នកចង់បានភាពឥតខ្ចោះរវាងអ្នកនឹងនាងគឺវាពិបាក៖ មានន័យថាបើអ្នកមិនអាចទទួលយកចរឹតពិតជានាងបានទេ ប្រហែលជាអ្នកត្រូវចេញឲ្យឆ្ងាយពីនាងហើយ។

៩) នាងមានស្តង់ដារខ្ពស់៖ ចំនុចទី ៧ ថានាងដាក់កម្រិតខ្លួនឯងក្នុងលំដាប់ A បង្ហាញថានាងមានស្តង់ដារ បើអ្នកចង់ស្រលាញ់នាងទាល់តែអ្នកមានស្តង់ដារប្រហាក់ប្រហែលនាងទាំងចិត្តគំនិត និងចំណេះដឹង។

១០) មិនមែននាងមិនចង់មានស្នេហាទេ៖ នរណាថាមនុស្សស្រីឯករាជ្យមិនចង់មានស្នេហា តែអ្វីដែលនាងធ្វើនោះគឺនាងឲ្យតម្លៃលើស្នេហាទៅវិញទេ។ នៅពេលដែលនាងសម្រេចចិត្តថាស្រលាញ់នរណាម្នាក់គឺព្រោះតែនាងឲ្យតម្លៃបុរសម្នាក់នោះ នាងមិនត្រូវការស្នេហាមួយឆាវៗដូចក្មេងៗទេ នាងចង់បានស្នេហាបែបចាស់ទុំមួយសម្រាប់ជីវិត៕

ដោយ៖ យ៉ាយ៉ា

 

X
5s