ឡាវមិនអាចសម្រេចផែនការទេសចរណ៍របស់ខ្លួន ដោយសារជួប​បញ្ហាមួយ​ចំនួន​​



កាលពីដើមឆ្នាំ ២០១៨ រដ្ឋាភិបាលឡាវបានធ្វើការកំណត់ចំនួនភ្ញៀវទេសចរឲ្យបានប្រមាណ ៥លាននាក់ ដែលចំនួននេះអាចនាំចំណូលដល់ជាតិប្រមាណ ៩០០ លានដុល្លារនៅចុងឆ្នាំ ២០១៨។ 

នៅឆមាសទីមួយនៃឆ្នាំ ២០១៨ តួលេខហាក់ដូចជាមានក្តីសង្ឃឹមគ្រប់គ្រាន់ដែលឈានដល់ទៅ ២.១ លាននាក់។ តែជាអកុសលវិស័យទេសចរណ៍ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយឧប្បត្តិហេតុដួលរលំទំនប់នៅក្នុងខេត្តចំប៉ាសាក់ រួមជាមួយគ្រោះទឹកជំនន់និងគ្រោះមហន្តរាយធម្មជាតិនៅតាមតំបន់ជាច្រើន។ នៅក្នុងខែ កញ្ញា ២០១៨ គេឃើញថាចំនួនភ្ញៀវទេសចរណ៍មានត្រឹមតែ ២.៩ លាននាក់ប៉ុណ្ណោះ។

ពិធី​បុណ្យ​ដំរី​នៅ​ចំប៉ាសាក់ ប្រទេស​ឡាវ

លោក Vongdala រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍បាននិយាយថា មានការចូលរួមណីកត្តាមួយចំនួនដែលបណ្តាលឲ្យមានភាពថមថយលើកំណើនទេសចរណ៍នេះរួមមានដូចជា បញ្ហាហេដ្ឋារចនាសម្ព័ន្ធមិនល្អ នាំឲ្យមានការថយចុះនៃគោលដៅទេសចរណ៍ ការផ្គត់ផ្គង់សេវាធ្វើដំណើរតាមផ្លូវអាកាសនៅមានកម្រិត និងការអភិវឌ្ឍតំបន់ទេសចរណ៍មានភាពយឺតយ៉ាវ។ លោកក៏បានលើកឡើងអំពីដំណើរការយឺតនៃការកែតម្រូវបទប្បញ្ញត្តិចូលនិងចេញក្នុងស្រុក ដើម្បីសម្របសម្រួលកំណើនវិស័យទេសចរណ៍។

យោងទៅតាមស្ថិតិដែលអាចយកជាការបាន ឡាវបានបញ្ជាក់ថា ចំនួនទេសចរណ៍ខ្ពស់បំផុតចូលមកប្រទេសឡាវគឺនៅក្នុងឆ្នាំ ២០១៥ ដែលមានចំនួន ៤,៦៨៤,៤២៩ នាក់ ដែលគិតជាអត្រាគឺមាកការកើនឡើង ១២.៦% ប្រៀបធៀបនឹងឆ្នាំកន្លងទៅ (២០១៧)។ ទន្ទឹមនេះគេសង្កេតឃើញថាភ្ញៀវទេសចរណ៍ថៃមានចំនួនច្រើនជាងគេ។ យោងតាមស្ថិតិចុងក្រោយបង្អស់ វិស័យទេសចរណ៍ឡាវហាក់មានការកើនឡើងម្តងទៀតដែលអាចទាក់ទាញភ្ញៀវទេសចរណ៍បានប្រមាណ ៤.១ លាននាក់ក្នុងឆ្នាំ ២០១៨ ចំនួននេះច្រើនជាងកាលពីឆ្នាំ ២០១៧ ពិតមែនតែវានៅតែតិចជាង ២០១៥ និង ២០១៦ ដដែល។ 

Source: Lao National Tourism Administration

មន្ត្រីរដ្ឋាភិបាលមិនបញ្ចេញឈ្មោះមួយរូបបានឲ្យដឹងថា បញ្ហាដែលបង្អាក់ដល់ការរីកលូតលាស់វិស័យទេសចរណ៍នេះ គឺឡាវមិនទាន់បានគិតគូរពីការផ្តល់ភាពងាយស្រួលដល់ទេសចរណ៍ដែលជាជនមូស្លីមនៅឡើយទេ។ ឡាវគួរតែព្យាយាមធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចររណ៍ដែលជាជនមូស្លីមតាមរយៈ ការផ្តល់នូវអាហារហាឡាល់ (Halal Food) នៅតាមភោជនីយដ្ឋាន អាហារដ្ឋាននានា បន្ទប់សម្រាប់ថ្វាយបង្គំ (Praying Room) នៅតាមកន្លែងកម្សាន្តសាធារណៈឲ្យត្រូវតាមបទដ្ឋានច្បាប់នៃសាសនាឥស្លាម៕

 ដោយ៖ យ៉ាយ៉ា

 

 

X
5s