ចូលទីផ្សារឥណ្ឌូនេស៊ីតាំងពី ២០១៤ តែ Grab ទើបតែដាក់ដំណើរការកង់បីឥណ្ឌា
អ្នកដឹកជញ្ជូនខ្នាតយក្ស Grab បានចេញសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅថា ក្រុមហ៊ុនខ្លួនបានដាក់ឲ្យដំណើរការការដឹកជញ្ជូនតាមរយៈកង់បីឥណ្ឌានៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
សេវាសម្រាប់កង់បីឥណ្ឌានេះមាននៅក្នុង ៥ ទីតាំងដែលនៅក្បែរៗទីក្រុងហ្សាការតាមានដូចជា៖ ស្ថានីយ៍ Jakarta Kota Mangga Dua ITC ស្ថានីយ៍ Mangga Besar ស្ថានីយ៍ Sawah Besar និង Pasar Baru។
Grab ក៏បានបញ្ជាក់បន្ថែមថា អ្នកដំណើរដែលប្រើប្រាស់សេវាកម្មកង់បីឥណ្ឌានេះ នឹងត្រូវចំណាយ ០.២១ ដុល្លារក្នុងមួយគីឡូម៉ែត្រ។ ដូចគ្នានេះដែរ សេវាកម្មកង់បីឥណ្ឌានេះនឹងមានដំណើរការក្នុងប្រទេសមីយ៉ាន់ម៉ានៅឆ្នាំក្រោយនេះ៕