ក្នុងត្រីមាសទី១ឆ្នាំ២០១៩នេះកំពង់ផែស្វយ័តក្រុងព្រះសីហនុចំណេញជាង១៩០%
យោងតាមរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី១បានបង្ហាញថា ក្នុងត្រីមាសទី១ឆ្នំា ២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៦៩.៦១១.៨២៨.០០០ រៀល និងទទួលបានប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធ ក្នុងការិយបរិច្ឆេទចំនួន ៨.៦៤៦.០១៩.០០០ រៀល បើធៀបទៅនឹងត្រីមាសទី១ឆ្នាំ២០១៨ ប្រាក់ចំណូលបានកើនឡើងចំនួន ១០.៣៧២.០០០រៀល គឺស្មើរនឹង១៧,៤៥% ចំណែកប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធមានការកើនឡើងចំនួន ១៨.២២៧.០៣០.០០០រៀល គឺស្មើនឹង ១៩០,២៥%។
លទ្ធផលនៃការកើនចំណូលនេះគឺបណ្ដាលមកពីបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ កសស មានការកើនឡើង និងខាតពីអត្រាប្ដូរប្រាក់យ៉េនមានការថយចុះ ជាលទ្ធផលចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធមានចំនួន ១០០,៨០រៀល ក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ។ ដោយឡែកសម្រាប់ត្រីមានទី១ក្នុងឆ្នាំ២០១៩នេះ កុងតឺន័រដែលបានឆ្លងកាត់ កសស មានចំនួន ១៣៩,៨៨៩ TEUs ពោលគឺកើនឡើងចំនួន ១៨,៨៥៨ TEUs ស្មើរនឹង ១៥,៥៨% បើធៀបនឹងឆ្នាំ២០១៨។
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣២២.៨៧១.៧០២.០០០ រៀល ថយចុះចំនួន ៥.៣១៨.៧៨៦.០០០ រៀល ស្មើនឹង ០,៤០% និងមូលធនសរុប មានចំនួន ៦៦៥.៨៣៥.៤៥៣.០០០ រៀល កើនឡើងចំនួន ៨.៦៤៦.០១៩.០០០ រៀល ស្មើនឹង ១,៣២% ៕
ដោយ៖ ជួប ស្រីរ័ត្ន