សារមន្ទីរល្បីៗទាំង ៩ ដែលមានអ្នកទស្សនាច្រើនជាងគេលើលោក ក្នុងឆ្នាំ២០១៨
ក្នុងឆ្នាំ ២០១៨ Louvre ក្នុងទីក្រុងប៉ារីស គឺជាសារមន្ទីរដែលមានអ្នកចូលទៅទស្សនាច្រើនបំផុតក្នុងពិភពលោក ដោយសារមន្ទីរមួយនេះបានទាក់ទាញទស្សនិកជនប្រមាណ ១០,២ លាននាក់។ សារមន្ទីរនេះមានវត្ថុតាំងបង្ហាញសរុបប្រមាណ ៣៨ ០០០ផ្សេងៗគ្នា ក្នុងទំហំផ្ទៃដី ៧៨៣ ០០០ ហ្វីតការ៉េ។ នេះបើយោងតាមការចុះផ្សាយរបស់ វេទិកាសេដ្ឋកិច្ចពិភពលោក។
ចំនួនអ្នកទស្សនាសារមន្ទីរល្បីល្បីៗលើពិភពលោកដែលមានអ្ដនកទស្សនាច្រើនជាងគេ ដែលចេញផ្សាយដោយ AECOM និង TEA ក្នុងរបាយការណ៍ទាក់ទាញអ្នកទស្សនាក្នុងពិភពលោក (Global Attractions Attendance Report)។ ក្នុងនោះសារមន្ទីជាតិចិន (National Museum of China) ក្នុងទីក្រុងប៉េកាំង ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងឆ្នាំ២០១៨ ដែលមានអ្នកទស្សនាប្រមាណ ៨,៦១ លាននាក់ ខណៈដែលសារមន្ទីសិល្បៈមេត្រូប៉ូលីតែន (Metropolitan Museum of Art) ក្នុងទីក្រុងញូយ៉ក ជាប់ចំណាត់ថ្នាក់លេខ៣ដែលមានអ្នកទស្សនា ៧,៣៦ លាននាក់។
ខាងក្រោមនេះគឺជាសារមន្ទីដែលមានអ្នកទស្សនាច្រើនជាងគេលើលោក ឆ្នាំ២០១៨៖
១) សារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីស មានអ្នកទស្សនា ១០,២០ លាននាក់
២) សារមន្ទីរជាតិចិន ក្នុងទីក្រុងប៉េកាំង មានអ្នកទស្សនា ៨,៦១ លាននាក់
៣) សារមន្ទីរសិល្បមេត្រូប៉ូលីតាន ក្នុងទីក្រុងញូយ៉ក មានអ្នកទស្សនា ៧,៣៦ លាននាក់
៤) សារមន្ទីរ Vatican Museums ក្នុងទីក្រុង Vatican មានអ្នកទស្សនា ៦,៧៦ លាននាក់
៥) សារមន្ទីរ National Air and Space Museum ក្នុងទីក្រុងវ៉ាស៊ីនតោន មានអ្នកទស្សនា ៦,២០ លាននាក់
៦) សារមន្ទីរ British Museum ក្នុងទីក្រុងឡុងដ៍ មានអ្នកទស្សនា ៥,៨៧ លាននាក់
៧) សារមន្ទីរ Tate Modern ក្នុងទីក្រុងឡុងដ៍ មានអ្នកទស្សនា ៥,៨៣ លាននាក់
៨) សារមន្ទីរ Natural History Museum ក្នុងទីក្រុងឡុងដ៍ មានអ្នកទស្សនា ៥,២៣ លាននាក់
៩) សារមន្ទីរ American Museum of Natural History ក្នុងទីក្រុងញូយ៉ក មានអ្នកទស្សនា ៥ លានានាក់៕
ដោយ៖ លង់ វណ្ណៈ