អាជីពការងារទាំង ១០ ដែលមានការគោរពឲ្យតម្លៃជាងគេ ក្នុងឆ្នាំ២០១៨​



យោងតាមការស្ទង់មតិមួយដែលធ្វើឡើងក្នុងប្រទេសចំនួន ៣៥ប្រទេសដោយ សន្ទស្សន៍មុខតំណែងគ្រូបង្រៀនសកលឆ្នាំ២០១៨ (Global Teacher Status Index 2018) ដែលធ្វើឡើងដោយមូលនិធិវ៉ាគី (Varkey Foundation) ដែលបានធ្វើការសិក្សាលើទស្សនរបស់អ្នកចូលរួមទៅលើអាជីពការងារចំនួន ១៤ ផ្សេងៗគ្នា។

ក្នុងប្រទេសនីមួយៗ សមាជិកអ្នកចូលរួមចំនួន ១ ០០០នាក់ ត្រូវបានគេធ្វើការសាកសួរដើម្បីចាត់ចំណាត់ថ្នាក់អាជីវការងារ ដែលរាប់ចាប់ពីការងារដែលមានការគោរពឲ្យតម្លៃខ្លាំងជាគេ ទៅដល់កម្រិតតិចជាងគេ។ ក្នុងការស្ទង់មតិនោះ គេរកឃើញថាអាជីវជាវេជ្ជបណ្ឌិត ជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងតារាង បន្ទាប់មកអាជីវមេធាវី និងវិស្វករ។ 

ខាងក្រោមនេះគឺជាឈ្មោះអាជីវការងារដែលគេគោរពឲ្យតម្លៃ ទាំង១០ ពីសន្ទស្សន៍មុខតំណែងការងារសកល ឆ្នាំ២០១៨ (Global Teacher Status Index 2018)៖

ប្រភព៖ weforum.org

១) វេជ្ជបណ្ឌិត

២) មេធាវី

៣) វិស្វករ

៤) ប្រធានគ្រូបង្រៀន

៥) មន្ត្រីប៉ូលិស

៦) គិលានុបដ្ឋាយិកា

៧) គណនេយ្យករ

៨) អ្នកគ្រប់គ្រងក្នុងតំបន់

៩) អ្នកប្រឹក្សាផ្នែកគ្រប់គ្រង

១០) គ្រូអនុវិទ្យាល័យ៕

ដោយ៖ លង់ វណ្ណៈ

 

X
5s