ប្រទេសទាំង១០ដែលផ្ដល់ជំនួយច្រើនជាងគេលើលោក ក្នុងឆ្នាំ២០១៩​



យោងតាមសន្ទស្សន៍ជំនួយសប្បុរសធម៌ (The 2019 Principled Aid Index) ដែលធ្វើឡើងដោយ វិទ្យាស្ថានអភិវឌ្ឍន៍បរទេស (Overseas Development Institute) ដែលបានធ្វើការវាស់វែងទៅលើប្រទេសអ្នកមានចំនួន ៣០ ដោយផ្អែកលើកត្តា៣ធំៗ ដូចជា ទំហំនៃនៃជំនួយដែលត្រូវនឹងតម្រូវការជាក់ស្ដែង កម្រិតនៃការចូលរួមដើម្បីដោះស្រាយបញ្ហា និងភាពមិនមានចំណាប់អារម្មណ៍យុទ្ធសាស្រ្តផ្នែកជំនួញក្នុងជំនួយ ប្រទេសលុចសំបួរ ជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលផ្ដល់ជំនួយច្រើនជាងគេ ដោយតាមពីក្រោយដោយអង់គ្លេស និងស៊ុយអ៊ែត។

ខាងក្រោមនេះគឺជាប្រទេសទាំង១០ដែលមានការជួយច្រើនជាងគេ៖

១) ប្រទេសលុចសំបួរ មានពិន្ទុសរុប ២៤,៤៩

២) ចក្រភពអង់គ្លេស មានពិន្ទុសរុប ២៣,៩២

៣) ប្រទេសស៊ុយអ៊ែត មានពិន្ទុសរុប ២២,៧៤

៤) ប្រទេសអៀរឡង់ មានពិន្ទុសរុប ២២,៦៧

៥) ប្រទេសន័វែរ មានពិន្ទុសរុប ២២,៥០

៦) ប្រទេសកាណាដា មានពិន្ទុសរុប ២២,០៦

៧) ប្រទេសជប៉ុន មានពិន្ទុសរុប ២១,៤៩

៨) ប្រទេសហ្វាំងឡង់ មានពិន្ទុសរុប ១៩,៤៨

៩) សហរដ្ឋអាមេរិក មានពិន្ទុសរុប ១៨,៩៦

១០) ប្រទេសបារាំង មានពិន្ទុសរុប ១៨,៦១

ដោយ៖ លង់ វណ្ណៈ

X
5s