ទីក្រុងមួយនៃប្រទេសចិនមានបំណងដាក់ដំណើរការព្រះច័ន្ទសិប្បនិម្មិត ដើម្បីផលិតថាមពល​



ទីក្រុងមួយនៅក្នុងប្រទេសចិនចង់ដាក់ឲ្យដំណើរការព្រះច័ន្ទសិប្បនិមិ្មត ក្នុងគន្លងតារាវិថីនៅឆ្នាំ ២០២០ ខាងមុននេះ។ ការបង្កើតព្រះច័ន្ទសិប្បនិមិ្មតនេះធ្វើឡើងក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងជំនួសវិញដោយថាមពលព្រះច័ន្ទសិប្បនិមិ្មតតែប៉ុណ្ណោះ ពិសេសការប្រើប្រាស់ភ្លើងបំភ្លឺតាមដងផ្លូវ។ មហិច្ឆតារបស់ពួកគេអាចទទួលបានជោគជ័យ ឬយ៉ាងណាក៏ នៅមិនទាន់មានអ្នកអាចប៉ាន់ស្មានដឹងនៅឡើយដែរ។

តើនឹងមានអ្វីកើតឡើងប្រសិនបើពិភពលោកនេះមានព្រះច័ន្ទពីរ?

សាកស្រមៃមើលថា បើមានព្រះច័ន្ទភ្លោះដូចគ្នាបេះបិទ តែមានមួយត្រូវបានគ្រប់គ្រងដោយទំនាញផែនដីព្រោះការដែលដាក់ព្រះច័ន្ទសិប្បនិម្មិតនេះទៅក្នុងគន្លងនៃតារាវិថី គឺវាស្ថិតនៅពាក់កណ្តាលរវាងភពផែនដី និងព្រះច័ន្ទពិតប្រាកដ។ ការបោកបក់នៃទឹកសមុទ្របង្កើតបានជារលកសមុទ្រគឺជាការចូលរួមរបស់ព្រះច័ន្ទ តែខណៈដែលព្រះច័ន្ទសិប្បនិមិ្មតនឹងដំណើរការមែនវានឹងក្លាយជាអ្នករារាំង ឬបង្កជាការរំខានដល់ចលនាសមុទ្រ។ វាក៏អាចធ្វើឲ្យបាត់បង់ ទឹកជោរ ទឹកនាច ពិសេសនៅទីក្រុងធំៗមួយចំនួនដូចជា ញ៉ូវយ៉ក សិង្ហបុរី និងទីក្រុងឡុងដ៏ជាដើម។

តែបើគិតលើផ្លូវវិជ្ជមានវិញ វាមិនបានបំផ្លិចបំផ្លាញទាំងអស់ទេ គេប្រើប្រាស់ព្រះច័ន្ទសិប្បនិម្មិតនេះដើម្បីទាញយកថាមពលមកប្រើប្រាស់ និងជួយកាត់បន្ថយការចំណាយលើការបង្កើតថាមពលអគ្គិសនីជាដើម។ 

អ្វីជាក់ស្តែងទៅជាយ៉ាងណាក៏មិនទាន់មានអ្នកដឹង ដូច្នេះមានតែរងចាំមើលទាំងអស់គ្នាថា ចិនពិតជាអាចដាក់ដំណើរការព្រះច័ន្ទសិប្បនិម្មិតសម្រាប់ពិភពលោកមែនឬទេ?

ដោយ៖ យ៉ាយ៉ា

 

X
5s