រោងចក្រថាមពលអគ្គិសនីធ្យូងថ្ម១០០មេហ្កាវ៉ាត់កំពុងកំពុងសាងសង់នៅតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ
រោងចក្រផលិតថាមពលអគ្គីសនីធ្យូងថ្ម ដែលមានកម្លាំង១០០មេហ្កាវ៉ាត់ កំពុងតែដំណើរការសាងសង់នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បន្ទាប់ពីទើបតែបើកសម្ពោធការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ ក្រោមអធិបតីភាពឯកឧត្ដម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម ស្សី លឺជាំង XU LEJIANG។ នេះបើតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ។
លោក ZHOU HAIJIANG ប្រធានក្រុមហ៊ុន "ហូដូគ្រុប" មានប្រសាសន៍ថា ក្នុងដំណាក់កាលទី១ រោងចក្រអគ្គិសនី ដំឡើងឡចំហាយ៣ និងប្រពន្ធ័ម៉ាស៊ីនភ្លើង២ ក្រោយបញ្ចប់ដំណាក់កាលទី១ រោងចក្រផ្គត់ផ្គង់ថាមពលអគ្គិសនីបាន ១៩០លានគីឡូវ៉ាត់ និងថាមពលកំដៅចំនួន ៥៤ម៉ឺនតោន ហើយចំពោះតំបន់សេដ្ឋកិច្ចពិសេសអភិវឌ្ឍន៍ដំណាក់កាលទី២ គម្រោងរោងចក្រថាមពលអគ្គិសនីធ្យូងថ្ម ដំឡើងឡចំហាយ៥ និងប្រព័ន្ធម៉ាស៊ីនភ្លើង ៤ អាចផលិតថាមពលអគ្គិសនីបាន ១០០មេហ្គាវ៉ាត់ ។
លោកបានបន្តថារោងចក្រនេះធានានូវស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលកម្ដៅ និងថាមពលអគ្គិសនី ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លើកស្ទួយរចនាសម្ព័ន្ធអាជីវកម្ម និងពង្រីកទំហំអាជីវកម្ម ខ្សែចង្វាក់ផលិតកម្មលើកកម្ពស់ប្រសិទ្ធភាពប្រកួតប្រជែងក្នុងតំបន់ជំរុញការកសាងសេដ្ឋកិច្ចពិសេស ដំណាក់កាលទី២ដើម្បីជំរុញកសាងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ក្លាយជាគម្រោងឈ្នះឈ្នះនៃ "ខ្សែក្រវាត់មួយ ផ្លូវមួយ" ៕
ដោយ៖ ជួប ស្រីរ័ត្ន