ក្រុមហ៊ុន Unicorn ទាំង១០ ដែលមានតម្លៃខ្លួនថ្លៃជាងគេក្នុងពិភពលោក
Unicorn ជាប្រភេទក្រុមហ៊ុនបង្កើតឡើងដែលមានតម្លៃជាទឹកប្រាក់ចាប់ពី ១ពាន់លានដុល្លារឡើង។ ដោយរហូតមកដល់ពេលនេះ ក្រុមហ៊ុនប្រភេទ Unicorn មានចំនួនប្រមាណជាង ៣២៦ក្រុមហ៊ុនក្នុងពិភពលោក ។ ក្នុងនោះមានតែក្រុមហ៊ុនចំនួន ១០ ប៉ុណ្ណោះដែលមានទំហំទឹកប្រាក់ច្រើនជាងគេក្នុងពិភពលោក មានដូចជា៖
ប្រភព៖ weforum.org
១០) ក្រុមហ៊ុន Taxi Grab ជាប្រភេទក្រុមហ៊ុនដឹកជញ្ចូនអ្នកដំណើរ បង្កើតឡើងដោយជនជាតិ សិង្ហបុរីនៅក្នុងខែមិថុនា ឆ្នាំ ២០១២ សព្វថ្ងៃតម្លៃក្រុមហ៊ុន Grab មានតម្លៃ ១៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។
៩) Epic Games ជាក្រុមហ៊ុនវីដេអូហ្គេម និង កម្មវិធីសម្រាប់កុំព្យូទ័រ បង្កើតឡើងដោយនៅក្នុងរដ្ឋកាលីហ្វញ៉ា។ ក្រុមហ៊ុនបង្កើតឡើងក្នុងឆ្នាំ ១៩៩១ ក្រុមហ៊ុនមានតម្លៃ ១៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។
៨) ក្រុមហ៊ុន SpaceX បង្កើតឡើងក្នុងថ្ងៃ ៦ ខែឧសភា ឆ្នាំ ២០០២ វាជាប្រភេទក្រុមហ៊ុនបង្កើតបច្ចេកវិទ្យា។ ជាប្រភេទក្រុមហ៊ុនឯកជន ផលិតនិង ផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យា។ មានតម្លៃក្រុមហ៊ុន ១៩ ពាន់លានដុល្លារសហរដ្ឋអាមេរិក។
៧) ក្រុមហ៊ុន Stripe បង្កើតឡើងក្នុងឆ្នាំ ២០១០ ជាប្រភេទក្រុមហ៊ុនបង្កើតបច្ចេកវិទ្យា មានទីតាំងនៅក្នុងរដ្ឋកាលីហ្វញ៉ា ។ Stripe ជាកម្មវិធីមួយជួយសម្រួលដល់ការទូទាត់សាច់ប្រាក់តាមរយៈអ៊ីនធឺណេត មួយវិញទៀតវាក៏នូវសេវាកម្មគ្រប់គ្រង់ការក្លែងបន្លំ តាមធនាគាផងដែរ។ ក្រុមហ៊ុននេះ មានតម្លៃក្រុមហ៊ុនប្រមាណជាង ២៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក។
៦) ក្រុមហ៊ុន Airbnb ជាប្រភេទក្រុមហ៊ុនផ្ដល់សេវាកម្មស្វែងរកទីតាំងសម្រាប់ស្នាក់នៅតាមអនឡាញទូទាំងប្រទេស មានតម្លៃក្រុមហ៊ុន២៩ ពាន់លានដុល្លារសហរដ្ឋអាមេរិក
៥) ក្រុមហ៊ុន JUUL Labs ជាក្រុមហ៊ុនផលិត បារីអេឡិចត្រូនិក បង្កើតឡើងក្នុងឆ្នាំ ២០១៧ ក្នុងរដ្ឋកាលីហ្វញ៉ា មានតម្លៃក្រុមហ៊ុន ៣៨ពាន់លានដុល្លារសហរដ្ឋអាមេរិក
៤) ក្រុមហ៊ុន we work បង្កើតក្នុង ឆ្នាំ២០១០ ជាប្រភេទក្រុមហ៊ុនផ្ដល់កន្លែងធ្វើការសម្រាប់អ្នកធ្វើការក្រៅម៉ោង ឬ អាជីវកម្មផ្សេង មានតម្លៃក្រុមហ៊ុន ៤៧ពាន់លានដុល្លារសហរដ្ឋអាមេរិក
៣) Didi Chuxing បង្កើតក្នុងឆ្នាំ ២០១២ បម្រើសេវាកម្ម បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ដ មានតម្លៃក្រុមហ៊ុន ៥៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក
២) Uber ជាក្រុមហ៊ុន បម្រើសេវាកម្មប្រភេទដឹកជញ្ជូនអ្នកដំណើរ មានតម្លៃក្រុមហ៊ុន ៧២ពាន់លានដុល្លារសហរដ្ឋអាមេរិក
១) Toutiao( ByteDance) ជាក្រុមហ៊ុនមានតម្លៃក្រុមហ៊ុនធំជាងគេក្នុងពិភពលោកប្រមាណជាង ៧៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ មានទីតាំងនៅក្នុងប្រទេសចិន ជាប្រភេទក្រុមហ៊ុន បង្កើតPlatform ៕
ដោយ៖ ច័ន្ទលាភ