ប្រទេសទាំង ១០ ដែលមានភាពល្អប្រសើរជាងគេសម្រាប់ស្ដ្រីអ្នកធ្វើការ
បើយោងតាមសន្ទស្សន៍ការងាររបស់ស្ដ្រីឆ្នា ២០១៩ (Women in Work Index 2019) ដែលបានធ្វើការកំណត់អំពីអំណាចស្រ្តីក្នុងប្រទេសទាំងឡាយដែលស្ថិតក្នុងអង្គការ OECD។ ប្រទេសទាំង៩ និងចំណោមប្រទេសទាំង ១០ ដែលមានភាពល្អបំផុតគឺស្ថិតក្នុងតំបន់អ៊ឺរ៉ុប ដោយប្រទេសអ៊ីស្លង់ជាប់ចំណាត់ថ្នាក់លេខ១ ដែលទទួលបានពិន្ទុជាប្រទេសដែលមានភាពល្អប្រសើរជាងគេសម្រាប់ស្ត្រីអ្នកធ្វើការងារ។
ខាងក្រោមនេះគឺជាប្រទេសទាំង ១០ ដែលមានភាពល្អប្រសើរសម្រាប់អ្នកធ្វើការជាស្រ្តីជាងគេលើលោក៖
១) ប្រទេសអ៊ីស្លង់ ទទួលបាន ៧៩,១ពិន្ទុ
២) ប្រទេសស៊ុយអ៊ែត ទទួលបាន៧៦,១ពិន្ទុ
៣) ប្រទេសនូវែលសេឡង់ ទទួលបាន ៧៣,៦ពិន្ទុ
៤) ប្រទេសស្លូវេនី ទទួលបាន ៧៣,៥ពិន្ទុ
៥) ប្រទេសន័រវេ ទទួលបាន ៧២,៣ពិន្ទុ
៦) ប្រទេសលុចសំបួរ ទទួលបាន ៧១,៩ពិន្ទុ
៧) ប្រទេសដាណឺម៉ាក ទទួលបាន ៧១,១ពិន្ទុ
៨) ប្រទេសប៉ូឡូញ ទទួលបាន ៦៩,២ពិន្ទុ
៩) ប្រទេសហ្វាំងឡង់ ទទួលបាន ៦៧,៦ពិន្ទុ
១០) ប្រទេសបែលស៊ិក ទទួលបាន៦៦,១ ពិន្ទុ៕
ដោយ៖ លង់ វណ្ណៈ