តន្រ្តីអាចជួយឲ្យកុមារអភិវឌ្ឍសមត្ថភាពអានកាន់តែប្រសើរ
វិទ្យាសាស្ត្រផ្នែកសសៃប្រសាទបានរកឃើញពីទំនាក់ទំនងរវាងតន្រ្តី និងការរៀនភាសា។ បើនិយាយឲ្យស្រួលស្ដាប់ទៅ ការរៀនតន្រ្តីនៅវ័យកុមារឬនៅថ្នាក់រៀនដំបូងអាចជួយឲ្យកុមារអាចអាចរៀនអាចអក្សរបានល្អប្រសើរ។
តន្រ្តី ភាសា និងខួរក្បាល
ដំណើរការនៃតន្រ្តីនិងការអភិវឌ្ឍភាសាមានទំនាក់ទំនងលើគ្នាទៅវិញទៅមកក្នុងខួរក្បាល។ ខួរក្បាលរបស់មនុស្សអភិវឌ្ឍដំណើរការតន្រ្តីបានល្អមុននឹងការដំណើរការភាសា ហើយបន្ទាប់មកប្រើប្រាស់ដំណើរការនោះដើម្បីបង្កើតនិងរៀនភាសា។
ចាប់ពីចាប់កំណើត កូនក្មេងអាចស្វែងយលភាសាប្រៀបដូចជាតន្រ្តី ដោយពួកគេឆ្លើយតបទៅនឹងចង្វាក់ភ្លេង នៃភាសាមុននឹងពួកគេអាចយល់អំពីអត្ថន័យនៃពាក្យនីមួយ។ កូនង៉ែតឬក្មេងៗធ្វើត្រាប់តាមភាសាដែលពួកគេស្ដាប់ឮ។
ក្មេងដែលត្រូវបានបង្វឹកនិងហ្វឹកហាត់ផ្នែកតន្រ្តីមានសមត្ថភាពអានល្អប្រសើរ
មូលដ្ឋានគ្រឹះនៃការអានគឺជាសម្ដីនិងជារបៀបក្នុងការនិយាយ ដោយដំបូងក្មេងត្រូវរៀនបែងចែកសម្ដីនៃភាសាចេញពីសម្លេងនានាសិន។ ការអានគឺផ្ដើមចេញពីការយល់អត្ថន័យរបស់ពាក្យនីមួយៗទៅលើទំព័រអត្ថបទសិន ដោយតម្រូវឲ្យមានជំនាញជាច្រើនរួមផ្សំគ្នា ដែលជួយឲ្យកុមារបង្កើតនូវអត្ថន័យនៃអត្ថបទមួយនោះ ដោយរួមទាំងសមត្ថភាពបែងចែករវាងសម្លេងរបស់ពាក្យនិងភាពរលូននៃការអាន។ ការអានដោយរលូនគឺរួមមានសមត្ថភាពក្នុងការសម្របទៅតាមការសង្កត់សម្លេង លើកដាក់សម្លេងជាដើម។
ប្រភព៖ www.weforum.org
ការសិក្សាបានរកឃើញថាក្មេងដែលមានអាយុ ៣ និង៤ឆ្នាំដែលអាចចំណាំចង្វាក់នៃភ្លេងមានការត្រៀមខ្លួនរួចរាល់ក្នុងការអានអក្សរនៅពេលពួកគេមានអាយុ ៥ឆ្នាំ ច្រើនជាងក្មេងដែលមិនចេះឬចំណាំចង្វាក់ភ្លេង។
អ្វីដែលឪពុកម្ដាយនិងគ្រូបង្រៀនអាចធ្វើបាន
ការរៀនភាសាចាប់ផ្ដើមតាំងពីថ្ងៃដំបូងដៃការការចាប់កំណើត នៅពេលដែលឪពុកម្ដាយនិយាយឬច្រៀងដាក់កូនៗរបស់ពួកគេ។ កូនង៉ែតបង្កើតនូវទំនាក់ទំនងជាមួយឪពុកម្ដាយនិងសហគមតាមរយៈសម្លេង ដូចនេះការច្រៀងទៅកាន់កូនតូចរបស់អ្នកជួយទាងទំនាក់ទំនងរបស់ឪពុកម្ដាយ និងបង្កើននូវទំនាក់ទំនងសម្លេងថែមទៀតផង។
ការនាំក្មេងៗចូលថ្នាក់តន្រ្តីរៀងរាល់សប្ដាហ៍អាចជួយបង្កើនជំនាញផ្នែកតន្រ្តី ដែលត្រូវបានគេរកឃើញថាពិតជាមានប្រសិទ្ធភាពក្នុងការជួយកុមារក្នុងការរៀនអានអក្សរពិតមែន។ មួយវិញទៀតឪពុកម្ដាយត្រូវឲ្យកូនទៅចូលរៀនថ្នាក់ឬសាលាណាដែលមានសកម្មភាពដូចជាច្រៀងចម្រៀង និងសកម្មភាពនានា។ ឪពុកម្ដាយក៏អាចទិញឧបករណ៍តន្រ្តី ឬឧបករណ៍លែងដែលមានជាចម្រៀងជាដើម។
ខណៈដែលកុមារចូលរៀនថ្នាក់មតេ្តយ្យ វាជាពេលដែលល្អបំផុតក្នុងការអភិវឌ្ឍផ្នែកភាសា កុមារត្រូវចូលរៀនក្នុងកម្មវិធីរៀនតន្រ្តីដែលមានអ្នកបង្រៀនដែលមានជំនាញ។ កុមារត្រូវការការលើកទឹកចិត្តឲ្យច្រៀងចម្រៀង ប្រើប្រាស់ឧបករណ៍ភ្លេង និងរៀនធ្វើកាយវិការទៅតាមតន្រ្តីជាដើម។ បន្ថែមពីនេះ កុមារគួរតែត្រូវបង្រៀនពីរបៀបអានអក្សរភ្លេងផងដែរ៕
ដោយ៖ លង់ វណ្ណៈ