ប្រទេសទាំង ១០ ដែលមានការប្រកួតប្រជែងខ្លាំងផ្នែកសេដ្ឋកិច្ច ក្នុងឆ្នាំ២០១៩​



សហរដ្ឋអាមេរិកមិនមែនជាប្រទេសដែលមានសេដ្ឋកិច្ចប្រកួតប្រជែងខ្លាំងជាងគេក្នុងពិភពលោកទៀតនោះទេ។ សិង្ហបុរីបានវ៉ាដាច់អាមេរិក ក្នុងរបាយការណ៍ចំណាត់ថ្នាក់ប្រកួតប្រជែងពិភពលោក (IMD World Competitiveness Ranking)។

ក្នុងតារាងប្រទេសទាំងនោះមានពិន្ទុសរុប ២៣៥ ពិន្ទុ ដោយរួមបញ្ចូលទាំងផលិតផលក្នុងស្រុកសរុប (GDP) ការចំណាយរបស់រដ្ឋាភិបាល កម្រិតអំពើពុករលួយ និងភាពអត់ការងារធ្វើជាដើម។ 

សហរដ្ឋអាមេរិកធ្លាក់ចុះចំណាត់ថ្នាក់ចេញពីតារាងដោយសារតែការកកើនឡើងតម្លៃប្រេង ភាពទន់ខ្សោយផ្នែកការនាំចេញ ការធ្លាក់ចុះតម្លៃប្រាក់ដុល្លារ នេះបើយោងតាម មជ្ឈមណ្ឌលប្រកួតប្រជែងពិភពលោក IMD។ ចំណែកសិង្ហបុរីបានឡើងដល់លេខ១ដោយសារតែភាពឈានមុខផ្នែកបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយគាំទ្រការធ្វើពាណិជ្ជកម្មជាដើម។

ខាងក្រោមនេះគឺជាប្រទេសទាំង ១០ ដែលមានការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចខ្លាំងក្លាជាងគេ ក្នុងឆ្នាំ២០១៩៖

ប្រភព៖ www.weforum.org

១) ប្រទេសសិង្ហបុរី

២) ហុងកុង

៣) សហរដ្ឋអាមេរិក

៤) ប្រទេសស្វីស

៥) អេមីរ៉ាត អារ៉ាប់រួម

៦) ប្រទេសហូឡង់

៧) ប្រទេសអៀរឡង់

៨) ប្រទេសដាណឺម៉ាក

៩) ប្រទេសស៊ុយអែត

១០) ប្រទេសកាតា៕

ដោយ៖​ លង់ វណ្ណៈ

 

X
5s