វិធីសាស្ត្រ​​ ៥​យ៉ាង​​ក្នុង​ការ​ទាក់ចិត្ត​បុគ្គលិក​ឆ្នើម​ឲ្យ​ជាប់​ស្នេហ៍​នឹង​ក្រុមហ៊ុន​រហូត​



បុគ្គលិក​ក្រុមហ៊ុន​​គឺ​ពិត​ជា​ស្នូល​​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ក្រុមហ៊ុន ហើយ​វា​គឺ​ជា​កោសិកា​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ។ ក្នុង​ក្រុមហ៊ុន​ តែង​តែ​មាន​បុគ្គលិក​ដែល​ឆ្នើម​ និង​លេចធ្លោ​ជាង​គេ​។ បុគ្គលិក​នោះ​ហើយ​ដែល​​ជា​បុគ្គល​​ក្រុមហ៊ុន​សម្លឹង​ចង់​បាន​ និង​មិន​ចង់​ឲ្យ​ចេញ​ទៅ​ណា​ចោល​ឡើយ​។ ដូច​នេះ​​ដើម្បី​រក្សា​ពួក​គេ​​ឲ្យ​បាន​ជាប់​ ​ ក្នុង​នាម​ជា​ថៅកែ តើ​អ្នក​គួរ​មាន​វិធីសាស្ត្រ​បែប​ណា​ខ្លះ​ដើម្បី​ទាក់ទាញ​ពួក​គេ​? 

១) ផ្ដល់​តំណែង​ឲ្យ​សក្ដិសម​​៖ អ្នក​ត្រូវ​ចេះ​ចងចាំ​​អំពី​​ភាព​ជោគជ័យ​​ដែល​បុគ្គលិក​អ្នក​បាន​ធ្វើ​។ មិន​ត្រូវ​ព្រងើយ​កន្តើយ​នូវ​ភាព​ជោគជ័យ ឬ​ការ​ខំប្រឹង​របស់​គេ​ទេ​។ អ្នក​ណា​ក៏​ចង់​ឲ្យ​គេ​សរសើរ​និង​អបអរ​ជ័យលាភី​របស់​ខ្លួន​ដែរ។​ ហេតុ​នេះ​ហើយ​អ្នក​គួរ​តែ​ ចេះ​សរសើរ​ក៏​ដូច​ជា​ជួយ​​លើក​ទឹក​ចិត្ត​បុគ្គលិក​​ដើម្បី​​​បន្ត​នូវ​សកម្មភាព​ទាំង​នោះ​​​ទៀត​ដើម្បី​ខ្លួន​ឯង​និង​គ្រួសារ​ ​។

២) ​ដំឡើង​​​ប្រាក់​ខែ​ខ្ពស់​ ៖ ដើម្បី​ជួល​ឬ​រក្សា​បុគ្គលិក​ល្អ​ៗ​ទុក​គប្បី​យើង​ផ្ដល់​ប្រាក់ខែ​មួយ​ដែល​ពួក​គេ​ពេញ​ចិត្ត។ បើ​សិន​ជា​​អាច​គូរ​តែ​ឲ្យ​លើស​ប្រាក់ខែ​រាល់​ដង​​សម្រាប់​ជា​រង្វាន់​លើក​ទឹកចិត្ត​ពួក​គេ​ចំពោះ​ការ​ខំប្រឹង​។ 

៣) ផ្ដល់​ឱកាស​ឲ្យ​ធ្វើ​គ្រប់​យ៉ាង​៖មនុស្ស​ម្នាក់​ៗ តែង​តែ​ចង់​បាន​​ឱកាស។ ពេល​ខ្លះ​ទោះ​បី​អ្នក​​មាន​សមត្ថភាព​និង​ពូកែ​យ៉ាង​ណា​ក្ដី បើ​សិន​គ្មាន​ឱកាស​ទេ​ អ្វី​ៗ ក៏​មិន​អាច​ទៅ​រួច​ដែរ។​ 

៤) កម្ចាត់​បុគ្គលិក​មិន​ល្អ​ចេញ​៖ ពេល​ខ្លះ​អ្នក​មិន​អាច​ទុក​បុគ្គលិក​ខ្ជិល​ៗ​អោយ​នូវ​ជិត​បុគ្គលិក​ដែល​​​ឧស្សាហ៍​​ ​ព្យាយាម​បាន​ទេ​។ បុគ្គលិក​ល្អ​ត្រូវ​​តែ​ធ្វើ​ការ​ ​ជាមួយ​បុគ្គលិក​ល្អ​ដូច​គ្នា ដើម្បី​ឲ្យ​ការងារ​កាន់​តែ​សកម្ម និង​ស៊ី​ចង្វាក់​ជាង​មុន​។​ 

៥) ដោះស្រាយ​បញ្ហា​​ជាមួយ​គ្នា៖ គួរ​មាន​ពេល​ខ្លះ​ជួប​ប្រជុំ​គ្នា​ជា​ក្រុម​ហើយ​លើក​ឡើង​ពី​បញ្ហា​របស់​ក្រុមហ៊ុន​​ រួច​រួម​គ្នា​ស្វែង​រក​ដំណោះស្រាយ​ជុំ​គ្នា​។ ទោះ​បី​ពួក​គេ​ជា​បុគ្គលិក​ពូកែ​មែន​ ប៉ុន្តែ​គ្មាន​អ្នក​​ណា​ម្នាក់​ដែល​ចង់​ដោះស្រាយ​បញ្ហា​តែ​ម្នាក់​ឯង​នោះ​ឡើយ៕​​​​​​​​​​

ប្រែ​សម្រួល៖ ព្រំ​សុវណ្ណកណ្ណិកា

ប្រភព៖ Forbes.com

X
5s