សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ចកម្ពុជាប្រចាំ​សប្ដាហ៍​



ថ្ងៃ​នេះ​Bizkhmer​សូម​បង្ហាញ​ជូន​លោក​អ្នក​នូវ​ការ​សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់ៗ​នៅ​កម្ពុជា​ប្រចាំ​សប្តាហ៍ ដើម្បី​ផ្ដល់​ជា​ចំណេះ​ដឹង​និង​ជំនួយ​ដល់​ការ​ធ្វើ​អាជីវកម្ម​របស់​លោក​អ្នក។ ខាង​ក្រោម​នេះ​គឺ​ជា​ព័ត៌មាន​សេដ្ឋកិច្ច​សំខាន់ៗ​ដែល​ដក​ស្រង់​ចេញ​ពី​ស្ថាប័ន​ព័ត៌មាន​ក្នុង​ស្រុក​ល្បីៗ​មួយ​ចំនួន​ដូច​ជា កាសែត​កោះ​សន្តិភាព ​ រស្មី​កម្ពុជា ភ្នំពេញ​ប៉ុស្ដិ៍ KleyKley និង Khmertime។

យោង​តាម​កាសែត​ ភ្នំពេញប៉ុស្ដិ៍ កាល​ពី​ថ្ងៃ​ទី​០៧ ខែ​មិថុនា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី​ តំណាង​ពាណិជ្ជកម្ម​អាមេរិក ​មក​កម្ពុជា​ស្រប​នឹង ​EU៖ គណៈប្រតិភូ​មួយ​ក្រុម​នៃ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ ​(USTR)​ និង​ក្រសួង​ការ​បរទេស​អាមេរិក​កំពុង​​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេសកម្ពុជា ​​នៅ​សប្ដាហ៍​នេះ ដើម្បី​ពិភាក្សា​ពី​​បញ្ហា​ពាណិជ្ជកម្ម​ទ្វេ​ភាគី ដែល​​ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ស្រប​គ្នា​នឹង​គណៈប្រតិភូ​សហភាព​​អឺរ៉ុប​មក​កម្ពុជា ​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ EBA។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដោយ​ឡែក​សម្រាប់​កាសែតរស្មីកម្ពុជា​ កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពីគម្រោង​ផ្សារ​បន្លែ​នៅ​បឹង​កប់​ស្រូវ​ត្រូវការ​ដៃគូ​មាន​ទុនវិនិយោគ​២០០​លាន​ដុល្លារ​៖ ​គម្រោង​សាងសង់​ផ្សារ​ផ្គត់ផ្គង់​បន្លែ​ផ្លែឈើ និង ចំណតរថយន្ត​នៅ​បឹង​កប់​ស្រូវ​(​បឹង​តា​មោក​)​ជាប់​ផ្លូវ​ឈ្នះ​ឈ្នះ ដែលជា​គម្រោង​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​កំពុង​ចាក់ដី​ឲ្យ​បាន​ខ្ពស់​ស្មើ​ផ្លូវ និង កំពុង​ស្វែងរក​ដៃគូ​មាន​ទុនវិនិយោគ​ប្រមាណ​ជា​២០០​លាន​ដុល្លារ​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

មួយ​វិញ​ទៀត​សម្រាប់​សារព័ត៌មាន​ខ្លីខ្លី កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មិថុនា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី​ ម៉ាឡេស៊ីចង់​ក្លាយ​ជាអ្នក​វិនិយោគ​ធំ​លំដាប់​ទីមួយ​នៅ​កម្ពុជា៖ ក្នុង​ជំនួប​ជាមួយ​សម្តេច ហ៊ុន សែន នា​ព្រឹកថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព លោក Eldeen Hasaaini Binh Mohd Hashim ឯក​អគ្គរដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​នៅកម្ពុជា បាន​បញ្ជាក់​ថាក្នុង​បេសកកម្ម​ការងារ​របស់​លោក​នៅ​កម្ពុជា​នៅ​ពេល​នេះគឺ៖។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

យោង​តាម​ប្រភព​ដដែល​នេះ​កាល​ពី​ថ្ងៃ​ទី០៧ ខែ​មិថុនា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី សួនទឹក​កម្សាន្ត​មួយ នឹង​លេច​រូបរាង​ឡើង​នៅ​ជិត​វិមាន​ឈ្នះឈ្នះ៖ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ថ្ងៃទី៦ ខែ​មិថុនា ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​វិញ្ញាបនប័ត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ ជូនដល់​ក្រុមហ៊ុន Phat Phnom Penh Co., LTD លើ​គម្រោង​សាងសង់​សួន​ទឹក​កម្សាន្ត។ គម្រោង​វិនិយោគ​នេះ មាន​ទីតាំង​ស្ថិតនៅ​ភូមិព្រែកតារ័ត្ន សង្កាត់​ព្រែកតាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ (ជិតវិមាន​ឈ្នះឈ្នះ) ជាមួយ​ទុន ៥៥លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៧១៥​កន្លែង៕

ដោយ​ឡែក​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មិថុនា ឆ្នាំ​២០១៩ កាសែត​កោះសន្តិភាព បាន​ចេញ​ផ្សាយ​អំពី ម៉ា​កស​ញ្ញ​លំដាប់​ពិភពលោក​របស់​អា​មេ​រិ​ក​គ្រោង​នឹង​ពង្រីក ការ​វិនិយោគ​នៅ​កម្ពុជា ខណៈអនាគត EBA មិន​ច្បាស់លាស់៖ ក្រុមហ៊ុន​អន្តរជាតិ​ធំ​មួយ​ដែល​ជា​ម៉ាក​សញ្ញា​លំដាប់​ពិភពលោក​របស់​អា​មេ​រិ​ក និង​ជា​ក្រុមហ៊ុន​មួយ​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​អន្តរជាតិ​ល្បី​ៗ​ចំនួន​២០ ដែល​បញ្ជា​ទិញ​ទំនិញ​វាយ​ន​ភណ្ឌ​ពី​កម្ពុជា​ធ្លាប់​បាន​សរសេរ​លិខិត​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញ​ពី​ក្តី​បារ​ម្ម​ណ៍​ករណី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA) របស់​កម្ពុជា​ថា​អាច​ត្រូវ​ដកហូត​ដោយ​អឺរ៉ុប​នោះ បាន​អះអាង​ថា​ខ្លួន​នឹង​បង្កើន​ការ​បញ្ជា​រទិញ​ពី​កម្ពុជា ជា​ពិសេសបាន​អះអាង​ថា​នឹង​ធ្វើការ​បណ្តាក់ទុន​វិនិយោគ​បន្ថែមដើម្បី​ពង្រឹង​សង្វាក់​ផលិតកម្មទៀត​ផង។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ចុង​ក្រោយ​យោង​តាម​សាព័ត៌មាន​ Khmertime កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី ផ្សារ​ដ៏​ទំនើប​ ​YT​ Mall​ ​គ្រោង​នឹង​បើក​នៅ​ស្ទឹងមានជ័យ​ ​ឆ្នាំក្រោយ​៖ ក្រុមហ៊ុន​ ​Yuetai​ ​International​ ​Group​ ​កាលពី​ម្សិលមិញ​បាន​ប្រកាស​ពី​គម្រោង​ថ្មី​បំផុត​របស់​ខ្លួន​ ​នៅក្នុង​រាជធានី​ភ្នំពេញ​ ​គឺ​ផ្សារ​ទំនើប​ ​YT​ ​ដែល​មាន​ហាង​លក់ទំនិញ​ ​និង​មជ្ឈមណ្ឌល​កម្សាន្ត​។​ ផ្សារ​ទំនើប​ដែល​បើក​សម្ពោធ​នៅ​ឆ្នាំ​ ​២០២០​ ​នឹង​មាន​ទីតាំងនៅ​សង្កាត់​ស្ទឹងមានជ័យ​ ​ក្បែរ​ព្រលា​នយន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ ​សាងសង់​នៅ​លើ​ផ្ទៃដី​ទំហំ​ ​៣ហិ​ក​តា​។​ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដោយ​៖ ជួប ស្រី​រ័ត្ន

X
5s