ឆាប់ៗខាង​មុខ​នេះ! អគារ​ពាណិជ្ជកម្ម​ទំហំ​៣០០០​ម៉ែត្រការ៉េ​នឹង​បង្ហាញ​វត្តមាន​នៅ​ក្នុងរាជធានីភ្នំពេញ​



អគារ​ពាណិជ្ជកម្ម​ Royal Train Square ទំហំ​៣០០០​ម៉ែត្រ​ការ៉េ​នឹង​បង្ហាញ​វត្តមាន​នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ក្រុម​អ្នក​បណ្ដាក់​ទុន​មក​ពី​សហរដ្ឋអាមេរិក​បាន​ប្រកាស​ជា​ផ្លូវការ​ថា គ្រោង​នឹង​កែឆ្នៃ​ ជួសជុល​ឡើង​វិញ​នូវ​ស្ថានីយ​រថភ្លើង​ភ្នំពេញ​ឲ្យ​ក្លាយ​ទៅ​ជា​អគារពាណិជ្ជកម្ម​​ដ៏​ទំនើប​ ដែល​គម្រោង​នេះ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ៥លានដុល្លារ​អាមេរិក ដែល​នឹង​ដំណើរ​ការ​សាងសង់​នា​រយៈពេល​ ៣ឬ៤​ខែ​ខាង​មុខ​នេះ។

អគារ​ទំហំ ​៣០០០​ម៉ែត្រ​ការ៉េ​នេះ សាងសង់​ឡើង​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​ក្នុង​នោះ​រួម​បញ្ចូល​ទាំង​ការ​សាងសង់​ផ្សារ​ទំនើប​នានា ហាងកាហ្វេ ភោជនីយដ្ឋាន ធនាគារ ទូរ ATM ជាច្រើន និង​ជា​កន្លែង​សម្រាប់​ជួល​ធ្វើ​ជា​ការិយាល័យ សម្រាប់​រៀបចំ​ព្រឹត្តិការណ៍ និង​កម្មវិធីពិណ៌ផ្សេងៗ។ អគារ​នេះ​នឹង​ប្រែក្លាយ​ទៅ​ជា​​អគារ​មួយ​ដែល​មាន​ភាព​ទាក់​ទាញ​បំផុត​នៅ​ភ្នំពេញ និង​ជា​តំបន់​សម្រាប់​ការ​ជួប​ជុំ​ក្នុង​តំបន់​អាជីវកម្ម ព្រម​ទាំង​ជា​កន្លែង​​ទទួល​ស្វាគមន៍​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​តាម​រថភ្លើងផងដែរ។

លោក​ Scott Bolls មេធាវី​ផ្នែក​ច្បាប់​អចលនទ្រព្យ និងការអភិវឌ្ឍ និង​ជា​អ្នក​ដឹក​នាំ​គម្រោង​នេះ​បាន​ឲ្យ​ដឹង​ថា «ជា​មួយ​នឹង​គម្រោងអភិវឌ្ឍសាងសង់អគារ Royal Train Square យើង​នឹង​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ នូវ​កន្លែង​ថ្មី​មួយ​ដើម្បី​ជួបជុំ​គ្នា ញ៉ាំ​អាហារ​ពេលល្ងាច និង​សម្រាក​លំហែជាមួយ​ទិដ្ឋភាព​ជុំវិញ​ខ្លួន​ដ៏ស្រស់ស្អាត រួមជាមួយ​នឹង​ហាងកាហ្វេ ភោជនីយដ្ឋាន និងហាងជាច្រើនទៀត»៕

ដោយ៖ ជួប ស្រី​រ័ត្ន

X
5s