ការអានរឿងដដែលៗ ជួយកុមារអភិវឌ្ឍន៍សមត្ថភាពរៀននិងចាប់យកភាសា​



អ្នកដឹងធ្លាប់ដឹងហើយពីអត្ថប្រយោជន៍ដែលបានពីការអានសៀវភៅរឿងនៅពេលមុនចូលគេងពីព្រោះវាជួយកុមារពង្រឹងពាក្យ ជំនាញអាន និងទំនាក់ទំនងជាមួយក្មេងជាដើម។ អ្នកដឹងធ្លាប់ដឹងទេក្មេងចង់អានសៀវភៅដដែលៗរៀងរាល់យប់ ជាច្រើនដងក្នុងមួយយប់។ 

តើអ្នកមានឆ្ងល់ទេថា តើការអានឬចង់ស្ដាប់ការអានរឿងដដែលៗមានអត្ថប្រយោជន៍ឬអត់? ប្រកដហើយ គឺពិតជាមានប្រយោជន៍សម្រាប់កុមារ។ កុមារបង្ហាញថាពួកគេចូលចិត្តរឿង ហើយពួកគេក៏កំពុងតែរៀនអំពីរូបភាព ពាក្យពេចន៍ ហើយនិងបង្ហាញអំពីទំនាក់ទំនងរវាងអ្នកនឹងកូនក្មេងថែមទៀតផងខណៈពេលអ្នកអាននិងស្ដាប់។

កុមារត្រូវការភាពដដែលៗ

ការចង់ចេះចង់ស្គាល់ដដែលៗ ជាជាងការជួបអ្វីដែលថ្មី ត្រូវគេរកឃើញថាកើនមាននៅពេលកុមារមានភាពវ័យក្មេង ហើយនេះអាចឆ្លុះបញ្ចាំងពីដំណើរការនៃការសិក្សារបស់ពួកគេថែមទៀតផង។ ឧទាហរណ៍៖ កុមារតូចៗចង់ជួបមនុស្សដែលមានភេទដូចគ្នាទៅនឹងអ្នកដែលចញ្ចឹមបីបាច់ខ្លួន។ 

ស្របតាមអាយុនិងបទពិសោធន៍ ចំណាប់អារម្មណ៍របស់ក្មេងនឹងមានការផ្លាស់ប្ដូរ។ កុមារមានការចាប់អារម្មណ៍ទៅលើមនុស្សប្លែកមុខជាងមុខរបស់អ្នកដែលថែទាំខ្លួន។

អាយុរបស់ក្មេងមានឥទ្ធិពលទៅលើការរៀន និងចងចាំព័ត៌មានពីការអានសៀវភៅ។ គោលការណ៍ពីរសំខាន់អំពីការអភិវឌ្ឍការចងចាំ ដែលបង្ហាញថាកុមារទាមទារការទាញយកទិន្នន័យយូរជាងកុមារធំៗ ហើយពួកគេក៏មានការភ្លេចលឿនជាងកុមារធំៗផងដែរ។

ឧទាហរណ៍៖ កុមារមានអាយុមួយឆ្នាំរៀនពីដំណាក់កាល់នីមួយៗនៃសកម្មភាពលឿនជាងពីដងជាងកុមារមានអាយុ៦ខែ។ ខណៈក្មេងមានអាយុ ១.៥ឆ្នាំជាទូទៅអាចចងចាំស្ថានភាពនៃសកម្មភាពមួយក្នុងរយៈពេល២សប្ដាហ៍ ចំណែកកុមារអាយុ២ឆ្នាំអាចចងចាំបានរហូតដល់៣ខែ។ 

ព័ត៌មានដូចជាសៀវភៅ វីដេអូ ពិបាកក្នុងការរៀនជាជាងការទទួលបានបទពិសោធន៍ផ្ទាល់របស់កុមារ។ ការប្រឈមផ្ទាល់ទៅនឹងការធ្វើដដែលៗជួយឲ្យកុមារអាចទាញយកនិងចងចាំនូវព៍ត៌មានទាំងនោះបានល្អ។ 

តើក្មេងរៀនពីការធ្វើដដែលៗដោយរបៀបណា?

ការអានរឿងដដែលៗ៤ដងបង្កើនភាពត្រឹមត្រូវដល់កុមារកុមារអាយុ ១.៥ និង២ឆ្នាំ។ ស្រដៀងគ្នានេះដែរ ការប្រឈមទៅនឹងវីដេអូ២ដង សម្រាប់កុមារអាយុ ១២ ទៅ ២១ ខែ អាចបង្កើនការចងចាំនូវសកម្មភាពគោលដៅណាមួយ។

ការអានរឿងដដែលៗជួយឲ្យកុមាររៀននូវពាក្យថ្មី ជាពិសេសកុមារដែលមានអាយុ៣ទៅ៥ឆ្នាំ។ ភាពដដែលៗជួយទៅដល់ការរៀននូវព័ត៌មានស៊ាំញាំ តាមរយៈការបង្កើនឱកាសដើម្បីទាញយកនូវព័ត៌មាន ដែលនេះវានឹងជួយទៅដល់កុមារក្នុងការផ្ដោតអារម្មណ៍ទៅលើធាតុផ្សំផ្សេងៗនៃបទពិសោធន៍ និងផ្ដលនូវឱកាសដើម្បីសាកសួរសំនួរ និងភ្ជាប់នូវគំនិតជាមួយគ្នាតាមរយៈការពិភាក្សា។

របៀបដែលឪពុកម្ដាយអាចជួយក្នុងការរៀនតាមរយៈការធ្វើដដែលៗ

ប្រសិនបើកូនៗរបស់អ្នកចង់ស្ដាប់រឿងដដែលៗ អ្នកត្រូវចងចាំថានេះគឺជាដំណាក់កាល់ដ៏សំខាន់សម្រាប់ការរៀនរបស់កុមារ។ អ្នកអាចធ្វើការជួយបន្ថែមទៅលើការសិក្សារបស់ពួកគេដោយបរិបទតាមរយៈការផ្ដោតទៅលើអ្វីដែលថ្មីក្នុងការប្រាប់ដដែលៗ។ យកពេលថ្ងៃទី១ផ្ដោតទៅលើរូបភាព ថ្ងៃបន្ទាប់ផ្ដោតទៅលើអត្ថបទ។ ភ្ជាប់សាច់រឿងទៅនឹងព្រឹត្តិការណ៍ពិតដោយអនុញ្ញាតិឲ្យកុមារប្រើប្រាស់ពាក្យរបស់ខ្លួន។ ការភ្ជាប់បរិបទរឿងទៅនឹងការនិយាយរបស់កុមារជួយបង្កើនសមត្ថភាពឆ្លាតវៃផងដែរ៕

ដោយ៖ លង់ វណ្ណៈ

X
5s