ទីក្រុងចំនួន ១០ ដែលមានការកកស្ទះចរាចរណ៍ខ្លាំងជាងគេក្នុងពិភពលោកឆ្នាំ២០១៨​



TomTom បានបញ្ចេញសន្ទស្សន៍ចរាចរណ៍ឆ្នាំ២០១៨ ( 2018 Traffic Index ) របស់ខ្លួនដែលបានធ្វើការលើកឡើងពីកម្រិតនៃការកកស្ទះចរាចរណ៍ក្នុងទីក្រុងចំនួន ៤០៣ ក្នុងប្រទេសចំនួន ៥៦។ ការកកស្ទះចរាចរណ៍នៃតែបន្តមានការកើនឡើងក្នុងរយៈពេលជាងមួយទសវត្សរ៍ ដោយក្នុងនោះជាង ៧៥ភាគរយនៃទីក្រុងក្នុងសន្ទស្សន៍នោះបានរាយការណ៍ថាកម្រិតកកស្ទះចរាចរណ៍នៅបន្តកើនឡើងចន្លោះឆ្នាំ ២០១៧ ដល់ ២០១៨។ 

ក្នុងសន្ទស្សន៍នេះរកឃើញថា ទីក្រុង Mumbai មានកម្រិតនៃការកកស្ទះចរាចរណ៍ខ្លាំងជាងគេកាលពីឆ្នាំ២០១៨ ហើយអ្នកធ្វើដំណើរត្រូវចំនាយពេល ៦៥ភាគរយបន្ថែមនៃពេលវេលាធ្វើដំណើរធម្មតាក្នុងចរាចរណ៍កកស្ទះ។

ទីក្រុង Bogota នៃប្រទេសកូឡំប៊ី ជាប់ចំណាត់ថ្នាក់លេខ២ជាទីក្រុងដែលមានការកកស្ទះចរាចរណ៍ខ្លាំងជាងគេដែលមាន ៦៣ភាគរយនៃការកកស្ទះ និងទីក្រុង Lima ប្រទេសប៉េរូ ជាប់ចំណាត់ថ្នាក់លេខ៣ ដែលត្រូវការចំនាយពេល ៥៨ភាគរយនៃរយៈពេលធ្វើដំណើរ។ 

ខាងក្រោមនេះគឺជាទីក្រុងទាំង ១០ ដែលមានការកកស្ទះចរាចរណ៍ខ្លាំងជាងគេលើពិភពលោក៖ 

១) ទីក្រុង Mumbai ប្រទេសឥណ្ឌា មានអត្រាម៉ោងនៃការធ្វើបន្ថែមពីការធ្វើដំណើរធម្មតាប្រមាណ ៦៥ភាគរយ

២) ទីក្រុង Bogota ប្រទសកូឡំប៊ី មានអត្រាម៉ោងនៃការធ្វើបន្ថែមពីការធ្វើដំណើរធម្មតាប្រមាណ ៦៣ភាគរយ

៣) ទីក្រុង Lima ប្រទេសប៉េរូ មានអត្រាម៉ោងនៃការធ្វើបន្ថែមពីការធ្វើដំណើរធម្មតាប្រមាណ ៥៨ភាគរយ

៤) ទីក្រុង New Dali ប្រទេសឥណ្ឌា មានអត្រាម៉ោងនៃការធ្វើបន្ថែមពីការធ្វើដំណើរធម្មតាប្រមាណ ៥៨ភាគរយ

៥) ទីក្រុង Moscow ប្រទេសរុស្ស៊ី មានអត្រាម៉ោងនៃការធ្វើបន្ថែមពីការធ្វើដំណើរធម្មតាប្រមាណ ៥៦ភាគរយ

៦) ទីក្រុង Istanbul ប្រទេសតួកគី មានអត្រាម៉ោងនៃការធ្វើបន្ថែមពីការធ្វើដំណើរធម្មតាប្រមាណ ៥៣ភាគរយ

៧) ទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី មានអត្រាម៉ោងនៃការធ្វើបន្ថែមពីការធ្វើដំណើរធម្មតាប្រមាណ ៥៣ភាគរយ

៨) ទីក្រុង Bangkok ប្រទេសថៃ មានអត្រាម៉ោងនៃការធ្វើបន្ថែមពីការធ្វើដំណើរធម្មតាប្រមាណ ៥៣ភាគរយ

៩) ទីក្រុង Mexico ប្រទេសម៉ិកស៊ិក មានអត្រាម៉ោងនៃការធ្វើបន្ថែមពីការធ្វើដំណើរធម្មតាប្រមាណ ៥២ភាគរយ

១០) ទីក្រុង Recife ប្រទេសប្រេស៊ីល មានអត្រាម៉ោងនៃការធ្វើបន្ថែមពីការធ្វើដំណើរធម្មតាប្រមាណ ៤៩ភាគរយ៕

ដោយ៖ លង់ វណ្ណៈ

 

X
5s