សង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចប្រចាំសប្ដាហ៍ក្នុងប្រទេសកម្ពុជា
ការវិវត្តិសេដ្ឋកិច្ចកម្ពុជាកាន់តែមានការផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះសម្រាប់សហគ្រិនឬអ្នកប្រកបមុខរបរផ្សេងៗ វាជាការចាំបាច់សម្រាប់ការតាមដាននូវព្រឹត្តិការណ៍សំខាន់ទាំងនោះដើម្បីជាជំនួយស្មារតីក្នុងការសម្រេចចិត្តអាជីវកម្ម។ ក្នុងសប្ដាហ៍នេះដែរ Bizkhmer សូមបង្ហាញជូនលោកអ្នកនូវការសង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចកម្ពុជាសំខាន់ៗ ពីស្ថាប័នសាព័ត៌មានវិជ្ជាជីវៈនិងគួរឲ្យទុកចិត្តចំនួន៤។
យោងតាមការចុះផ្សាយរបស់កាសែត រស្មីកម្ពុជា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ បានចេញផ្សាយអំពី អាកាសយានដ្ឋានវិនិយោគ២ពាន់លានដុល្លារ នៅតារាសាគរនឹងបញ្ចប់ការសាងសង់ក្នុងខែឧសភា ឆ្នាំ២០២០៖ អាកាសយានដ្ឋាននៅតំបន់អភិវឌ្ឍន៍តារាសាគរខេត្តកោះកុង ដែលសាងសង់ក្នុងទំហំទឹកប្រាក់២,២ពាន់លានដុល្លារ នឹងបញ្ចប់ការសាងសង់នៅខែឧសភាឆ្នាំ២០២០ខាងមុខ។ ការហោះហើរសាកល្បងនឹងធ្វើឡើងនៅខែតុលា រីឯការហោះហើរផ្លូវការនៅខែធ្នូ ឆ្នាំ២០២០។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
តាមប្រភពដដែល កាលពីថ្ងៃទី១៤ ខែនមិថុនា ឆ្នាំ២០១៩ បានចេញផ្សាយអំពី អង្គការ ILO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកថានឹងបន្តកិច្ចសហការជាមួយកម្ពុជា ក្នុងការជំរុញវិស័យការងារ៖ នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការ ILO បានបង្ហាញឆន្ទៈថានឹង នៅតែបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយឡែកសម្រាប់កាសែត ភ្នំពេញប៉ុស្ដិ៍វិញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ បានចេញផ្សាយអំពី កម្ពុជា-EU ពិភាក្សាដើម្បីបន្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រួម៖ កម្ពុជា និងសហភាពអឺរ៉ុបបានពិភាក្សាគ្នាដើម្បីបន្តការអនុវត្តកម្មវិធីយុទ្ធសាស្ត្ររួមរបស់អឺរ៉ុប ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជារយៈពេល ១០ ឆ្នាំទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
មួយវិញទៀត សម្រាប់កាសែតកោះសន្តិភាព កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ បានចេញផ្សាយអំពី ក្រុមហ៊ុនយក្សជប៉ុនគ្រោងបោះទុននៅសៀមរាបលើវិស័យកសិកម្មនិងទេសចរណ៍៖ ខណៈពេលដែលប្រមុខរាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធព្យាយាមបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗក្រៅពីតំបន់អង្គរ ជាក់ស្តែងថ្មីៗនេះក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម របស់សហរដ្ឋអាមេរិក បានវិនិយោគសាងសង់ ជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងសួនសត្វថ្នាក់ពិភពលោកមួយ (Angkor Aquarium & Animal Kingdom) នៅលើផ្ទៃដី១០០ហិកតា ក្នុងខេត្តសៀមរាប ក្រោមទុនវិនិយោគ ៧០លានដុល្លារអាមេរិក។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ចុងក្រោយសម្រាប់សាព័ត៌មានខ្លីខ្លី កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ បានចេញផ្សាយអំពី ៥ខែឆ្នាំ២០១៩ កម្ពុជា ទទួលបានចំណូលពន្ធដារជាង ១,៣ពាន់លានដុល្លារ៖ រយៈពេល៥ខែ ឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) មានចំនួន ៥៣៤៣,៣៩ប៊ីលានរៀល (ប្រមាណ ១៣៣៥,៨៥លានដុល្លារអាមេរិក) ស្មើនឹង ៥៨,៣៧ភាគរយនៃការផែនការប្រចាំឆ្នាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយ៖ ជួប ស្រីរ័ត្ន