ដំណឹងល្អ! ចាប់ពីថ្ងៃទី២២នេះទៅអាចឆ្លងកាត់ស្ពានអាកាសថ្មើរជើងស្ដុបនាងគង្ហីងហើយ
ស្ពានអាកាសថ្មើរជើងថ្មីមួយ នាស្ដុបរង្វង់មូលនាងគង្ហីង ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលជាការសហការសាងសង់រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងក្រុមហ៊ុន OCIC ដែលមកទល់ពេលបច្ចុប្បន្ននេះស្ពានអាកាសនេះរួចរាល់ស្ទើរទាំងស្រុងហើយ ព្រមទាំងសំរេចដាក់ឲ្យប្រើប្រាស់ជាសាធារណៈចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះយោងតាមការចុះផ្សាយរបស់AKP។
សូមបញ្ជាក់ថា បច្ចុប្បន្ន ក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែង ក្នុងនោះ រួមមាននៅមុខវិទ្យាល័យជម្ពូវ័ន្ត ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យចំនួន ២កន្លែង និងនៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករា មួយកន្លែងទៀត៕