វិស័យកសិកម្មហ្វីលីពីនកំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ​



ហ្វីលីពីនជាប្រទេសស្ថិតនៅក្នុងតំបន់ត្រូពិច ក៏ជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើវិស័យកសិកម្មមិនខុសពីកម្ពុជាដែរ។ តែនៅពេលបច្ចុប្បន្នប្រទេសមួយនេះកំពុងជួបបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការប្រកបរបរកសិកម្មក្នុងប្រទេស។ តើមានបញ្ហាអ្វីខ្លះទើបនាំឲ្យប្រទេសនេះជួបបញ្ហកសិកម្មទៅវិញ?

កសិករដែលធ្លាប់ប្រកបរបរកសិកម្មពែលបេះពួកគេឈានចូលដល់វ័យចាស់ៗអស់ហើយ កូនៗរបស់ពួកគេមិនបន្ត និងទ្រាំទ្រជាមួយរបរមួយនេះទៀតទេ គេបានចាប់យកអាជីពថ្មីជំនួសវិញ។ វាគ្មានភាពយូរអង្វែងទេសម្រាប់ដំណើរការកសិកម្មនៅពេលនេះ ព្រោះសាលាដែលបណ្តុះបណ្តាលផ្នែលកសិកម្មមួយចំនួនបែរជាបង្កើតការងារជាលក្ខណៈនៅក្នុងការិយាល័យជំនួសឲ្យការអនុវត្តផ្ទាល់ទៅវិញ ដែលពួកគេគិតថាធ្វើបែបនេះអាចជួយដល់វិស័យកសិកម្មបានច្រើនជាងមុន។ 

ទោះបីប្រទេសនេះបច្ចុប្បន្នត្រូវបានគែចាត់ទុកថា ជាប្រទេសដែលមានកសិកម្មបែបប្រពៃណីក៏ដោយ តែបើក្រឡែកទៅមើលកាលពីទស្សវត្សន៍ ៦០ ហ្វីលីពីនគឺជាប្រទេសមួយដែលឈានមុខគេ សិស្សនិសិ្សតមកពីប្រទេសនានាបានមកសិក្សាផ្លាស់ប្តូរចំណេះដឹង រួមទាំងបច្ចេកទេសកសិកម្មផងដែរ។ 

មួយផ្សេងទៀតពីដីធ្វើកសិកម្មកំពុងត្រូវបានគេអភិវឌ្ឍសម្រាប់តំបន់ឧស្សាហកម្ម ផ្សារទំនើប និងកន្លែងនានាបម្រើដល់ផ្នែកបច្ចេកវិទ្យា។ ថ្វីបើប្រទេសនេះត្រូវបានធម្មជាតិប្រទាននូវអំណោយផលទាំងទឹក និងដីដែលមានជីវជាតិក្នុងការដាំដុះ និងការរីកលូតលាស់ធំធាត់នៃការចិញ្ចឹមសត្វក៏ដោយ ក៏មិនអាចទប់ទល់ជាមួយភាពរីកចម្រើននៃការប្រកួតប្រជែងឧស្សាហូបនីយកម្មសេដ្ឋកិច្ចបានដែរ។ បើយោងតាមរបាយការណ៍មួយបានឲ្យដឹងថា វិស័យកសិកម្មបានចូលរួមផ្តល់ការងារបានតែ ២៥.៩៦% ប៉ុណ្ណោះសម្រាប់ប្រជាជនហ្វីលីពីនទូទាំងប្រទេសគិតត្រឹមឆ្នាំ ២០១៧។

ដោយឡែកសិករក៏ក៏បានលើកឡើងដែរថា ពួកគាត់ខ្វះការជួយជ្រោមជ្រែង បណ្តុះបណ្តាល និងបច្ចេកទេសដាំដុះ បញ្ហាសំខាន់រួមមានដូចជា៖

១) កង្វះជំនាញជាមូលដ្ឋានក្នុងការដាំដុះ និងចិញ្ចឹមសត្វ

២) កត្តាពូជ និងថ្នាំសម្លាប់សត្វល្អិតនៃនាំចូលពីបរទេសមានតម្លៃងថ្លៃ

៣) រដ្ឋាភិបាលមិនទាន់យកចិត្តទុកដាក់លើហេដ្ឋរចនាសម្ព័ន្ធឲ្យបានប្រសើរ

៤) កសិករស្ទើរតែទាំងអស់គ្មានដីផ្ទាល់ខ្លួនឡើយ

៥) កង្វះដើមទុនក៏ជាបញ្ហាប្រឈមធំដែរ

៦) ផលដែលផលិតបានបែរជាមិនសូវមានអ្នកគាំទ្រ៕

ដោយ៖ យ៉ាយ៉ា

 

 

 

 

 

X
5s