ស្រីៗគួរ​ដឹង​សញ្ញា​ទាំង ៥ ដែល​បង្ហាញ​ថា​មនុស្ស​ដែលអ្នកស្រលាញ់​មិន​ដែលបោក​ប្រាស់​អ្នកទេ​



 

ទំនាក់​ទំនង​ស្នេហាពិត​ប្រាកដ​មួយ​ស្តែង​ចេញ​តាម​រយៈ​ការ​ទុក​ចិត្ត​គ្នាទៅ​វិញ​ទៅមក​រវាង​មនុស្សពីរនាក់​។ វា​មិនទាម​ទារ​នូវ​ការ​សន្យា ឬ​ពាក្យ​សម្តី​ដើម្បី​ឲ្យ​ភាគីម្ខាង​ទុក​ចិត្ត​ទេ តែ​អ្វី​ដែល​អ្នក​អាច​សង្កេត​បាន​ពិត​ប្រាកដ​គឺ​ចេញ​ពី​កាយ​វិការ​ និង​ទង្វើ​ដែល​ផុស​ចេញ​ពីចិត្ត។

ក្នុងទំនាក់​ទំនង​ស្នេហាមួយ​គេ​សង្កេត​ឃើញ​ថា​ មនុស្សស្រី​ជាអ្នកដែល​តែង​ទទួយរង​ផល​ប៉ះ​ពាល់​​​ច្រើន​ជាង​មនុស្ស​ប្រុស​នៅពេល​មាន​ការ​ប្រះឆា​ចំណង​ស្នេហា​អ្នកទាំង​ពីរនោះគឺដោយ​សារ​ភាគី​បុរស​ក្បត់​ចិត្ត។ តែធ្វើ​យ៉ាង​ណា​ទើប​នារី​ៗ​អាច​ដឹង​ថា​មនុស្ស​ដែល​នា​ង​ស្រលាញ់​មិន​បោក​ប្រាក​មនោសញ្ចេតនា​របស់​នាង? ខាង​ក្រោម​នេះអាច​ឲ្យ​អ្នក​សង្កេមនុស្ស​ដែល​អ្នក​ស្រលាញ់​បាន​ថា​គេ​គិត​យ៉ាង​ណា​ចំពោះ​ស្នេហាមួយ​នេះ៖

១) ​គាត់តែង​ប្រាប់អ្នកពី​ការ​ពិត​

ទោះក្នុ​ង​កាលៈទេសៈណាក៏​ដោយ បុរស​ម្នាក់​មិន​ដែល​ព្យាយាម​កុហស​មនុស្ស​ដែល​គាត់​ស្រលាញ់ឡើយ។ ពិសេស​ពេលគាត់​ត្រូវ​ចេញ​ទៅ​ណាមក​ណា​ដោយ​គ្មាន​វត្ត​មាន​អ្នក គាត់​តែងប្រាប់​អ្នកជាមុន​ថា គាត់​ទៅណា​ ជា​មួយ​អ្នកណា​ ដើម្បី​អ្វី​ ហើយ​ពេល​ណា​មក​វិញ​។ អ្វី​ដែល​គាត់​ធ្វើ​ទាំង​អស់​គឺ​បង្ហាញ​ពីការ​គោរព​ដល់​អ្នក​ ព្រោះគាត់​ខ្លាច​បំ​ផុតគឺ​ការ​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​។​

២) គាត់​ការ​ពារនិង​ខ្លាច​បាត់​បង់​អ្នក​

គ្មាន​អ្វី​ចម្លែកទេ​បើ​គ្រាន់តែ​គាត់ព្រួយ​បារម្ភ​នៅពេល​ដែលអ្នក​ទៅណា​មក​ណា​ជាមួយ​បុរស​ផ្សេង ត្រលប់​មក​ផ្ទះ​វិញ​យប់​ជ្រៅ​។ អាចនិយាយបាន​ថាគាត់​កំពុង​ប្រចណ្ឌតែ​គិត​មើល​ថា គាត់​អាច​ប្រាប់​អ្នក​ពី​រឿង​លម្អិត​បាន​ពេលគាត់​ចេញ​ទៅ​ណា​ដោយគ្មាន​អ្នក​ ចុះ​ហេតុ​អ្វី​អ្នក​មិនអាច​ប្រាប់​គាត់​ដូចដែល​គាត់​បា​នធ្វើ​។ ត្រូវ​ចាំ​ថាមនុស្ស​ដែល​ស្រលាញ់អ្នក​ពិត​គឺ​គេ​ខ្លាច​បាត់​បង់​អ្នក​ណាស់។

៣) គាត់​ផ្តោត​លើ​ការ​ងារគាត់​ណាស់

សួរ​ថា​គ្រាន់​តែ​ផ្តោត​លើការងារ​គាត់​ខ្លាំង​អាច​បង្ហាញ​ថា​គាត់​ស្មោះ​ត្រង់​ មិន​បោក​ប្រាស់ទំនាក់​ទំនងអ្នក​បាន​ដោយ​របៀបណា? ច្បាស់ណាស់​គាត់​គិត​ពី​ការងារ​ គាត់​មិន​មែន​លេង​សើច​លើ​ការ​ងារ​របស់គាត់​មាន​ន័យ​ថា​គាត់​កំពុ​ងរៀប​ពីការ​ទទួល​ខុស​ត្រូវ​ ម្យ៉ាង​វិញ​ទៀត​ការ​ដែល​គាត់​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ងារ​ព្រោះ​គាត់​មិន​ចង់​ឲ្យ​អ្នកលំបាក​ដោយ​សារគាត់​គ្មាន​ការ​ងារ​ធ្វើ​ទេ​ ហើយគាត់​ក៏​បង្ហាញ​ដែរ​ថា​គាត់​អាច​ទទួល​ខុស​ត្រូវ​មនុស្ស​ដែល​គាត់ស្រលាញ់​បាន​។

៤)​ គាត់​មិន​ទាក់​ទង​ជា​មួយ​អ្នក​ចាស់​របស់គាត់​ទៀត​ទេ

​គាត់​មិន​ដែល​រំឮក​ពី​មនុស្ស​អតីត​របស់គាត់​ គាត់​មិនព្យាយា​ម​ទាក់​ទង​គេ​ព្រោះគាត់​បាន​តាំងចិត្ត​ឲ្យ​ដាច់​​ស្រាច់​​ជាមួយ​គេ​ហើយ គាត​ដឹង​ច្បាស់​ថាគាត់កំពុ​ង​នៅជាមួយ​នរណា​ ហើយ​នរណា​ដែល​អាច​ធ្វើ​ឲ្យ​ជីវិតរបស់គាត់​បាន​ប្រសើរ​យ៉ាង​ពិតប្រាកដ។

៥) គាត់​តែង​ផ្តល់​អាទិភាព​ដល់​អ្នក​

មនុស្ស​ប្រុស​ដែល​ស្រលាញ់​នារី​ម្នាក់​ពិត​ គាត់​មិន​ដែល​ខ្វល់​ពី​សម្តីអ្នកដទៃ​ឬខ្វល់​ពី​ការ​គិត​បែបណា​មក​លើគាត់​ទេ។ មុន​ធ្វើ​កិច្ច​ការ​អ្វី​មួយ​គាត់​តែង​សួរ​យោ​បល់​អ្នក ឬប្រគល់​ការ​សម្រេច​ចិត្ត​ដល់​អ្នក​ អ្នក​តែ​នៅក្នុ​ងជម្រើស​ទៅ​មួយ​ជានិច្ច​សម្រាប់គាត់។ អ្វី​ដែល​សំខាន់​បំផុត​មនុស្ស​ប្រុស​ដែល​ស្រលាញ់​អ្នក​ពិ​មិនដែល​ហាម​ប្រាម​អ្នកមិន​ឲ្យ​សម្រេច​ក្តី​សុបិន​ដែល​អ្នក​មាន​ទេ មាន​តែ​ជួយ​ជ្រោម​ជ្រែង​អ្នក​ដើម្បីឲ្យ​អ្នកឈាន​ជើង​ចូល​ទៅ​ចាប់​យក​ក្តី​សុបិន​របស់អ្នក​ឲ្យ​បាន​ ហើយ​គាត់​ជាមនុស្ស​ដែល​នៅពី​ក្រោយ​ចាំ​លើក​ទឹក​ចិត្ត​អ្នកជានិច្ច។
តើ​មិត្ត​នារី​រក​បាន​មនុស្ស​បែប​នេះ​ហើយ​ឬ​នៅ? បើ​រក​បាន​ហើយ​សូម​ថែរក្សា​គេ​ឲ្យ​បានល្អ ហើយអ្នក​ក៏​ត្រូវ​តប​ចិត្ត​ស្រលាញ់​ និង​ធ្វើ​ដាក់គាត់​ដូចអ្វី​ដែលគាត់​បាន​ឲ្យ​មក​អ្នក​ដូចគ្នា​៕

ដោយ៖ យ៉ាយ៉ា

 

X
5s