ចំនុចគួ​រពិចារណាសម្រាប់អ្នកចង់វិនិយោគក្នុងប្រទេសវៀតណាម​



វៀតណាមកំពុងក្លាយជាប្រទេសមួយដែលមានការទាក់ទាញវិនិយោគិនបរទេសចូលទៅបណ្តាក់ទុន និងបោះទីតាំងបង្កើតរោងចក្រច្រើនសន្ធឹកណាស់នាពេលបច្ចុប្បន្ន។ ស្របពេលដែលកំពុងមានការផ្ទុះឡើងនូវសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកផង មានក្រុមហ៊ុនជាច្រើនដែលធ្លាប់ឈរជើងផលិតនៅក្នុងប្រទេសចិននោះក៏កំពុងបង្វែរទិសដៅរបស់ខ្លួនចូលទៅក្នុងប្រទេសមួយនេះដែរ។ លើសពីនេះរដ្ឋាភិបាលប្រទេសអតីតកុម្មយនីស្តមួយនេះ បានធ្វើកំណែទម្រង់ផ្នែកច្បាប់ជាច្រើនដើម្បីលើកទឹកចិត្តដល់ការដាក់ទុនវិនិយោគពីបរទេស FDI រួមផ្សំនឹងកត្តាតម្លៃពលកម្មទាប និងភាពអំណោយផលនៃបរិយាកាសបរិយាកាសវិនិយោគផងទៀតនោះ។

មិនបញ្ចប់ត្រឹមនេះទេ វៀតណាមនៅបន្តលើកទឹកចិត្តវិនិយោគិនឲ្យមានការវិនិយោគរយៈពេលវែង ដើម្បីប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់ និងក្នុងទីផ្សារអន្តរជាតិ។

អ្វីដែលអ្នកគួរពិចារណា បើអ្នកចង់ធ្វើការវិនិយោគក្នុងប្រទេសវៀតណាម

ចំនុចខ្លាំងនៃសេដ្ឋកិច្ចប្រទេសវៀតណាម

១)  កំណើនស្ថិរភាពនិងស្ថិរភាព ៦.៣% នៅក្នុងឆ្នាំ ២០១៧ ជាមួយនឹងទស្សនវិស័យសេដ្ឋកិច្ចវិជ្ជមាន

២) កំលាំងពលកម្មស្ថិតក្នុងវ័យដែលអំណោយផលក្នុងការប្រកបការងារមានភាពរយច្រើន ដែលនាំឲ្យប្រទេសពោរពេញទៅដោយធនធានមនុស្សដែលមានជំនាញ

៣) ស្ថេរភាពសង្គម និងនយោបាយ

៤) ជាតំបន់មជ្ឍមណ្ឌលនៃការប្រកួតប្រជែង និងទាក់ទាញឧស្សាហកម្មផលិតកម្ម

៥) រដ្ឋាភិបាលសំលឹងឃើញពីផលប្រយោជន៍ និងព្យាយាមធ្វើឲ្យប្រតេសខ្លួនមានសេដ្ឋកិច្ចទីផ្សារសេរីយ៉ាពេញលេញបំផុត

៦) វិស័យកសិកម្ម និងការផលិតថាមពលដែលអាចពឹងផ្អែកលើធនធានសម្បូរបែបប៉ុន្តែនៅតែមានការកេងប្រវ័ញ្ចនៅឡើយ

ចំនុចខ្សោយ

១)  ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនស្ថិតនៅក្នុងភាពទន់ខ្សោយនៅឡើយ

២) រចនាសម្ព័ន្ធហិរញ្ញវត្ថុ និងការចូលរួមនៃវិស័យធនាគារនៅមានភាពទន់ខ្សោយ បទប្បញ្ញត្តិនៃវិស័យហិរញ្ញវត្ថុមិនទាន់មានភាពឯករាជ្យពេញទីដោយ

៣) ភាបស្មុគស្មាញនៃបរិយាកាសវិនិយោគ 

៤) គ្មានតម្លាភាពនៃក្របខណ្ឌច្បាប់ 

៥) អំពើពុករលួយនៅតែមាន ហើយនៅក្នុងអត្រាមួយខ្ពស់ទៀត

៦) ភាពតានតឹងកើតមានឡើងជាបន្តបន្ទាប់ជាមួយចិនស្តីពីបញ្ហាអធិបតេយ្យភាពនៅក្នុងសមុទ្រចិនខាងត្បូង

ទន្ទឹមជាមួយគ្នានេះ ដោយមើលឃើញពីចំនុចខ្លាំង និងចំនុចខ្សោយរបស់ខ្លួនបែបនេះ រដ្ឋាភិបាលប្រទេសវៀតណាមបានដាក់ចេញយុទ្ធសាស្រ្តសម្រាប់ការវិនិយោគផ្ទាល់ពីបរទេសដូចជា៖

អនុសាសន៍ជាយុទ្ធសាស្រ្តសម្រាប់ FDI ឆ្នាំ ២០២០-២០៣០ របស់ប្រទេសវៀតណាម

អនុសាសន៍សម្រាប់ FDI ឆ្នាំ ២០២០-២០៣០

យោងតាមរបាយការណ៍ពីក្រសួងផែនការវៀតណាមបានឲ្យដឹងថា ជំហានសំខាន់ដែលរដ្ឋាភិបាលគួរធ្វើដើម្បីបង្កើនគុណភាពវិនិយោគផ្ទាល់ពីបរទេសនៅក្នុងទសវត្សរ៍ខាងមុខនេះមានដូចជា៖

១) បង្កើតផែនការអភិវឌ្ឍជំនាញថ្នាក់ជាតិ ដើម្បីបង្កើនចំណែកនៃកម្លាំងពលកម្មជំនាញ

២) ធ្វើទំនើបកម្មសកម្មភាពលើកកម្ពស់ការវិនិយោគនិងផ្ដោតលើវិស័យអាទិភាព

៣) ពិនិត្យឡើងវិញនិងធ្វើការផ្លាស់ប្តូរគោលនយោបាយលើកទឹកចិត្តវិនិយោគនាពេលបច្ចុប្បន្នដើម្បីធានាអោយមាន FDI ដែលមានគុណភាព

៤) បើកចំហរផ្នែកសេវាកម្មដូចជាការអប់រំការដឹកជញ្ជូននិងសេវាកម្មហិរញ្ញវត្ថុដើម្បីបង្កើនការប្រកួតប្រជែង

៥) លើកទឹកចិត្ត និងសម្របសម្រួលដល់ការវិនិយោគបរទេស

៦) បង្កើនឱកាសក្នុងការកាត់បន្ថយផលរំខាន ក៏ដូចជាផលប៉ះពាល់អវិជ្ជមានលើឧស្សាហកម្ម 4.0

៧) អនុវត្តគោលនយោបាយគាំទ្រដល់អ្នកផ្គត់ផ្គង់ក្នុងស្រុក និងបង្កើនទំនាក់ទំនងវិនិយោគផ្ទាល់ពីបរទេសនិងការរីកចម្រើន

៨) អនុវត្តគោលនយោបាយគាំទ្រដល់អ្នកផ្គត់ផ្គង់ក្នុងស្រុក និងបង្កើនទំនាក់ទំនងវិនិយោគផ្ទាល់ពីបរទេសនិងការរីកចម្រើន

រដ្ឋាភិបាលចាំបាច់ផ្តោតលើវិស័យដែលជាអាទិភាពដូចជា ឧស្សាហកម្មផលិតដើរដោយបច្ចេកវិទ្យាទំនើប ភស្តុភារកម្ម ការថែទាំសុខភាព ការអប់រំជាដើម។ 

បញ្ហាប្រឈម

ទោះជាយ៉ាងណាក៏នៅតែមានបញ្ហាប្រឈមកើតឡើងចំពោះមុខដែរដូចជា ភាពខ្វះចន្លោះនូវជំនាញកម្មករ ខ្សែចង្វាក់ផលិតកម្មក្នុស្រុកទាប ដោយហេតុនេះហើយទើបធ្វើឲ្យគុណភាពនៃវិនិយោគក្នុងប្រទេសមានការថមថយក្នុរយៈពេល ១០ ឆ្នាំមកនេះ។ កត្តាពលកម្មទាបនិងការលើកទឹកចិត្តរបស់រដ្ឋាភិបាលនៅតែជាកត្តាកំណត់សំខាន់នៃការវិនិយោគផ្ទាល់ពីបរទេសនៅវៀតណាម៕

ដោយ៖ យ៉ាយ៉ា

 

 

X
5s