ទម្លាប់​សាមញ្ញៗ​ ៣០ ចំណុច​​ដែល​នឹង​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​មិត្ត​រួម​ការងារ​របស់​​អ្នក​!​



នៅ​កន្លែង​ការងារ អ្នក​មិន​អាច​ជៀស​ផុត​ពី​កំហុស ឬ​ទន្លាប់​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​រួម​ការងារ​នោះ​ឡើយ។ ក៏ប៉ុន្តែ​ទម្លាប់​ ឬ​កំហុស​នោះ​គួរ​កាត់​បន្ថយ​មក​ត្រឹម​ចំនួន​មួយ​តិច​តួច​បំផុត​ដើម្បី​ជៀសវាង​​មិន​ឲ្យ​មាន​ភាព​រកាំរកូស​ក្នុង​កន្លែង​ការងារ និង​មិត្តភាព​ក្នុង​ការងារ​របស់​អ្នក​នោះ​ឡើយ។ ហើយ​នៅ​ខាងក្រោម​នេះ គឺ​ជា​ទម្លាប់​មិន​ល្អ​ ៣០ ដែល​អ្នក​គួរតែ​លុបបំបាត់​ចោល​នៅ​ពេល​នេះ​៖ ​​

១.មក​ធ្វើ​ការ​យឺតយ៉ាវ​ជា​ប្រចាំ 

២.នៅ​ពេល​មាន​ការ​ប្រជុំ​ ​មក​​យឺត​យ៉ាងហោចណាស់​ក៏​ ១០ នាទី​ដែរ

៣.ទូរស័ព្ទ​សុំ​ច្បាប់​ឈប់សម្រាក​ថា ឈឺ​ទាំង​ការពិត​អ្នក​មិន​បាន​ឈឺ​ផង

៤.ចូលចិត្ត​យក​អាហារ​ដែល​មាន​ជាតិ​ក្លិន​មក​ញាំ​នៅ​លើ​តុ​ធ្វើ​ការ

៥.គ្រប់​ពេល​បង្ហាញ​គំនិត​អវិជ្ជមាន​រហូត​

៦.សួរ​សំនួរ​ច្រំដែលៗ ឬ​ច្រើន​ហួសហេតុ​ពេល​ចៅហ្វាយ​ដាក់​ការងារ​មួយ​ឲ្យ​ធ្វើ ​

៧.​ទុកដាក់​របស់របរ​ធ្វើ​ការ​គ្មាន​របៀបរៀបរយ 

៨.ចូលចិត្ត​និយាយ​កាត់​គេ​កាត់​ឯង​ពេល​កំពុង​ប្រជុំ

៩.ចូលចិត្ត​រំខាន​​​​ការងារ​ដែល​បុគ្គលិក​រួម​ការងារ​​កំពុង​ធ្វើ​

១០.ធ្វើ​ខ្លួន​ដូច​ជា​អ្នក​​ចេះ​ជាងគេ ពូកែ​ជាងគេ​ទាំងអស់

១១.ចូលចិត្ត​និយាយ​អួត​​ពី​នេះ​ពី​នោះ​ដាក់​បុគ្គលិក​រួម​ការងារ

១២.តុបតែង​ខ្លួន​នៅ​​លើ​តុ​ធ្វើការ

១៣.ខ្វះ​អនាម័យ និង​ ស្លៀកពាក់​មិន​ស័ក្តិសម​ជា​បុគ្គលិក

១៤.និយាយ​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​​ប្រាប់​អ្នក​រួម​ការងារ​ច្រើន​ពេក

១៥.ចូលចិត្ត​និយាយ​រឿង​នយោបាយ ឬ​បក្ស​នេះ​បក្ស​នោះ​ពេល​កំពុង​ធ្វើការ

១៦.និយាយ​ដោយ​សម្លេង​​ខ្លាំងៗ​ពី​នេះ​ពី​នោះ​​រំខាន​អ្នក​រួម​ការងារ​​​

១៧.ជជែក​បញ្ហា​​ផ្សេងៗ​ជាមួយ​រួម​ការងារ​​យ៉ាង​យូរ​នៅ​ពេល​ចូល​​បន្ទប់ទឹក

១៨.ឆ្លៀត​លក់​​ទំនិញ​ផ្សេងៗ​​ទៅ​ឲ្យ​​អ្នក​រួម​ការងារ​ពេល​កំពុង​ធ្វើការ​

១៩.ចូលចិត្ត​​រៃអង្គាស​ប្រាក់​ពី​អ្នក​រួម​ការងារ​​​ដើម្បី​​ចូលរួម​កម្មវិធី​​ផ្សេងៗ​​ដោយ​មិន​បាន​មើល​គោលការណ៍​ក្រុមហ៊ុន

២០.ញាំ​គ្រឿងស្រវឹង ឬ​​ក្លាសេ​​គ្រឿង​ស្រវឹង​នៅ​ទូទឹកកក​ក្នុង​កន្លែង​ធ្វើការ

២១.​និយាយ​ឌឺដង​ផ្លែផ្កា​បញ្ឆិតបញ្ឆៀង​លើ​រូបសម្បត្តិ​មិត្ត​រួម​ការងារ​ណា​ម្នាក់

២២.បង្ក​សម្លេង​ខ្លាំងៗ ឬ​ទ្រគោះបោះបោក​​ជាមួយ​នឹង​កំហឹង​ពេល​​ធ្វើ​ការ​

​​​​​​​​​​២៣.និយាយ​ទូរស័ព្ទ​រឿង​ផ្ទាល់​ខ្លួន​​យូរៗ និង​ច្រើនដង​ពេល​កំពុង​ធ្វើ​ការ

២៤.ចូល​មក​និយាយ​កាត់​ក្រុម​ការងារ​​ដែល​កំពុង​ពិភាក្សា​ឆៅៗ​តែម្តង​​ដោយ​មិន​សុំ​អនុញ្ញាត​ជាមុន

២៥.ចូលចិត្ត​និយាយ​ពាក្យ​ស្បថស្បែ​ច្រើន​ដើម្បី​​ទទួល​បាន​ភាព​ជឿជាក់​ពី​មិត្ត​រួម​ការងារ

២៦.ចូលចិត្ត​អង្រួន​ជើង ទំពារ​ស្ករកៅស៊ូ ងាកឆ្វេង​ងាកស្តាំ  គោះ​តុ គោះ​ប៊ិច ឆែក​ទូរស័ព្ទ​ញឹកញាប់​ពេល​កំពុង​ធ្វើការ

២៧.មិន​សូវ​​បង្ហាញ​​វត្តមាន​​​ចូលរួម​កម្មវិធី​កម្សាន្ត​​របស់​ក្រុមហ៊ុន ឬ​​ការងារ​សង្គម​ដទៃ​ទៀត​

២៨.ទម្លាប់​ប្រើប្រាស់​អ៊ីមែល​​ដោយ​មិន​មាន​ការ​យកចិត្ត​ទុកដាក់​ក្នុង​ការ​សរសេរ ឬ​ឆ្លើយតប​សារ​ដោយ​គ្មាន​វិជ្ជាជីវៈ

២៩.​ខ្លាច​បង្គាប់​អ្នក​រួម​ការងារ​ណា​ម្នាក់​ខ្លាំង​ពេក រហូត​ភ្លេច​ពី​តួនាទី ឬ​សិទ្ធិ​អំណាច​ខ្លួនឯង

៣០.ចូលចិត្ត​វាយតម្លៃ​​​មិត្ត​រួម​ការងារ​ពី​សំបក​ក្រៅ៕

ជួយ​ប្រាប់​បាន​ទេថា តើ​មាន​ចំណុច​បន្ថែម​អ្វី​ខ្លះ​ដែល​អ្នក​យល់​ថា មិត្ត​រួម​ការងារ​របស់​អ្នក​ធ្វើ​មក​លើ​អ្នក ហើយ​អ្នក​មិន​ពេញចិត្ត?

ប្រភព៖ Businessinsider 

​​​​

​​​

X
5s