សញ្ញា​ទាំង​ ៥ បង្ហាញ​ថា​អ្នកជាមនុស្សស្រី​ដែល​រឹង​មាំ​



មនុស្ស​ស្រី​បែប​ណា​​ទៅ​ដែល​ចាត់​ទុក​ថា​ជា​មនុស្ស​ស្រី​ដែល​រឹង​មាំ? ហើយ​មនុស្ស​ស្រី​គ្រប់គ្នា​សុទ្ធ​តែ​ជា​មនុស្ស​ស្រីដែលរឹង​មាំ​មែនទេ? មិនមែន​មនុស្សស្រី​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជាមនុស្ស​ដែល​រឹង​មាំ​ទេ ចុះ​មនុស្ស​ស្រី​បែបណា​វិញ​ដែលគេ​ចាត់​ទុក​ថានាង​ជាមនុស្ស​រឹង​មាំនោះ?

១) នាង​ជា​មនុស្ស​ម្នាក់​ដែល​គោរព​ខ្លួនឯង និង​អ្នកដទៃ

មនុស្សដែល​អាច​ផ្តល់​ភាពគោរព​ដល់​ខ្លួន​ឯង​បានគ្រប់គ្រាន់ នាង​ក៏​អាចគោរព​អ្នក​ដូចគ្នា​​ ព្រោះ​នាងយល់​ច្បាស់​ពី​តម្លៃ​នៃ​ការគោរពគ្នាទៅវិញ​ទៅមក​របស់​មនុស្ស។ ដោយ​សារ​ការ​ចេះគោរព​អ្នកដទៃ​នេះ​ហើយ​ដែល​នាំ​ឲ្យ​មានភាព​ចាស់​ទុំ​ជាប់​ខ្លួន​ជា​និច្ច​។

២) នាង​មានភាពឯករាជ្យ

នាង​មិន​សូវជា​ត្រូវ​ការ​ជំនួយ​ឡើយមិនថាពីមនុស្ស​ស្រី ឬ​មនុស្ស​ប្រុស។ ស្តាប់ទៅ​ហាក់​ដាច់​អហង្ការ​បន្តិច តែនាង​ជាមនុស្ស​ដែលចូលចិត្ត​ធ្វើ​ការ​ងារអ្វី​មួយឲ្យ​សម្រេច​លទ្ធ​ផល​ដោយ​ខ្លួនឯង​ ជាជាង​ប្រើអ្នកដទៃ​ហើយ​នាំ​មក​នូវ​រឿង​ខក​ចិត្តទៅ​វិញ​។ តែ​គេ​ក៏​សង្កេត​ឃើញ​ថា​នាងជា​មនុស្ស​ដែល​តែង​ទទួល​ជោគ​ជ័យ​ដូចគ្នា​។

៣) នាង​ដឹង​ពីការ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង

ដោយ​សារ​នាង​មាន​ចរឹត​ចាស់​ទុំ​ច្រើន​ ដូចនេះ​នា​ង​អាចគ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​នាង​បាន​ល្អ​ មិនថា​ពេល​សប្បាយ ពេល​ខឹង ឬ​កើត​ទុក្ខ​អ្វី​ឡើយ។ រួមជាមួយ​គ្នា​នេះ​ដែរ នាង​តែងជាមនុស្សម្នាក់​ដែល​មិនសូវជា​អនុញ្ញាត​ឲ្យអ្នកដទៃ​មក​គ្រប់គ្រង​លើអារម្មណ៍​ ឬ​សេរីភាព​របស់​នាង​ទេ។​

៤) នាង​ហ៊ាន​ទទួលយក​ហានិភ័យ​

នាង​ជាអ្នកដែល​តែង​គិត​គួរ​បាន​ច្បាស់​លាស់​មុន​នឹង​សម្រេចចិត្តធ្វើ​អ្វី​មួយ​ ហើយ​នាង​ក៏​ហ៊ាន​ទទួល​យក​ហានិភ័យ​ពី​ការ​សម្រេចចិត្ត​តបស់​នាង​ដែរ​ ព្រោះ​នាង​ជា​មនុស្ស​ដែល​មានទំនួលខុស​ត្រូវ​ខ្ពស់​លើខ្លួនឯង លើកិច្ចការ​ងារ និង​លើ​ទំនាក់​ទំនង​។​

៥) នាង​តែ​រក្សា​ចិត្ត​គំនិត និង​អ្វី​ៗ​ក្នុ​ងផ្លូវ​វិជ្ជ​មាន​ជានិច្ច

ការ​គិ​តក្នុង​ផ្លូវ​វិជ្ជ​មាន​គឺ​ជា​ផ្នត់​គំនិត​​ដែលនាង​មាន​​ដក់​ជាប់​ខ្លួនជានិច្ច ព្រោះ​នាង​ដឹង​ថា​ការ​គិត​ល្អៗនាំឲ្យ​នាង​ទទួល​បាន​អ្វី​ៗល្អ​ដូចគ្នា​។ នាង​មិន​ចូល​ចិត្ត​រស់​នៅក្នុ​ងភាព​អវិជ្ជ​មាន​ ឬក្នុ​ងពិភព​លោក​មួយ​ដែល​ក្លែង​ក្លាយ​ទេ។ នាង​ក៏​ដឹង​ច្បាស់​ទៀត​ថា​ ភាពវិជ្ជ​មាន​អាច​ផ្លាស់​ប្តូរ​អំពើ​អាក្រក់បាន​ទោះ​ត្រូវ​ចំណាយ​ពេល​យូរ​បន្តិចក៏​ដោយ​។ នាង​ជា​មនុស្ស​ដែល​ស្រេកឃ្លានភាព​ស្មោះ​ត្រង់​ និង​មិនបំផ្លាញ​អ្នកដទៃ​ដោយ​សារ​ភាពរឹង​មាំ​របស់​នាង​ឡើយ៕

ដោយ៖ យ៉ាយ៉ា

 

 

 

X
5s