CDC អនុម័ត​គម្រោង​រោងចក្រ​ពីរ​បន្ថែម​ក្នុង​ទុន​វិនិយោគជិត​៧លាន​ដុល្លារអាមេរិក​



កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៩ កន្លង​ទៅ​ក្នុង​ហ្វេប៊ុក​ផេក​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បង្ហាញ​នូវ​ឈ្មោះ​ក្រុមហ៊ុន​ចំនួន​២​បន្ថែម​ដែល​គ្រោង​នឹង​វិនិយោគ​បង្កើតរោងចក្រ​កាត់​ដេរខ្នើយ ភួយ វាំង​នន កម្រាល​ពួក នឹង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ប៉ាក់ បន្ទាប់​ពី​ការ​ដាក់​សំណើរ​បង្កើត​រោងចក្រ​នៃ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ។ ក្រុមហ៊ុន​ដែល​គណៈកម្មាធិការ​វិនិយោគ​កម្ពុជានៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាង​ក្រោម៖

ក្រុមហ៊ុន “ALCLAMORE HOMETEXTILE CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​ស្រោមពូក ស្រោម​ខ្នើយ ភួយ កំរាលពូក និង​វាំងនន ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវលេខ​២០៥K ភូមិ​គោកព្រិច សង្កាត់​សំរោង​ក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៥២៨​កន្លែង។

ក្រុមហ៊ុន “XINLONGTAI (CAMBODIA) INDUSTRIAL CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់-ប៉ាក់ និង​បោះពុម្ព​សម្លៀក​បំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ ភូមិ​ត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មាន​ទុន​វិនិយោគ​ប្រមាណ ៤,៦លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៨២១កន្លែង៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s