អាជីវកម្ម Huawei ទូទាំងពិភពលោកហាក់ងើបរើបឡើងវិញ ទោះស្ថិ​តក្រោមសម្ពាធអាមេរិក​



ស្ថាបនិកក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូន Huawei លោក Ren Zhengfei មានប្រសាសន៍ថា អាជីវកម្មលក់ទូរស័ព្ទស្មាតហ្វូន Huawei នៅ តាមបណ្តាប្រទេសនានាលើពិភពលោក ហាក់មានសន្ទុះកើនឡើងវិញយ៉ាងឆាប់រហ័សពេលនេះ ទោះបីនៅតែមានការហាមប្រាមលើបច្ចេកវិជ្ជាពីសហរដ្ឋអាមេរិក ឬការមិនប្រើប្រព័ន្ធប្រតិបត្តិការរបស់ Android ទៀតក៏ដោយ។

ក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន CNBC កាលពីសប្តាហ៍មុន ស្ថាបនិក Huawei បាននិយាយដែរថា ក្រុមហ៊ុនទូរគមនាគមន៍នៅស៊ិនជិន Shenzhen ធ្លាប់ទទួលរងការធ្លាក់ចុះប្រមាណ ៤០% នៃទីផ្សារសកល តែពេលនេះគឺមានការលោតឡើងខ្លាំងដែលនាំឲ្យ Ren Zhengfei អាជីវកម្មក្រុមហ៊ុនលោកកំពុងនៅក្រៅប្រទេសចិន។ ក្រុមហ៊ុន Huawei ក្នុងប្រទេសចិនគឺមិនបានរងផលប៉ះពាល់អវិជ្ជមានទេ ហើយ Ren Zhengfei និយាយដែរថាលោកមិនរំពឹងថា អាជីវកម្មទាំងអស់របស់ Huawei នឹងរងផលប៉ះពាល់ខ្លាំងដូចឆ្នាំនេះដែរ។

តាមការរាយការណ៍ពី Bloomberg សប្តាហ៍មុនបានឲ្យដឹងថា ក្រុមហ៊ុន Huawei កំពុងត្រៀមដឹកជញ្ជូនស្មាតហ្វូនប្រមាណ ៤០លាន ទៅ ៦០លានគ្រឿងទៅកាន់ទីផ្សារអន្តរជាតិ។ លោក Ren ក៏បាននិយាយទៀតដែរថា ក្រុមហ៊ុន Huawei បានរំពឹងប្រាក់ចំណូលពីការលក់សម្រាប់ឆ្នាំ ២០១៩ អាចនឹងធ្លាក់ចុះបន្តិចពី ១៣៥ ប៊ីលានដុល្លារ ទៅ ១០០ ប៊ីលានដុល្លារ តែប្រាក់ចំនេញនេះអាចនឹងកើនឡើងជាងមុន ហើយវាអាចនឹងមានការរីកចម្រើនលឿនជាងការរំពឹងទុក៕

ដោយ៖ យ៉ាយ៉ា

 

X
5s