FedEx ប្តឹងរដ្ឋាភិបាលអាមេរិកពីការរឹតបន្តឹងលើ​ការ​ដឹក​ជញ្ជូន​ទំនិញ​របស់ខ្លួន​​



យោងតាមសារព័ត៌មាន CGTN បានឲ្យដឹងថាកាលពីថ្ងៃចន្ទកន្លងទៅ ក្រុមហ៊ុន FedEx Corp បានប្តឹងរដ្ឋាភិបាលអាមេរិក ដោយស្នើសុំឱ្យក្រសួងពាណិជ្ជកម្មអាមេរិកអនុវត្តការហាមឃាត់ដែលមានចែងក្នុងច្បាប់គ្រប់គ្រងការនាំចេញ Export Administration Regulations (EAR) ប្រឆាំងនឹងក្រុមហ៊ុន FedEx។ 

FedEx បានប្រកែកក្នុងឯកសារថា ខ្លួនមិនសមនឹងទទួលខុសត្រូវទេបើគ្រាន់តែខ្លួនធ្វើការដឹកជញ្ជូនដោយចៃដន្យនូវផលិតផលធ្វើឲ្យមានការរំលោភលើរដ្ឋបាលលោក ដូណាលត្រាំ ដែលបានហាមឃាត់លើការនាំចេញទៅក្រុមហ៊ុនមួយចំនួនដែលខ្លួនបានដាក់ការរឹតបន្តឹងនោះ។ 

ការផ្លាស់ប្តូរបានកើតឡើងបន្ទាប់ពី FedEx បានធ្វើឲ្យមានកំហុសប្រតិបត្តិការមួយទាក់ទងទៅនឹងការដឹកជញ្ជូនផលិតផលរបស់ Huawei កាលពីខែមុន។ កំហុសនោះគឺការដឹកកញ្ចប់ផលិតផលរបស់ Huawei ដែលគោលដៅបញ្ញើពីជប៉ុនទៅចិន តែបែរជាត្រូវ FedEx នាំហួសទៅដល់សហរដ្ឋអាមេរិក ហើយក្រុមហ៊ុន Huawei បានធ្វើការចោទប្រកាន់ថា FedEx មានបំណងលួចទិន្នន័យរបស់ខ្លួនទៅឲ្យអាមេរិក។

ភាគហ៊ុនរបស់ FedEx បានធ្លាក់ចុះ ២.៧% កាលពីថ្ងៃចន្ទ ខណៈដែលវិនិយោគិនមានការព្រួយបារម្ភថាចិននឹងដាក់ FedEx នេះជាក្រុមហ៊ុនដែលស្ថិតក្នុងការសង្ស័យរបស់រដ្ឋាភិបាល។

សំណុំរឿងនិងកំហុសនៃការដឹកជញ្ជូនរបស់ក្រុមហ៊ុន FedEx បានធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសយក្សសេដ្ឋកិច្ចទាំងពីរនេះ។ សហរដ្ឋអាមេរិកនិងចិនបាននឹងកំពុងស្ថិតក្នុងជម្លោះពាណិជ្ជកម្មជាមួយគ្នាអស់រយៈពេលជិតមួយឆ្នាំហើយ លើបញ្ហានានាដូចជាពន្ធគយ ឧបត្ថម្ភធនបច្ចេកវិទ្យា បទបញ្ញត្តិ និងសន្តិសុខអ៊ិនធឺណេត។ 

ក្រុមហ៊ុន FedEx ក៏បានបញ្ជាក់បន្ថែមដែរថា “FedEx គឺជាក្រុមហ៊ុនដឹកជញ្ជូន មិនមែនជាភ្នាក់ងារច្បាប់ ឬជាភ្នាក់ងារអនុវត្តច្បាប់ទេ ដូចនេះវាមិនសមហេតុសមផលទេក្នុងការដែលឲ្យខ្លួនទទួលខុសត្រូវលើការដឹកជញ្ជូនទំនិញដែលខ្លួនមិនបានដឹងនោះ។

ដោយឡែក អ្នកនាំពា្យក្រសួងពាណិជ្ជកម្មអាមេរិកក៏បានបញ្ជាក់ដែរថា “យើងមិនទាន់បានពិនិត្យលើពាក្យបណ្តឹងនៅឡើយទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងទន្ទឹងរង់ចាំការការពារតួនាទីរបស់ផ្នែកពាណិជ្ជកម្មក្នុងការការពារសន្តិសុខជាតិអាមេរិក”៕

ដោយ៖ យ៉ាយ៉ា

 

X
5s