លក្ខណៈពិសេសចំនួន ៦យ៉ាងដែលលោកអ្នកគួរពិចារណារស់នៅក្នុងខុនដូ​



សន្ទុះការសាងសង់ខុនដូកំពុងតែមានការកើនឡើង ដូចឃើញស្រាប់នៅក្នុងទីក្រុងភ្នំពេញនិងខេត្តសក្ដានុពលផ្សេងៗទៀតជាដើម។ ទន្ទឹមគ្នានេះការរស់នៅខុនដូមានការកើនឡើងផងដែរ  ដោយសារតែភាពស៊ីវីល័យ ភាពងាយស្រួល ធ្វើឲ្យមនុស្សភាគច្រើនចូលចិត្តរបស់នៅក្នុងខុនដូជាង។ ខាងក្រោមនេះគឺជាលក្ខណៈពិសេសចំនួន ៦យ៉ាងក្នុងការរស់នៅក្នុងខុនដូ៖ 

១) សន្តិសុខ សុវត្តិភាព៖

សន្តិសុខ សុវត្តិភាពជាបញ្ហាចំបងរបស់មនុស្សម្នាក់ៗ។ ក្នុងខុនដូមានការបំពាក់ទៅដោយកាមេរ៉ាសុវត្តិភាព សន្តិសុខយាមកាម ២៤ម៉ោង មានទ្វារចេញចូល ដែលអាចធានានូវសុខសុវត្តិភាពទៅដល់ការរស់នៅរបស់លោកអ្នក និងអគារទាំងមូលថែមទៀតផង។ អ្នកមិនព្រួយបារម្ភអំពីចោរលួច ចោរគាស់។ ប្រសិនបើអ្នកមិនចង់ទទួលបានសុខសុវត្តិភាព អ្នកគួរពិចារណាទៅលើការរស់នៅក្នុងខុនដូ។ 

២) តំបន់ទីប្រជុំជន

ខុនដូភាគច្រើនត្រូវសាងសង់ឡើងនៅក្នុងទីក្រុង ឬទីប្រជុំជនធំ ដែលហ៊ុនព័ទ្ធទៅដោយសាលារៀន ផ្សារទំនើប មន្ទីរពេទ្យ ក្រុមហ៊ុនធំៗ និងតំបន់សេវាកម្មផ្សេងៗទៀត។ ដូចនេះ អ្នកមិនចាំបាច់ចំណាយក្នុងការធ្វើដំណើរជួបបញ្ហាកកស្ទះនោះទេ ពីព្រោះអ្នកគ្រាន់តែចំនាយបន្ដិចអាចទៅដល់គោលដៅរបស់លោកអ្នក។

៣) កន្លែងកម្សាន្ត

អត្ថប្រយោជន៍មួយដែលអ្នកទទួលបាននៅពេលរស់នៅក្នុងខុនដូនោះគឺកន្លែងកម្សាន្តផ្សេងៗ ដូចជាអាងហែលទឹក កន្លែងហាត់ប្រាណ កន្លែងស្ទីមសូណា សួនលែងកម្សាន្ត ផ្សារទំនើប ជាដើម។ ដែលទាំងនេះបង្កលក្ខណៈងាយស្រួលទៅដល់ការរស់នៅរបស់អស់លោកអ្នក។

៤) ទេសភាពស្រស់ស្រាយ

លក្ខណៈសម្បត្តិពិសេសមួយផ្សេងទៀតរបស់ខុនដូ នោះគឺលោកអ្នកអាចរីករាយនឹងទេសភាពទីក្រុង ខ្យល់បរិសុទ្ធ ឬប្រសិនបើអគារខុនដូសាងសង់ឡើងនៅក្បែរឆ្នេរសមុទ្រទៀតនោះលោកអ្នកអាចស្រស់ស្រូបទេសភាពត្រជាក់ភ្នែក ខ្យល់អាកាសបរិសុទ្ធ ដែលជួយបន្ធូរអារម្មណ៍តានតឹង បំបាត់អស់ទុក្ខកង្វល់។ 

៥) កាត់បន្ថយការចំនាយ

ដោយសារក្នុងខុនដូ កន្លែងរស់នៅរបស់អ្នកមានការរចនារួចជាស្រេច ហើយអ្នកមិនចាំបាច់ចំនាយថវិកាច្រើនក្នុងការសម្អាត ថែទាំនោះទេ ហើយការចំណាយថ្លៃទឹកភ្លើងក៏តិចផងដែរ។ 

៦) ការវិនិយោគដ៏មានសក្តានុពល

ខុនដូដែលមានទីតាំងនៅកន្លែងល្អ ពេញនិយម អ្នកអាចលក់ចេញវិញក្នុងតម្លៃទីផ្សារខ្ពស់ ដែលលោកអ្នកអាចចំណេញ។ ម្យ៉ាងទៀតដោយសារទំនោរនៃការរស់នៅក្នុងខុនដូធ្វើឲ្យតម្លៃខុនដូមានការកើនឡើងជាបន្តបន្ទាប់។ ប្រសិនបើតម្លៃនៃការលក់ទាប អ្នកក៏អាចដាក់ជួលក៏បានដើម្បីរកចំណូលបន្ថែម៕

X
5s