ចិនចង់បង្កើន​ទំនាក់ទំនងសន្តិសុខជាមួយជប៉ុន ខណៈកំពុងមានបញ្ហាជាមួយអាមេរិក​



ចិនបានស្នើទៅជប៉ុនថាប្រទេសទាំងពីរគួរតែកសាងទំនាក់ទំនងសន្តិសុខជាមួយគ្នា ដូចដែលជប៉ុនបានព្យាយាមបង្កើនទំនាក់ទំនងរយៈពេលវែងជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមប្រសាសន៍អតីតអ្នកការទូតជប៉ុន។

លោក តូម៉ូគី កាម៉ូ (Tomoki Kamo) សាស្រ្តចារ្យឯកទេសលើកិច្ចការប្រទេសចិននៅសកលវិទ្យាល័យ Keio ក្នុងទីក្រុងតូក្យូបានឲ្យដឹងថា ដំបូងទីក្រុងប៉េកាំងបានដាក់ដំណើរជាគំនិតនៃការកសាងទំនាក់ទំនងនេះ ក្នុងដំណើរទស្សនកិច្ចរបស់ លោកអាបេ ស៊ីនហ្សូ (Abe Shinzo) នាយករដ្ឋមន្ត្រីជប៉ុនទៅកាន់ប្រទេសចិនកាលពីខែតុលាឆ្នាំមុន។ ដំណើរទស្សនកិច្ចរបស់លោកអាបេ ត្រូវបានគេមើលឃើញថាជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីកែលម្អទំនាក់ទំនង បន្ទាប់ពីជម្លោះដែនសមុទ្រយូរអង្វែងរបស់ភាគីទាំងពីរនៅ សមុទ្រចិនខាងកើតដែលបានដុតកម្ដៅតាំងក្នុងឆ្នាំ ២០១១ ។

ភាគីចិនបានបង្កើតឃ្លាមួយដែលមានន័យថា "ទំនាក់ទំនងសន្តិសុខថ្មី" មុនពេលលោក អាបេ បានធ្វើទស្សនកិច្ចប្រទេសចិនកាលពីឆ្នាំមុន។ ជាក់ស្តែងទំនាក់ទំនងដែលកាន់តែអាក្រក់របស់ក្រុងប៉េកាំងជាមួយក្រុងវ៉ាស៊ីនតោនគឺជាកត្តាសំខាន់មួយក្នុងរឿងនេះ។ ទោះបីជាមកទល់ពេលនេះ ចិនមិនទាន់បានបញ្ជាក់លម្អិតពីទំនាក់ទំនងនេះក្តី តែចិនត្រូវតែប្រាកដចិត្តលើរឿងនេះថាខ្លួនបានស្នើទៅដល់ជប៉ុនរួចរាល់ហើយ។ ប្រទេសចិនបានចាត់ទុកជប៉ុន ថាជាគូប្រជែងក្នុងតំបន់និងយុទ្ធសាស្ត្រតាំងពីយូរលង់ណាស់មកហើយ ដោយឡែកជម្លោះរបស់ពួកគេជុំវិញដែនកោះ Senkaku ដែលត្រូវបានគេស្គាល់ថាស្ថិតក្នុងប្រជុំកោះ Diaoyu នៅក្នុងប្រទេសចិនក៏នៅតែជាបញ្ហាដដែល។

ទីក្រុងប៉េកាំង ក៏ហាក់មានការស្ទាក់ស្ទើរក្នុងការពិភាក្សាអំពីទំនាក់ទំនងសន្តិសុខជាមួយអ្នកជិតខាងរបស់ខ្លួន (ជប៉ុន) ផងដែរ ដែលការលុកលុយនិងការកាន់កាប់លើផ្នែកដ៏ធំនៃប្រទេសចិនក្នុងសង្គ្រាមលោកលើកទី ២ បាននាំឱ្យមានការស្លាប់មនុស្សរាប់លាននាក់ វានៅតែជាបញ្ហាដែលបានដក់ជាប់ក្នុងចិត្តមិនទាន់រសាយនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយទំនាក់ទំនងកាន់តែអាក្រក់ទៅៗជាមួយនឹងសហរដ្ឋអាមេរិកបានធ្វើឱ្យប្រទេសចិនកាន់តែមានអារម្មណ៍ថាចង់បង្កើមមិត្តភាពជាមួយប្រទេសជិតៗខ្លួន និងបណ្ដាប្រទេសនានាក្នុងពិភពលោក។

ដំណើរទស្សនកិច្ចរបស់លោកអាបេបានឃើញកិច្ចព្រមព្រៀងដែលមានតម្លៃ ១៨ ប៊ីលានដុល្លារដែលលោក លី កេឈាំង មន្ត្រីរដ្ឋាភិបាលម្នាក់បានពណ៌នាថាជាសញ្ញានៃ "អនាគតភ្លឺថ្លា" សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចនាពេលអនាគតរបស់ពួកគេ ហើយដំណើរទស្សនកិច្ចរបស់លោកស៊ីជីនពីងនៅប្រទេសជប៉ុននៅសប្តាហ៍នេះសម្រាប់កិច្ចប្រជុំកំពូលនៃក្រុមប្រទេស G20 អាចនឹងនាំមកនូវភាពជឿនលឿនបន្ថែមទៀតក្នុងតំបន់៕

ដោយ៖ យ៉ាយ៉ា

 

X
5s