ប្លែកណាស់! Samsung នៅចិនធ្វើការលេងហ្គេមចែករង្វាន់ទូរស័ព្ទ Huawei​



ថ្មីៗនេះមានព័ត៌មានប្លែកមួយនៅក្នុងប្រទេសចិន ដោយមានការចែករង្វាន់ទូរស័ព្ទដៃ ម៉ាក Huawei nova 4e ឥតគិតថ្លៃពីក្រុមហ៊ុនទូរស័ព្ទល្បីល្បាញខ្នាតយក្សមួយ គឺក្រុមហ៊ុន Samsung ភ្ជាប់ដោយពាក្យស្លោកមួយឃ្លា “បើអ្នកមិនទាន់យល់ចិត្តខ្ញុំ ខ្ញុំមិនបន្ទោសអ្នកទេ” ហើយវាក៏បានធ្វើឲ្យប្រជាជនចិនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះយុទ្ធនាការដែលដូចមិនប្រក្រតីចំពោះក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ។​ ជាងនេះទៅទៀតម្នាក់ៗគឺសុទ្ធតែងឿងឆ្ងល់នឹងព្យាយាមដេញដោលតាមរកចម្លើយជាមួយនឹងសំនួរជាច្រើនដូចជា “ថាម៉េច! Samsung ចែករង្វាន់ Huawei?” “ហើយការចាប់រង្វាន់នោះធ្វើឡើងដើម្បីអ្វីទៅ?”

ការពិតទៅ ហេតុផលមួយនៅពីក្រោយរឿងនេះគឺ ដូចក្រុមហ៊ុន Samsung ធ្លាប់បានពន្យល់ហើយថា Huawei nova 4e ពិតជាមានសមត្ថភាពថតរូប ISOCELL របស់ក្រុមហ៊ុន Samsung ហើយយុទ្ធនាការទីផ្សារមានគោលបំណងជំរុញ chipset របស់ខ្លួនផងដែរ។ 

Samsung គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនមួយក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូនផ្សេងទៀតដែលរចនានិងលក់បន្ទះឈីបឱ្យទៅដៃគូប្រកួតប្រជែង ជាក់ស្តែងដូចជាក្រុមហ៊ុន Xiaomi (ប្រភេទ Mi 8) ជាដើម។ ខណៈដែលក្រុមហ៊ុន Huawei ប្រឈមមុខនឹងវិបត្តិនៃសង្គ្រាមបច្ចេកវិជ្ជារបស់រដ្ឋបាលដូណាលត្រាំ ប្រឆាំងនឹងទីក្រុងប៉េកាំង សូម្បីតែម៉ាកក្នុងស្រុក Lenovo ក៏មានបញ្ហាបន្ទាប់ពីពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋានច្បាស់លាស់និយាយថាវាបានបញ្ឈប់ការផ្គត់ផ្គង់ដល់ក្រុមហ៊ុន Huawei។ ក្នុងករណីណាក៏ដោយវាគឺជាការផ្លាស់ប្តូរដ៏អស្ចារ្យមួយពីក្រុមហ៊ុន Samsung ដែលបានខិតខំប្រឹងប្រែងដើម្បីឈ្នះបេះដូងអ្នកប្រើប្រាស់នៅក្នុងប្រទេសចិន។ ខណៈដែល Samsung ឈរនៅលំដាប់អ្នកលក់កំពូលនៃយីហោស្មាតហ្វូតទូទាំងពិភពលោក ចិនបានកាន់ចំនែក ១% នៃចំណែកទីផ្សារនោះទៅហើយ។ ផ្សេងពីនេះ ជនជាតិចិនជាអ្នកដែលមនាភាពជាតិនិយមច្រើនដែលពួកគេគាំទ្រខ្លាំងលើផលិតផលក្នុងស្រុក ពិសេស Huawei Honor Xiaomi ជាដើមកំពុងមានការលោតឡើងខ្លាំង។

គួរបញ្ជាក់ផងដែរថា Samsung ធ្លាប់បានកាន់កាប់ចំណែកទីផ្សារចិនប្រមាណ ២០% តែជាអកុសលនៅពេលចេញ Galaxy Note 7 វាបានជួបបញ្ហាលើថ្មជាហេតុនាំឲ្យប្រជាប្រិយភាពរបស់ Samsung ត្រូវបានធ្លាក់ចុះតាំងពីពេលនោះមកក្នុងទីផ្សារចិន។ បុគ្គលិកនៃក្រុមហ៊ុន Samsung បានប្រាប់សារព័ត៌មាន South China Morning Post ថា ចំនួនកម្មករដែលបម្រើការក្នុងរោងចក្រប្រទេសចិន (រោងចក្រ Samsung នៅចិន) បានធ្លាក់ចុះពី ៩,០០០ ទៅ ៤,០០០នាក់ ត្រឹមរយៈពេល ៦ឆ្នាំមកនេះ៕

ដោយ៖ យ៉ាយ៉ា

 

X
5s