ចិន រុស្សី ឥណ្ឌា ឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការត្រីភាគី ដើម្បីស្ថិរភាព សន្ដិភាពសកល​



ប្រធានាធិបតីចិនលោក ស៊ីជីនពីង ប្រធានាធិបតីរុស្សី វ្លាដឺមៀរ ពូទីន និងនាយករដ្ឋមន្រ្តីឥណ្ឌា ណារេនដ្រា ម៉ូឌី បានធ្វើការឯកភាពលើកិច្ចសហប្រតិបត្តិការត្រីភាគីរវាងគ្នាដើម្បីស្ថិរភាព សន្តិភាព និងវិបុលភាពសកលលោក។

ថ្នាក់ដឹកនាំកមពូលទាំងបីរូបបានធ្វើការផ្លាស់ប្តូរទស្សនៈយ៉ាងជ្រាលជ្រៅ ស្តីពីកិច្ចសហប្រតិបត្តិការត្រីភាគី រួមជាមួយបញ្ហាតំបន់និងអន្តរជាតិ។ កិច្ចពិភាក្សានេះធ្វើឡើងនៅក្រៅរង្វង់កិច្ចប្រជុំកំពូល G20 នៅក្នុងទីក្រុងអូសាកាប្រទេសជប៉ុន។

ដោយកត់សម្គាល់ពីការកើនឡើងនៃឯកតោភាគី និងការពារនិយម ជាមួយនឹងផលប៉ះពាល់អវិជ្ជមានដែលពួកគេមានលំដាប់អន្តរជាតិ លោកស៊ីបានជំរុញប្រទេសទាំងបីចិន រុស្សី និងឥណ្ឌាដែលជាប្រទេសធំៗ និងជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ដើម្បីរួមគ្នាការពារផលប្រយោជន៍ជាមូលដ្ឋាន រយៈពេលវែងរបស់ពួកគេនិងលើកកម្ពស់ការស្ថាបនាសេដ្ឋកិច្ចពិភពលោកដោយបើកចំហរ។ លោកស៊ីបានសង្កត់ធ្ងន់ថាប្រទេសទាំងបីគួរតែបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ ដោយប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវពហុភាគីនិយម និងជំរុញការធ្វើកំណែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោក តាមរយៈការពិគ្រោះយោបល់និងព្យាយាមដោះស្រាយការកើនឡើងកាន់តែច្រើននូវអតុល្យភាពក្នុងការអភិវឌ្ឍជាសកល។

លោកក៏បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រឆាំងអំពើភេរវកម្ម និងបញ្ហាប្រឈមនានាក្នុងពិភពលោករួមទាំងការប្រែប្រួលអាកាសធាតុ និងសុវត្ថិភាពអ៊ិនធឺណេតដោយបន្ថែមថាភាពខុសគ្នាគួរតែត្រូវបានដោះស្រាយតាមរយៈការសន្ទនាគ្នា។

លោកពូទីនបានសង្កត់ធ្ងន់ថា ប្រទេសទាំងបីគួរតែការពារយ៉ាងរឹងមាំនូវលើប្រព័ន្ធអន្ដរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល ប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង និងពង្រឹងអំពើភេរវកម្មនិងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។ លោកក៏បានរំលឹកឡើងវិញពីការប្រឆាំងរបស់រុស្ស៊ីចំពោះឯកតោភាគី ការការពារនិងការដាក់ទណ្ឌកម្មឯកតោភាគី។

លោកម៉ូឌីបានបញ្ជាក់លើការកត់សម្គាល់របស់ពួកគេដោយបន្ថែមថា ការគាំទ្រពហុភាគីនិយមជាការបម្រើផលប្រយោជន៍រួមនៃប្រទេសទាំងបី។ លោករំពឹងថាប្រទេសទាំងបីនឹងពង្រឹងទំនាក់ទំនង និងការសម្របសម្រួលលើបញ្ហានានាទាក់ទងនឹងការធ្វើកំណែទម្រង់អភិបាលកិច្ចសកលលោកសន្តិសុខតំបន់និងការប្រឆាំងអំពើភេរវកម្ម៕

ដោយ៖ យ៉ាយ៉ា

 

X
5s