ប្រទេសទាំង១០ ដែលប្រើប្រាស់រ៉ូបូតច្រើនជាងគេ ក្នុងឧស្សាហកម្មផលិតកម្ម​



ការកើនឡើងនៃម៉ាស៊ីនអូតូឬរូប៉ូតកំពុងតែខ្លាំងក្លាទូទាំងពិភពលោក។ ទិន្នន័យពីសហព័ន្ធរូប៉ូតអន្តរជាតិ (International Federation of Robotics) មានបង្ហាញថាល្បឿននៃឧស្សាហ៍កម្មរូប៉ូតកំពុងតែរីកចម្រើនយ៉ាងលឿនជុំវិញប្រទេសអភិវឌ្ឍន៍ ដែលប្រើប្រាស់រ៉ូបូតចំនួន ៧៤ គ្រឿងក្នុងចំណោមបុគ្គលិក ១០ ០០០នាក់ ក្នុងឆ្នាំ២០១៦។ ត្រឹមតែរយៈពេល១ឆ្នាំ ចំនួននេះបានកើនឡើង ៨៥ គ្រឿងក្នុងវិស័យផលិតកម្ម។

ប្រទេសអ៊ឺរ៉ុបមានរូប៉ូតច្រើនដោយមានរ៉ូបូត ១០៦ គ្រឿងក្នុងបុគ្គលិកធ្វើការ ១០ ០០០នាក់ ហើយចំនួន ៩១គ្រឿង នៅក្នុងប្រទេសក្នុងទ្វីបអាមេរិក និង អាស៊ី ៧៥គ្រឿង។

ក្នុងឆ្នាំ២០១៧ ប្រទេសកូរ៉េខាងត្បូងមានចំនួនរ៉ូបូត ៧១០គ្រឿងក្នុងចំណោមបុគ្គលិក ១០ ០០០នាក់ នេះដោយសារតែប្រើប្រាស់ចំនួនរ៉ូប៉ូតក្នុងវិស័យអេឡិចត្រូនិក។ ៩០ភាគរយនៃឧស្សាហកម្មរ៉ូបូតក្នុងប្រទេសសិង្ហបុរីបានបំពាក់ក្នុងឧស្សាហកម្មអេឡិចត្រូនិក ដោយប្រទេសនេះជាប់លេខពីរដោយប្រើប្រាស់ ៦៥៨គ្រឿង ក្នុងបុគ្គលិក ១០ ០០០នាក់។ អាឡឺម៉ង់ និងជប៉ុនត្រូវគេស្គាល់ថាមានភាពល្បីល្បាញផ្នែកឧស្សាហកម្មអូតូ ដែលមានចំនួនជាង ៣០០គ្រឿង ក្នុងបុគ្គលិក១០ ០០០នាក់។ គួរឲ្យចាប់អារម្មណ៍នោះ ប្រទេសជប៉ុនគឺជាប្រទេសដែលមានរូប៉ូតច្រើនជាងគេ ដែលស្មើនឹង ៥៦ភាគរយនៃការផ្គត់ផ្គង់ក្នុងពិភពលោក។ 

ខាងក្រោមនេះគឺជាប្រទេសទាំង១០ ដែលប្រើប្រាស់រ៉ូបូតច្រើនជាងគេ ក្នុងចំណោមបុគ្គលិក ១០ ០០០នាក់ ក្នុងឧស្សាហកម្មផលិតកម្ម ក្នុងឆ្នាំ២០១៧៖

១) ប្រទេសកូរ៉េ មានចំនួន ៧១០គ្រឿង

២) ប្រទេសសិង្ហបុរី មានចំនួន ៦៥៨គ្រឿង

៣) ប្រទេសអាឡឺម៉ង់ មានចំនួន ៣២២គ្រឿង

៤) ប្រទេសជប៉ុន មានចំនួន ៣០៨គ្រឿង

៥) ប្រទេសទេសដាណឺម៉ាក មានចំនួន២៣០ គ្រឿង

៦) សហរដ្ឋអាមេរិក មានចំនួន ២០០គ្រឿង

៧) ប្រទេសអ៊ីតាលីមានចំនួន ១៩០គ្រឿង

៨) ប្រទេសហូឡង់ មានចំនួន ១៧២គ្រឿង

៩) កាណាដា មានចំនួន១៦១ គ្រឿង

១០) ប្រទេសអេស្ប៉ាញ មានចំនួន ១៥៧គ្រឿង៕

ដោយ៖ លង់ វណ្ណៈ

X
5s