ល្អ​មែន! ជប៉ុន​នឹង​ផ្ដល់​ជំនួយ​ឥត​សំណង​៥០០​លាន​យេន​ដល់​កម្ពុជា​លើ​ការ​អភិវឌ្ឍគម្រោងមួយ​



នា​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​ ឯកឧត្ដម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសាន់ (HORINOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា នឹង​ចុះ​ហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដីពី ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ ក្នុង​ទឹក​ប្រាក់​៥០០​លាន​យេន សម្រាប់​អនុវត្ត​គម្រោង "កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ចនិង​សង្គម" នា​ទីស្ដីការ​ក្រសួង​ការ​បរទេស​ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ។

ក្នុង​ឋានៈ​ជា​ដៃ​គូ​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ ជប៉ុន​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បាន​ចូល​រួម​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ដល់​វិស័យ​សេដ្ឋកិច្ច​ និង​សុខុមាល​ភាព​សង្គម​ ព្រម​ទាំង​បង្កើន​ការ​តភ្ជាប់​ដទៃ​ទៀត​នៅ​ក្នុង​តំបន់៕

 

រូបភាពតំណាង​៖ Popular Magazine

ដោយ៖ ជួប ស្រីរ័ត្ន